The Phnom Penh Post Search

Search form

សារ​ពី​អនុប្រធាន​បេសកកម្ម​ការទូត / ភារៈធារី ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា

Content image - Phnom Penh Post
លោក រូហ្សៃមី ម៉ូហាំម៉ាត់ ​អនុប្រធាន​បេសកកម្ម​ការទូត / ភារៈធារី​ស្ថានទូត​ម៉ាឡេស៊ី ភ្នំពេញ

សារ​ពី​អនុប្រធាន​បេសកកម្ម​ការទូត / ភារៈធារី ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា

ជូន​ចំពោះ​ប្រិយមិត្ត​អ្នកអាន​កាសែត ភ្នំពេញ ប៉ុស្តិ៍ ទាំងឡាយ!

Assalamua’laikum, សួស្តី​, និង ជំរាប​សួរ​​ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី ៦១ នៃ​ឯករាជ្យភាព​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ក៏​ជា​ខួប​នៃ​ការបង្កើត​ទំនាក់ទំនង​ទ្វេភាគី​រវាង​ម៉ាឡេស៊ី និង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ 1957 ។ ​

ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី​ និង​កម្ពុជា​ត្រូវ​បាន​​ពង្រឹង​បន្ថែម​ទៀត​តាមរយៈ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (​អាស៊ាន​) បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ចូលរួម​ក្នុង​សមាគម​នេះ​នៅ​ឆ្នាំ 1999 ។ ប្រទេស​ទាំង​ពីរ​បាន​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ពី​កិច្ចសហប្រតិបត្តិការ​នៅក្នុង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​​របស់​អាស៊ាន​ និង​វេទិកា​អន្តរជាតិ​ដទៃ​ទៀត​។

ស្ថានទូត​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា​ទំនាក់ទំនង​ទ្វេភាគី​នេះ​ក៏​ត្រូវ​បាន​ជួយ​ដោយ​ក្រុម​ជំនួយ​មនុស្សធម៌​រាប់រយ​ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល និស្សិត សាកលវិទ្យាល័យ អ្នក​ស្រាវជ្រាវ ក្រុមយុវជន​ក៏​ដូចជា​អ្នក​ស្ម័គ្រចិត្ត​ដែល​ផ្តល់​​ជំនួយ​ផ្សេងៗ​ជា​ក្រុម​ និង​ជា​លក្ខណៈ​បុគ្គល​។

ប្រជាជន​​ម៉ាឡេស៊ី​បាន​ចូលរួម​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គម​ និង​ជំនួយ​​មនុស្សធម៌​ដល់​ជនក្រីក្រ ជាពិសេស​នៅ​តាម​ជនបទ ឬ​​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​។ យើង​ជឿជាក់​ថា​ក្នុង​​រយៈពេល​វែង​ជំនួយ​នេះ​អាច​ជួយ​លើក​កម្ពស់​សុខុមាលភាព​​សេដ្ឋកិច្ច​របស់​ប្រជាជន​ដែល​ជួយ​នៅក្នុង​ភូមិ​ជាពិសេស​ដែល​​ជា​សហគមន៍​នេសាទ​ត្រី និង​កសិកម្ម​ខ្នាត​តូច​។

នេះ​បង្ហាញ​ថា​ប្រទេស​ម៉ាឡេស៊ី​គឺជា​មិត្ត​ដ៏ល្អ​ម្នាក់​ក្រៅពី​​ធ្វើជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​សម្រាប់​កម្ពុជា​។ អស់​រយៈពេល​ជាង ១០ ​ឆ្នាំ​មក​ហើយ​ប្រជាជន​កម្ពុជា​ជាង​មួយ​ពាន់​នាក់ ជាពិសេស​មន្ត្រី​រដ្ឋាភិបាល​បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​សហប្រតិបត្តិការ​បច្ចេកទេស​ម៉ាឡេស៊ី (MTCP) ដែល​មាន​វគ្គ​បណ្តុះបណ្តាល និង​វគ្គ​ផ្សេងៗ​ជាច្រើន​ត្រូវ​បាន​ផ្តល់​ដើម្បី​​ជួយ​លើក​កម្ពស់​ជំនាញ​ និង​បទពិសោធន៍​ដែល​ត្រូវការ​។

ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​ការ​បោះឆ្នោត​ទូទៅ​ត្រូវ​បាន​រំពឹងថា​នឹង​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​ទាំងពីរ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​ដើម្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ថ្មី​ និង​គួរអោយ​ចាប់​អារម្មណ៏​។ វា​នឹង​ជា​ការ​គួរឱ្យ​ចាប់​អារម្មណ៍​ដើម្បី​មើល​ពី​របៀប​ដែល​គំនិត​ថ្មី​ត្រូវ​​បាន​គេ​បញ្ចូល​ក្នុង​ការ​ពង្រឹង និង​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ដែល​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​រួបរួម​គ្នា​ទៅ​រក​អនាគត​ដ៏ភ្លឺស្វាង​។

តាមរយៈ​ស្ថានទូត​របស់​ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពង្រីក​បណ្តាញ​អាជីវកម្ម ប្រទេស​ម៉ាឡេស៊ី​នឹង​បន្ត​លើក​​កម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​យ៉ាង​សកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

វា​ជា​ការ​លើក​ទឹកចិត្ត​ដ៏គួរ​អោយ​កត់សម្គាល់​ថា​ចំនួន​ក្រុមហ៊ុន ម៉ាឡេស៊ី ដែល​ស្វែងរក​ទីផ្សារ​នៅ​កម្ពុជា​បន្ត​កើនឡើង​ដោយ​ទាញ​យក​ប្រយោជន៍​ពី​បរិយាកាស​អាជីវកម្ម​ដ៏ល្អ​របស់​​ប្រទេស​កម្ពុជា​។ នេះ​បង្ហាញ​ពី​កម្រិត​ជំនឿ​ទុកចិត្ត​ខ្ពស់​របស់​ពាណិជ្ជករ ម៉ាឡេស៊ី និង​ក្រុមហ៊ុន​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​សន្តិភាព​ និង​សន្តិសុខ​។ ក្នុង​ឆ្នាំ 2017 ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​បាន​កើនឡើង​ដល់ 455,7 លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង 7% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។

ទន្ទឹម​នឹង​នេះ​ដែរ​ទាក់ទង​នឹង​ការវិនិយោគ​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ 2017 តម្លៃ​សរុប​នៃ​ការវិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​​បាន​ឈាន​ដល់ 3,39 ពាន់​លាន​ដុល្លារ​។

ខណៈ​ពេល​ដែល​ឱកាស​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​សម្បូរបែប ស្ថានទូត​នឹង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​ទឹកចិត្ត​ក្រុមហ៊ុន​ម៉ាឡេស៊ី​អោយ​បង្កើន និង​បង្កើត​ការវិនិយោគ​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ស្ថានទូត​សូម​ស្វាគមន៍​ចំពោះ​ការសាកសួរ​រាល់​ពត៌មាន​ទាក់ទង​នឹង​ផលិតផល​សេវាកម្ម និង​ជំនាញ​ដែល​មាន​ប្រភព​មកពី​ប្រទេស​ម៉ាឡេស៊ី​។

ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ដ៏រីករាយ​នេះ​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​ជូនពរ​ចំពោះ​សន្តិភាព ការអភិវឌ្ឍ និង​ភាព​ចម្រុងចម្រើន​របស់​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំពោះ​ទំនាក់​ទំនង​ដ៏​កក់ក្តៅ​ និង​ស្និទ្ធស្នាល​រវាង​ប្រជាជន​ម៉ាឡេស៊ី និង ប្រជាជន​កម្ពុជា​។

នៅ​ទីបញ្ចប់​នេះ​ខ្ញុំ​សូម​ជូនពរ​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​​ក្នុង​ប្រទេស​កម្ពុជា រីករាយ​ទទួល​ទិវា​បុណ្យជាតិ​ម៉ាឡេស៊ី​។ នឹង “​ស្មារតី​រដ្ឋាភិបាល​ថ្មី​” ​សូម​ឱ្យ​គ្រប់​ការ​បណ្តាក់ទុន​របស់​លោក​អ្នក​នៅក្នុង​ប្រទេស​កម្ពុជា​អោយ​ទទួល​បាន​នូវ​ភាព​​ជោគជ័យ និង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​​ប្រទេស​ម៉ាឡេស៊ី​ និង​កម្ពុជា​។

សូម​អរគុណ

អត្ថបទគួរចាប់អារម្មណ៍