Phillip Capital ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេស សិង្ហបុរី ចាប់ផ្ដើមប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុច្រើនជាង ១៥ ប្រទេស ដែលក្នុងនោះ រួមមាន អូស្ត្រាលី កម្ពុជា ចិន បារាំង ទីក្រុងហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ស្រីលង្កា ថៃ តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងវៀតណាម។ ក្រុមហ៊ុននេះបាននាំមកនូវផលិតផល និងសេវាកម្មដែលមានគុណភាព និងទំនើប ទៅកាន់ឯកត្តជន បុគ្គលដែលមានប្រាក់ចំណូលច្រើន សាជីវកម្ម និងអតិថិជននៃស្ថាប័នផ្សេង។ ទាំងនេះរួមមានការបោះទុននៅក្នុងទីផ្សារភាគហ៊ុន អត្រាប្តូរប្រាក់បរទេស ប័ណ្ណរតនាគារ ដែក និងទំនិញមានតម្លៃជាច្រើន ភាគហ៊ុន កុងត្រាសម្រាប់ការវិយោគនៅក្នុងភាគហ៊ុន ការគ្រប់គ្រងមូលនិធិ ការរក្សាទ្រព្យសម្បត្តិ គម្រោងធានារ៉ាប់រង គម្រោងសន្សំប្រាក់ធម្មតា ការវិនិយោគទៅលើការស្រាវជ្រាវ សមភាពគ្នានៃការទទួលបាននូវការប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។ ក្រុមហ៊ុនក៏ផ្ដល់ជូននូវសេវាហិរញ្ញវត្ថុ សាជីវកម្ម ប្រឹក្សាយោបល់ និងដំណោះស្រាយខាងផ្នែកព័ត៌មានវិទ្យាផងដែរ។ ចាប់តាំងពីឆ្នាំ ១៩៧៥ មក បណ្ដាញរបស់ក្រុមហ៊ុនPhillip Capital បានរីកដុះដាលនៅក្នុងពិភពលោក និងបានក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុអាស៊ីមួយដែលមាននិយោជកជាង ៥,០០០ នាក់ និងមានអតិថិជនចំនួនជាង ១ លាននាក់នៅជុំវិញពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិជាង ៣៥ ពាន់លានដុលា្លរ និងមានច្រើនជាង ១,៥ ពាន់លានដុល្លារគឺជាមូលនិធិរបស់អ្នកមានភាគហ៊ុន។ ចាប់តាំងពីបានឈានជើងចូលក្នុងប្រទេសកាលពីឆ្នាំ ២០០៩ ដោយបានវិនិយោគនៅក្នុងក្របខ័ណ្ឌជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វើស ហ្វាយណែន ហើយឥឡូវបន្តវិនិយោគទៅក្នុងធនាគារ។ ធនាគារមួយនេះទៀតសោតមានបណ្ដាញ និងសាខាជាច្រើនដែលបាននិងកំពុងរីកលូតលាស់ ហើយក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ វានឹងអាចមានសមត្ថភាពអាចផ្ដល់សេវាកម្មបម្រើជូនអតិថិជនទូទាំងប្រទេសជាក់ជាមិនខាន ហើយនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ នឹងមានការពង្រីកសេវាកម្មហិរញ្ញវត្ថុយ៉ាងសំខាន់មួយ គឺតាមការផ្ដល់ជូននូវកម្មវិធី ២ គឺ Phillip Life Assurance (Cambodia) Plc និង Phillip General Insurance (Cambodia) Plc.។

ក្រុមហ៊ុន​ Phillip General Insurance (Cambodia) Plc ដែល​បាន​ប្រតិបត្តិ​ការ​រយៈ​ពេល​ ១៨ ​ខែ​មក​នេះ កំពុង​តែ​រីក​ចម្រើន​ខ្លាំង​ឡើង​ៗ​

នៅ​ថ្ងៃ​ទី​ ៧ ខែ​មិថុនា ២០១៧ ក្រុម​ហ៊ុន​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ២ ​ដំបូង​គេ​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ​នៅ​ប្រទេស​ កម្ពុជា​។ កញ្ញា Violet Ko​ ដែល​ជា​នាយិកា​គ្រប់គ្រង​ទូទៅ បាន​ព្យាយាម​ស្វះស្វែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​ ២ ​ដំបូង​នោះ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ឆាប់​រហ័ស​។ ក្នុង​អំឡុង​ពេល​ ១៨ ​ខែ​បន្ទាប់ ក្រុមហ៊ុន​នេះ​បាន​ដាក់​ចេញ​នូវ​ធានា​រ៉ាប់រង បន្ថែម​មួយ​ចំនួន​ទៀត​សម្រាប់​បុគ្គល​ និង​សាជីវកម្ម​។​ កញ្ញា Violet Ko បាន​បន្ថែម​ថា​៖ «​យើង​គ្រោង​នឹង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធានា​រ៉ាប់រង​របស់​ប្រជា​ពលរដ្ឋ​ និង​អាជីវ​កម្ម​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​ដែល​ប្រឈម​នឹង​ហានិភ័យ មិន​ថា​តែ​សម្រាប់​ជា​ម្ចាស់​ជំនួញ​តែ​ម្នាក់​ដែល​ត្រូវ​ការ​នូវ​សេវាកម្ម​ធានា​រ៉ាប់រង​សម្រាប់​លំ​នៅ​ឋាន​ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ពី​អគ្គិភ័យ ឬ ក៏​ជា​ម្ចាស់​ជំនួញ​ ១ រូប​ដែល​ចង់​ទទួល​បាន​សេវា​កម្ម​ធានា​រ៉ាប់រង​ដើម្បី​ការពារ​រោងចក្រ ភោជនីយដ្ឋាន ផ្សារ​ទំនើប ឬក៏​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ផ្សេង​ទៀត​ប្រឆាំង​ទៅ​នឹង​ហានិភ័យ​ផ្សេង​ៗ​»​។​ យើង​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្ដល់​នូវ​សេវាកម្ម​នៃ​ការ​គ្រប់គ្រង​ហានិភ័យ ទោះ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ យើង​អាច​ផ្ដល់​ជា​អនុសាសន៍​អំពី​វិធានការ​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែល​មាន​ដូច​ជា ការ​បង្កើន​ការ​ការពារ​តាម​រយៈ​ការ​កំណត់​ និង​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អគ្គិភ័យ និង​ពី​របៀប​កែ​លម្អ និង​ផ្ដល់នូវ​ធានា​រ៉ាប់រង​សមស្រប​ឲ្យ​ត្រូវ​ជា​មួយ​នឹង​តម្រូវ​ការ​ផ្សេង​ៗ​គ្នា​នៃ​ម្ចាស់​លំ​នៅ​ឋាន​ និង​ជំនួញ​។​ មូលដ្ឋាន​គ្រឹះ​សំខាន់​នៃ​វប្បធម៌​ក្នុង​ការ​ផ្ដល់​សេវា​កម្ម​នៃ​ក្រុមហ៊ុន​ Phillip General Insurance (Cambodia) ​គឺ​ត្រូវ​បាន​ផ្ដល់​ជូន​នូវ​សេវាកម្ម​ស្មើ​គ្នា​និង​ឆាប់​រហ័ស ព្រោះ​តែ​សក្ខី​កម្ម​នៃ​ការ​ផ្ដល់​សេវា​កម្ម​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ មិន​មែន​ស្ថិត​នៅ​ចំ​តែ​ពេល​ដែល​ខ្លួន​ទទួល​យក​ហានិភ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ស្ថិតនៅ​ចំ​ពេល​ដែល​មាន​ការ​ទាម​ទា​រ​សំ​ណង​ផង​ដែរ​។​ កញ្ញា​ Ko បាន​បញ្ជាក់​ថា​ ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Phillip Capital ​ដែល​ជា​ក្រុមហ៊ុន​ធំ​ជា​ច្រើន​​ទៀត​នៅ​ក្នុង​ប្រទេស​ កម្ពុជា គឺ​មាន​សារៈ​សំ​ខាន់​​ណាស់​។ កញ្ញា​បាន​ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​ Phillip Capital បាន​ធ្វើ​ការ​វិនិយោគ​ជា​មួយ​នឹង​ទុន​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ទី​នេះ​ហើយ​ក្រុមហ៊ុន​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់នូវ​ការ​រីក​ចម្រើន​ និង​ភាព​សប្បាយ​រុង​រឿង​។​ យើង​ខ្ញុំ​ដែល​នៅ​ជា​មួយ​នឹង​ Phillip General Insurance (Cambodia) មាន​មោទនភាព​ក្រៃ​លែង​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ដៃ​គូ ខាង​ផ្នែក​ធនាគារ ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ​។ យើង​ទាំង​អស់​គ្នា​​ជឿជាក់​ទៅ​លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេស​ប៊ុក: PhillipGeneralInsuranceCambodia