The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់​ថ្មី ​ការអប់រំ​សាធារណៈ បាន​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន

វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់​ថ្មី ​ការអប់រំ​សាធារណៈ បាន​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន

Content image - Phnom Penh Post
សិស្សានុសិស្ស​ចូលរួម​ក្នុង​ការពិភាក្សា​ដេញដោល​ដ៏រស់រវើក​នៅ NGS​។ រូបថត​សហការី

វិទ្យាល័យ​ព្រះស៊ីសុវត្ថិ សាលារៀន​ជំនាន់​ថ្មី ​ការអប់រំ​សាធារណៈ បាន​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន

វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​គឺជា​សាលា​រដ្ឋ​ដែល​នាំមុខ​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ថ្មីៗ​នេះ​វិទ្យាល័យ​ក៏​បាន​ដាក់បញ្ចូល​នៅ​កម្មវិធីសិក្សា សាលារៀន​ជំនាន់​​ថ្មី​ (NGS) ​សម្រាប់​សាលា​នេះ​។

ថ្វីបើ​សាលារៀន​ជំនាន់​ថ្មី​នេះ​ទើប​តែ​មាន​អាយុកាល​ជាង​ ៣ ​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​វា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​លទ្ធផល​នៃ​ការសិក្សា​របស់​សិស្សានុសិស្ស​កម្ពុជា​។ យើង​បាន​ទាក់ទង​សាកសួរ នាយករង​សាលា លោក សម្យ កំសាន្ត តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក ដើម្បី​ស្វែងយល់​បន្ថែម​ពី​សាលារៀន​ជំនាន់​ថ្មី​នេះ និង​ពី​វិធី​នៃ​ការគ្រប់គ្រង​សិស្ស​នៃ​សាលារៀន​ជំនាន់​ថ្មី​ក្នុង​ការរៀបចំ​ខ្លួន​ឈាន​ជើង​ផ្លាស់ប្តូរ​ទៅកាន់​ការអប់រំ​នៅ​កម្រិត​មធ្យមសិក្សា​។

តាមរយៈ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​អធិការកិច្ច​ដែល​ប្រសើរ​ជាង​មុន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការសិក្សា​ដែល​មាន​ប្រសិទ្ធភាព​ជាមួយ និង​អភិបាលកិច្ច​ល្អ តម្លាភាព គណនេយ្យភាព និង​ការចូលរួម សិស្សានុសិស្ស​ទាំងអស់​ត្រូវ​បានផ្តល់​ជូន​នូវ​ឱកាស​ដែល​ប្រសើរ​ជាង​មុន​សម្រាប់​ការទទួល​ភាពជោគជ័យ​ខាង​ផ្នែក​សិក្សា​។

សាលារៀន​ជំនាន់​ថ្មី​បាន​ផ្តល់​ជូន​នូវ​ការរៀន​បំប៉ន​ដោយ​ឥតគិតថ្លៃ​ទៅ​ដល់​សិស្ស ដែល​មាន​តម្រូវការ​ពិសេស​ដែល​នេះ​វា​នឹង​ជួយ​ដល់​ការធ្វើ​ទំនើបកម្ម​បរិយាកាស​នៃ​ការសិក្សា និង​វា​ថែមទាំង​ធានា​បាន​ថា​នឹង​គ្មាន​សិស្ស​ណា​ម្នាក់​នឹង​ត្រូវ​បាន​ទុកចោល​នោះ​ទេ​ពោល​គឺ​ពួកគេ​ទទួល​បាន​ការអប់រំ​ប្រកប​ដោយ​សមធម៌​។

ឧបសគ្គ​នៃ​ការផ្លាស់ប្តូរ​នៅក្នុង​សាលា​ជំនាន់​ថ្មី​គឺ​ស្តែង​ឲ្យ​ឃើញ​នៅ​ក្នុង​ការសម្រប​ខ្លួន​របស់​សិស្ស​ជាមួយ​និង​ប្រភេទ​គរុកោសល្យ​ថ្មី ការផ្លាស់ប្ដូរ​ទៅកាន់​ការសិក្សា​ការគិត​បែប​ស៊ីជម្រៅ កំណើន​ម៉ោង​នៃ​ការបង្រៀន និង​រៀន និង​ការផ្លាស់ប្ដូរ​នូវ​ផ្នត់​គំនិត​របស់​សិស្ស​ម្នាក់ៗ​។

