ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី ៣៩ ដែល​រូបិយប័ណ្ណ​ប្រាក់រៀល​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។ ចាប់​តាំងពី​ពេល​ដែល​ប្រាក់រៀល​ត្រូវ​បាន​ដាក់​ឲ្យ​ចរាចរ​ឡើងវិញ​មក ប្រទេស​កម្ពុជា​បាន​ជួបប្រទះ​នឹង​ការផ្លាស់ប្តូរ​សំខាន់ៗ​ជាច្រើន​នៅក្នុង​ប្រទេស​រួមមាន​កំណើន​សេដ្ឋកិច្ច​ដ៏ខ្លាំងក្លា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ​ក៏​ដូចជា​ការកើនឡើង​នូវ​សហគ្រិន​វ័យក្មេង​នៅក្នុង​ប្រទេស​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ​ ២០០៨ គឺ​ការណែនាំ​នូវ​សេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​បាន​ជះឥទ្ធិពល​លើ​វិស័យ​ផ្សេងៗ​រួមទាំង​វិធីសាស្ត្រ​ដែល​ប្រជាជន​ធ្វើ​ចរាចរ​ប្រាក់រៀល​ផងដែរ​។ នេះ​មាន​ន័យ​ថា​ចរាចរណ៍​នៃ​សាច់ប្រាក់​បាន​ជួបប្រទះ​នឹង​ការផ្លាស់ប្តូរ​ដោយ​អតិថិជន​មាន​ជម្រើស​ក្នុង​ការផ្ញើ​ប្រាក់​ទៅ​ឲ្យ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​ទូរស័ព្ទ​ចល័ត​ជំនួស​ឲ្យ​ការធ្វើ​ដំណើរ​តាម​ឡានក្រុង​ដើម្បី​ប្រគល់​ប្រាក់​ ឬ​ផ្ញើ​ប្រាក់​តាម​បុគ្គល​ណា​ម្នាក់​។

ក្រុមហ៊ុន​ដំបូង​បង្អស់​នៅ​កម្ពុជា​ដែល​នាំ​យក​សេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​នេះ​មក​គឺ​ធនាគារ​ឯកទេស ​វីង (​ខេមបូឌា​) លីមីតធីត ដែល​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​របៀប​នៃ​ការផ្ញើ​ប្រាក់​មិន​ថា​ជា​រូបិយប័ណ្ណ​ប្រាក់រៀល ឬ​ប្រាក់​ដុល្លារ​ដែល​ងាយស្រួល និង​មាន​តម្លៃ​សមរម្យ​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ វីង ​ទូទាំង​ប្រទេស​។

ការផ្លាស់ប្តូរ​ដ៏សំខាន់​នេះ​មាន​ន័យ​ថា​ចរាចរណ៍​នៃ​រូបិយប័ណ្ណ​ប្រាក់រៀល​ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ឌីជីថល ដោយសារ​តែ​កំណើន​ឡើង​នៃ​ទូរស័ព្ទ​ចល័ត ក៏ដូចជា​សេវា​ទូរស័ព្ទ និង​បណ្តាញ​អ៊ីនធឺណេត​នៅក្នុង​ប្រទេស​។ វីង​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ដោយ​បាន​ធ្វើការ​ណែនាំ​នូវ​វិធីសាស្ត្រ​ផ្ញើ​ប្រាក់ ជា​រូបិយប័ណ្ណ​ប្រាក់រៀល តាម​ប្រព័ន្ធ​ឌីជីថល ហើយ​ស្ថិតិ​នៃ​ការផ្ញើ​ប្រាក់​ជា​រូបិយប័ណ្ណ​ប្រាក់រៀល​ត្រូវ​បាន​រំពឹងថា​នឹង​មាន​ការកើនឡើង​ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ​។ ក្នុង​ឆ្នាំ​ ២០១៨ ជិត ៥០% នៃប្រតិបត្តិ​ការសរុប​របស់​ធនាគារ​ឯកទេស​ វីង ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រូបិយប័ណ្ណ​ប្រាក់រៀល​ដែល​ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ ៤០% បើ​ប្រៀបធៀប​នឹង​តួលេខ​ក្នុង​ឆ្នាំ ២០១៧​។

គំនិត​នៅ​ពីក្រោយ​ការលើក​កម្ពស់​គុណតម្លៃ​នៃ​រូបិយប័ណ្ណ​ប្រាក់រៀល​មិន​បាន​បញ្ឈប់​ត្រឹមនេះ​ទេ​។ វីង ​តែងតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​រូបិយប័ណ្ណ​ប្រាក់រៀល​នៅ​គ្រប់​សម្ភារ​ទំនាក់ទំនង​ក្នុង​ស្រុក​របស់​ធនាគារ​។ មិន​ថា​វា​ជា​ថ្លៃ​សេវាកម្ម វិក្កយបត្រ​លើ​ការបង់​ទឹក​ភ្លើង ទិញ​ទំនិញ​នៅ​តាម​បណ្តា​ហាង​ដែល​ទទួល​ការទូទាត់​តាម WingPay ឬ​ទទួល​ប្រាក់​ដែល​ផ្ទេរ​ពី​ជាង ២០០ ​ប្រទេស ធនាគារ​ឯកទេស​ វីង តែងតែ​ធានា​ថា​អតិថិជន​អាច​បង់ថ្លៃ​សេវា​ទាំងនោះ​តាមរយៈ​រូបិយប័ណ្ណ​ប្រាក់រៀល​។

