ឆ្លៀត​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ​នៃ​ការប្រគល់​ម៉ាកាវ​មក​ប្រទេស​ ចិន ​វិញ ខ្ញុំ​សូម​តំណាង​ឲ្យ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ជូន​ចំពោះ​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ ​នៃ​ការបង្កើត​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ និង​សមិទ្ធផល​ដ៏អស្ចារ្យ​ដែល​ទទួល​បាន​កន្លងមក​។

ឆ្នាំនេះ​ជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​ ៧០ ​ឆ្នាំ ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ខួប​អនុស្សាវរីយ៍​ ២០ ​ឆ្នាំ​នៃ​ការប្រគល់​ម៉ាកាវ​មក​ប្រទេស​ចិន​វិញ​ផងដែរ​។ នា​ថ្ងៃទី ​២០ ខែ​ធ្នូ ឆ្នាំ​ ១៩៩៩ ម៉ាកាវ​ត្រូវបាន​ប្រគល់​មក​ប្រទេស​ចិន​វិញ​ជា​ស្ថាពរ ហើយ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ក៏ត្រូវ​បាន​បង្កើតឡើង​ជា​ស្ថាពរ ហើយ​ក៏​បានចាប់ផ្តើម​ដើរ​លើ​វិថី​អភិវឌ្ឍន៍​ស្វ័យគ្រប់គ្រង​កម្រិត​ខ្ពស់​នៃ​គោលនយោបាយ «​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​» និង​គោលនយោបាយ​ «​ម៉ាកាវ​គ្រប់គ្រង​ដោយ​ចិន​ម៉ាកាវ​»​។

ស្ថិត​នៅក្រោម​ការដឹកនាំ​នៃ​គោលនយោបាយ បានធ្វើឲ្យ​វិស័យ​នានា​នៃ​សេដ្ឋកិច្ច និង​សង្គមកិច្ច​ម៉ាកាវ​ទទួលបាន​ការអភិវឌ្ឍ​បាន​យ៉ាង​ឆាប់រហ័ស​ក៏​បាន​ក្លាយ​ជា​រូបរាង​ដ៏អស្ចារ្យ​ថ្មី​មួយ​។ GDP សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ម៉ាកាវ​បាន​កើន​ពី​ ១៥០០០ ​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ១៩៩៩ មក​ ៨៦ ០០០ ​ដុល្លារ​សហរដ្ឋអាមេរិក ​ក្នុង​ឆ្នាំ​ ២០១៨ ​ក៏បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ២ ​លើ​ពិភពលោក​។ គោលនយោបាយ «​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​» ក៏​ទទួល​បាន​ភាពជោគជ័យ​យ៉ាងច្រើន​អនេក​ក្នុង​ទឹកដី​ម៉ាកាវ​។

សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ប្រទេស​ ចិន​ មាន​ច្រើន​អនេក​គួរ​ឲ្យ​កត់សម្គាល់​។ នា​ថ្ងៃទី​ ៨ ខែ​ ឧសភា ឆ្នាំ​ ២០១៨ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​មាន​ជំនួប​ជាមួយ​លោក Fernando Chui Sai On ប្រមុខ​ដឹកនាំ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​គ្នា​យ៉ាង​ស៊ីជម្រៅ​លើ​កិច្ចសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ​កាន់តែ​ល្អប្រសើរ​។

ឆ្លៀត​ក្នុងឱកាស​នេះ​សូម​ថ្លែងអំណរគុណ​ដល់​ម៉ាកាវ​ដែល​តែង​ចូលរួម​លះបង់​ដល់​ការអភិវឌ្ឍ​ក្នុង​ប្រទេស​ កម្ពុជា​។

សូម​ជូនពរ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​កាន់តែ​ល្អប្រសើរ​នា​ថ្ងៃ​អនាគត​!

សូម​ជូនពរ​មិត្តភាព​កម្ពុជា និង​ចិន ស្ថិតស្ថេរ​ជា​អមតៈ!