ការផ្លាស់ប្ដូរ​ថ្មីៗ​ទាំង​នេះ​បាន​ដើរតួ​ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ដល់​ក្រុមសិស្ស​ដែល​ទើប​នឹង​ទទួល​បាន​ការអប់រំ​មួយ​នេះ​។ ដំបូង​សិស្សានុសិស្ស​នឹង​មាន​អារម្មណ៍​ប្លែក​បន្តិច​ចំពោះ​មុខ​វិជ្ជា និង​បន្ទប់​សិក្សា​។ ជាង​នេះ​ទៅ​ទៀត​ក៏មាន​ភាព​ខុសគ្នា​នៃ​ប្លង់​អង្គុយ​ក្នុង​បន្ទប់រៀន​របស់​សិស្ស​។ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​ទាំងនេះ​គឺជា​គ្រឿង​បរិក្ខារ​សិក្សា​ស្តង់ដា​លំដាប់​ពិភពលោក ហើយ​សិស្ស​អាច​សម្រប​ខ្លួន​ពួកគេ​បាន​យ៉ាង​រហ័ស​ទៅ​នឹង​បរិស្ថាន​ជុំវិញ​។

Content image - Phnom Penh Post
យើង​ព្យាយាម​ឱ្យ​ធ្វើឲ្យ​ការសិក្សា​កម្រិត​មធ្យមសិក្សា​ពោរពេញ​ដោយ​គ្រឿង​បរិក្ខារ​សិក្សា​ល្អៗ​។ រូបថត​សហការី

សិស្ស​ខ្លះ​បាន​សម្រេច​ចិត្ត​ចំណាយពេល​នៅ​សាលារៀន​រាប់​ម៉ោង​ថែម​ទៀត ដោយសារ​តែ​ពួកគេ​មាន​អារម្មណ៍​ល្អ និង​យល់ថា​ខ្លួន​មាន​សេរីភាព​ក្នុង​ការរៀនសូត្រ និង​អាច​ទាញ​យក​ផលប្រយោជន៍​ជាច្រើន​មាន​ដូចជា បណ្ណាល័យ​ថ្មី ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ និង​បន្ទប់​សិក្សា​ថ្មី​សម្រាប់​សិស្ស​រៀន និង​ធ្វើ​កិច្ចការ​ផ្សេង​។

ដើម្បី​ក្លាយ​ខ្លួន​ជា​សិស្ស​សាលារៀន​ជំនាន់​ថ្មី​គឺ​ពិតជា​មាន​ការប្រកួតប្រជែង​ខ្ពស់​។ វា​តម្រូវ​ឲ្យ​សិស្ស​ធ្វើ​តេស្ត​ប្រឡង​ចូល​ដែល​វិញ្ញាសា​តេស្ត រួមមាន​មុខវិជ្ជា ដូចជា គណិតវិទ្យា អក្សរសាស្ត្រ​ខ្មែរ វិទ្យាសាស្ត្រ ព្រម​ទាំង​ការគិត​ស៊ីជម្រៅ​។ គុណសម្បត្តិ​នៅពេល​ដែល​សិស្ស​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅក្នុង​សាលារៀន​ជំនាន់​ថ្មី​នេះ​ពិតជា​មាន​គុណសម្បត្តិ​ជាច្រើន​ដូចជា ការបង្រៀន​ដែល​មាន​ស្ដង់ដា​ខ្ពស់ វិធី​បង្រៀន និង​រៀន ផ្អែក​ទៅ​លើ​ការដោះស្រាយ​បញ្ហា ការប្រើប្រាស់​ខួរក្បាល គំនិត​ច្នៃប្រឌិត និង​ការសិក្សា​ជាមួយ​ក្រុម​ដែល​មាន​វិជ្ជាជីវៈ​។

លើស​ពី​នេះ​ទៅ​ទៀត សិស្ស​ទទួល​បាន​ឱកាស​ក្នុង​ការចូលរួម​ប្រឡង​ថ្នាក់ជាតិ និង​អន្តរជាតិ​ជាច្រើន​ដែល​ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​គុណប្រយោជន៍​។ ប៉ុន្តែ​លទ្ធផល​នៃ​សហគ្រិនភាព គំនិត​ច្នៃប្រឌិត ការគិត​ស៊ីជម្រៅ​ ចំណេះដឹង​ពហុវប្បធម៌ សុទ្ធ​តែ​ជា​គុណតម្លៃ​ដែល​បាន​មកពី​ការខិតខំ​ប្រឹងប្រែង ហើយ​ទាំងនោះ​នឹង​ក្លាយ​ជា​គុណ​តម្លៃ​នៃ​ការរីកចម្រើន​របស់​សិស្សានុសិស្ស​។