ការគិតគូរ​ពី​រូបិយប័ណ្ណ​ប្រាក់រៀល​តែងតែ​ជា​អ្វី​ដែល​ស្ថិត​នៅក្នុង​គោល​គំនិត​របស់​ធនាគារ​ឯកទេស​ វីង​។ វីង ​ធានា​ថា​រាល់​អតិថិជន​របស់​ខ្លួន​ក្នុង​នោះ​ដែរ ៧៥% មិន​ធ្លាប់​ប្រើប្រាស់​សេវា​ធនាគារ​អាច​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ធនាគារ​មួយ​ប្រកបដោយ​ស្តង់ដា​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​ វីង ឬ​គណនី​ វីង ​ជា​រូបិយប័ណ្ណ​ប្រាក់រៀល​។ បច្ចុប្បន្ន​អតិថិជន​ម្នាក់​ក្នុង​ចំណោម​អតិថិជន​ ៤ ​នាក់​ជ្រើសរើស​គណនី​ វីង​ជា​រូបិយប័ណ្ណ​ប្រាក់រៀល ហើយ​ពួកគេ​រាប់បញ្ចូល​ទាំង​អ្នក​បើកបរ​រ៉ឺម៉ក​កង់​៣ ម្ចាស់​អាជីវកម្ម​ខ្នាតតូច កម្មករ​រោងចក្រ និង​អ្នក​ប្រកបមុខរបរ​ផ្សេងៗ​ទៀតផង​ដែរ​។ អតិថិជន​ទាំងនេះ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ប្រាក់រៀល​តាម​ប្រព័ន្ធ​ឌីជីថល​ទាំង​នៅក្នុង​មុខ​ជំនួញ​ទាំង​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ វីង ​ពិតជា​ចង់​ថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​ព្រោះ​ដោយសារ​តែ​ការគាំទ្រ​របស់​ពួកគេ តម្លៃ​នៃ​ប្រតិបត្តិការ​សរុប​ជា​ប្រាក់រៀល​របស់​ វីង ​នៅតែ​បន្ត​កើនឡើង​។

លើស​ពី​នេះ​ទៅ​ទៀត វីង ​បាន​ជួយ​សហគ្រិន​ក្នុង​ស្រុក​រាប់ពាន់​នាក់​ដែល​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុង​ការរៀបចំ​ក្រដាស​ប្រាក់​រៀល​តូចៗ​សម្រាប់​អាប់​ជូន​អតិថិជន​ដែល​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់​ពួកគេ​។ ជាមួយ​នឹង​គណនី​អាជីវកម្ម WingPay ជា​រូបិយប័ណ្ណ​ប្រាក់រៀល ម្ចាស់​អាជីវកម្ម​ទាំងនោះ​នឹង​អាច​ធ្វើការ​ទូទាត់​ភ្លាមៗ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​រូបិយប័ណ្ណ​ក្លែងក្លាយ ការរៀបចំ​ក្រដាសប្រាក់​រៀល​តូចៗ​ជា​រៀងរាល់​ថ្ងៃ​នៅពេល​គាត់​បិទ​អាជីវកម្ម​។ ជាមួយ​នឹង​គណនី​អាជីវកម្ម WingPay ជា​រូបិយប័ណ្ណ​ប្រាក់រៀល អតិថិជន​របស់​យើង​អាច​ចូល​ទៅ​ពិនិត្យ​ប្រវត្តិ​នៃ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​ឌីជីថល ដែល​បង្ហាញ​ព័ត៌មាន​ពេញលេញ​នៃ​ប្រាក់ចំណូល​របស់​ពួកគេ ដែល​នេះ​បាន​ផ្តល់​ភាពងាយស្រួល​ដល់​អាជីវករ​ក្នុង​ការគ្រប់គ្រង​ចំណូល​ពី​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន វីង ដែល​អាច​ប្រើប្រាស់​សម្រាប់​គណនី​ជា​ប្រាក់រៀល​។

ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល វីង ​កំពុង​កសាង​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ដោយ​ផ្តោត​ទៅ​លើ​រូបិយវត្ថុ​ជាតិ​។ ការកើនឡើង​នៃ​គណនី​ វីង ​ជា​ប្រាក់រៀល​ក៏​ដូចជា​ការធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់រៀល​បាន​ផ្តល់​នូវ​សារ​មួយ​ច្បាស់លាស់​ថា​មានលទ្ធភាព​ជាច្រើន​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់រៀល​តាម​របៀប​ដែល​សមស្រប​នឹង​ចក្ខុវិស័យ​នៃ​សេដ្ឋកិច្ច​ឌីជីថល ដែល​ត្រូវ​រំពឹង​ថា​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​ ២០២៣ ដូច​ដែល​បាន​អះអាង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

វីង ​ក៏​សូម​ឆ្លៀត​ឱកាស​នេះ​ផងដែរ​ដើម្បី​អបអរសាទរ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា សម្រាប់​ខួប​លើក​ទី​ ៣៩ នៃ​ការដាក់​ឲ្យ​ចរាចរ​ឡើង​នូវ​រូបិយប័ណ្ណ​ប្រាក់រៀល​។ ក្នុងនាម​ជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​ឈានមុខ​គេ​ក៏​ដូចជា​អ្នកឈ្នះ​ពានរង្វាន់ “​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត​បំផុត​ផ្នែក​ប្រព័ន្ធ​ឌីជីថល​ប្រចាំឆ្នាំ​” វីង ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​រូបិយប័ណ្ណ​ប្រាក់រៀល​តាម​ប្រព័ន្ធ​ឌីជីថល និង​ធានា​ឲ្យ​បាន​ថា​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ទទួលបាន​នូវ​បទពិសោធ​ពាក់ព័ន្ធ​នឹង​ផលិតផល និង​សេវាកម្ម​ដែល​ប្រកប​ដោយ​ការច្នៃប្រឌិត​សំដៅ​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​៕