Content image - Phnom Penh Post
នាយករង​សាលា លោក សម្យ កំសាន្ត. រូបថត​សហការី

សាលារៀន​ជំនាន់​ថ្មី​តែង​ដើរ​មុន​បញ្ហា​ប្រឈម​របស់​សិស្សានុសិស្ស​តាមរយៈ​ការលើក​ទឹកចិត្ត​សិស្ស​ឲ្យ​រក្សា​នូវ​តម្លាភាព និង​គណនេយ្យភាព​គឺ​ប្ដេជ្ញាចិត្ត​ក្នុង​ការសម្រេច​គោលដៅ​របស់​ពួកគេ ហើយ​ដើម្បី​ធ្វើ​បែប​នោះ​គឺ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​ភាព​ស្មើគ្នា និង​យុត្តិធម៌​។

កត្តា​សំខាន់​បំផុត​ក្នុង​ការផ្លាស់ប្ដូរ​ដោយ​រលូន​នោះ​គឺ​ការរក្សា​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ល្អ​ឲ្យ​បាន​ធំ​ទូលាយ​រវាង​សិស្ស មាតាបិតា​សិស្ស និង​គ្រូបង្រៀន​។ មាតាបិតា​សិស្ស ​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ដំណើរការ​អប់រំ​របស់​សិស្សនុសិស្ស​ទាំងអស់​។ ជំនួប​រវាង​គ្រូបង្រៀន និង​មាតាបិតា​សិស្ស និង​ការប្រើប្រាស់​នូវ​បណ្តាញ​សង្គម​ផ្សេងៗ​គឺជា​មធ្យោបាយ​ទំនាក់ទំនង​ដែល​ជានិច្ច​ជាកាល​ត្រូវ​បាន​បើកចំហ​យ៉ាង​ទូលាយ​។

សាលារៀន​ជំនាន់​ថ្មី​បាន​ផ្តល់​ឲ្យ​យើង​នូវ​ច្បាប់​ទម្លាប់​ល្អៗ​ជាច្រើន​នៅពេល​យើង​ឈាន​ជើង​ចូល​ការអប់រំ​នៅ​កម្រិត​មធ្យមសិក្សា​។ យើង​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​ថា គុណភាព​មិនមែន​ជា​ការសម្រុះសម្រួល ទោះបី​ជា​វា​ជា​គុណភាព​នៃ​គ្រឿង​បរិក្ខារ គ្រូបង្រៀន កម្មវិធីសិក្សា ឬ​ក៏​ទីតាំង​សាលារៀន​។ ទី​ ២ ចំណេះដឹង​មិន​អាច​ទទួល​បាន​ដោយ​ងាយៗ​នោះទេ ប៉ុន្តែ​យើង​ត្រូវ​តែ​សន្សំ​វា​បន្តិច​ម្ដងៗ​។

ចំណែកឯ​សិស្សានុសិស្ស​វិញ ពួកគេ​ត្រូវ​តែ​ដឹងថា ការអប់រំ​នៅ​កម្រិត​មធ្យមសិក្សា​គឺ​មានការ​ទាមទារ​ខ្ពស់​ខាង​ផ្នែក​អប់រំ ប៉ុន្តែ​បើ​ពួកគេ​ខិតខំ​ប្រឹងប្រែង​នោះ ពួកគេ​នឹង​ទទួល​បាន​នូវ​លទ្ធផល​ជាច្រើន​ឥត​គណនា នៅពេល​អនាគត​។ ចំណុច​ចុងក្រោយ​នោះ​គឺ​ពួកគេ​គួរតែ​ព្យាយាម​ធ្វើការ​រៀនសូត្រ​ដែល​ប្រកប​ទៅ​ដោយ​បរិយាកាស សប្បាយ​រីករាយ ពីព្រោះ​វា​ជា​ពេលវេលា​នៃ​ការលូតលាស់​ផ្នែក​រាងកាយ និង​ផ្លូវចិត្ត​៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។