កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្មីៗ​នេះ​ទើប​តែ​បាន​ធ្វើ​ដំណើរ​ទៅ​មើល​អគារ​សាលា Harrods International Academy (HIA) ដែល​ទើប​តែ​ត្រូវ​បាន​សាងសង់​ឡើង និង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ ១ ដើម្បី​ជួប​ជជែក​ជាមួយ​នឹង​នាយក​សាលា​ផ្ទាល់​គឺ​អ្នកស្រី Philippa Barsons អំពី​របៀប​នៃ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ឱកាស​សម្រាប់​សិស្សានុសិស្ស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ដើម្បី​ពិភាក្សា​ពី​របៀប​នៃ​ការត្រៀម​ខ្លួន​ដែល​ល្អ​បំផុត​សម្រាប់​ឧបសគ្គ​ផ្សេងៗ​នៃ​ឈាន​ជើង​ចូល​កម្រិត​មធ្យមសិក្សា​។

អ្នកស្រី Barsons «​បាន​ប្រឡូក​នៅក្នុង​វិស័យ​អប់រំ​អស់​រយៈ​ជាង​ ៦ ​ឆ្នាំ​ហើយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​អ្នកស្រី​បាន​ចំណាយពេល​ពី ៣ ​ទៅ​ ៤ ​ឆ្នាំ​នៅក្នុង​ប្រទេស​​កម្ពុជា​»​។ នៅក្នុង​អំឡុង​ពេល​នោះ តើ​​អ្នកស្រី​បាន​ចាប់អារម្មណ៍​ពី​ការប្រែប្រួល​នៃ​​ការសិក្សា​កម្រិត​មធ្យម​សិក្សា​នៅក្នុង​ប្រទេស​​កម្ពុជា​? បម្រែបម្រួល​ដ៏ធំ​ជាង​គេ​បង្អស់​នោះ​គឺ​ «​ការប្រកួតប្រជែង​ចំណោម​គ្រឹះស្ថាន​សិក្សា​» ​ដែល​ការប្រកួតប្រជែង​នេះ​គឺ​មាន​ន័យ​ថា​គ្រឹះស្ថាន​សិក្សា​ទាំងនោះ​កំពុងតែ​ពុះពារ​ធ្វើ​យ៉ាងណា​ផ្ដល់​នូវ​គ្រឿង​បរិក្ខារ​សិក្សា​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។

«​ការប្រើប្រាស់​បច្ចេកវិទ្យា​កំពុង​តែ​មាន​ការកើនឡើង​...​ដូចជា​នៅក្នុង​សាលា Harrods International Academy នេះ​ជា​ឧទាហរណ៍​ស្រាប់ យើង​មាន​កាលវិភាគ​សម្រាប់​ម៉ោង​សិក្សា​អំពី 3D Printing បច្ចេកវិទ្យា​រ៉ូបូទិក​សរសេរ​កូដ​កុំព្យូទ័រ​។ យើង​ជឿជាក់​ថា សិស្ស​ទាំងអស់​នឹង​ទទួល​បាន​ការងារ​សម​ប្រកប​ក្រោយ​បញ្ចប់​ការសិក្សា​»​។

ដោយសារ​តែ​មាន​ការកើនឡើង​នូវ​មុខវិជ្ជា​​ និង​វគ្គសិក្សា​ជាច្រើន សិស្សានុសិស្ស​ក៏​កំពុង​​ទទួល​ការអប់រំ​យ៉ាង​ទូលំទូលាយ​ជាង​មុន​។

នេះ​គឺជា​រឿង​ល្អ​សម្រាប់​ពួកគេ ខណៈ​ដែល​ពួកគេ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​សិក្សា​នូវ​មុខវិជ្ជា​ដែល​ពួកគេ​ពេញចិត្ត ប៉ុន្តែ​ឥឡូវ​ពួកគេ​មាន​ជម្រើស​កាន់តែ​ច្រើន​។ សិស្សានុសិស្ស​ពិតជា​មាន​លទ្ធភាព​ខ្ពស់​នៅក្នុង​ការកំណត់​គោលដៅ​អនាគត​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន​។

អ្នកស្រី Barsons បាន​គូសបញ្ជាក់​ភ្លាមៗ​ថា​៖ «​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ប្រធានាធិបតី​ចិន​កាលពី​ឆ្នាំ​ ២០១៣ បាន​កែប្រែ​មុខមាត់​វិស័យ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​»​។

ការអប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ឥឡូវ​គឺជា​​កន្លែង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែល​ដូច​ទៅ​នឹង «​ការប្រែប្រួល​ខាង​ផ្នែក​សេដ្ឋកិច្ច ការប្រសើរ​ឡើង​នៃ​ជីវិត​រស់នៅ និង​ប្រាក់​ចំណូល​បាន​ធ្វើឲ្យ​គ្រួសារ​ប្រជាជន​កម្ពុជា​ជាច្រើន​អាច​ទទួល​បាន​នូវ​វិស័យ​អប់រំ​ឯកជន​យ៉ាង​ច្រើន​ជាង​ពេលណាៗ​ទាំងអស់​»​។ ជាមួយ​នឹង​លទ្ធភាព​នៃ​ការទទួល​បាន​ការអប់រំ​តាម​វិស័យ​ឯកជន​បាន​នាំ​មក​នូវ​ជម្រើស​នៃ​ការសិក្សា​តាមបែប​ស្ដង់ដា​អន្តរជាតិ ដែល​មាន​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ដូចជា សាលា Harrods International Academy ដែល​សញ្ញាបត្រ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

បញ្ហា​មួយ​ក្នុង​ចំណោម​នៃ​បញ្ហា​ជាច្រើន​ទៀត​ដែល សិស្ស និង​មាតាបិតា​សិស្ស​អាច​នឹង​មាន​ពិបាក​ក្នុង​ការចរចា​គ្នា​នោះ​គឺ តើ​មុខវិជ្ជា​មួយណា​ដែល​ពួកគេ​ចង់​សិក្សា​។ អ្នកស្រី Barsons បាន​លើក​យក​សេណារីយោ​មួយ​មក​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ជជែក​ជាមួយ​យើង ហើយ​អ្នកស្រី​ក៏​ជជែក​អំពី​វិធី​ដែល​សាលា​របស់​អ្នកស្រី​គ្រប់គ្រង​ស្ថានការណ៍​នោះ​។

សិស្ស​ត្រូវ​ជ្រើសរើស​កម្មវិធីសិក្សា​ត្រឹមត្រូវ​។ហេង ជីវ័ន

កាលពី​ ២-៣ ​សប្ដាហ៍​មុន មាន​ក្មេងស្រី​ម្នាក់​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​បាន​យំ​ដោយសារ​តែ​ម្ដាយ ឪពុក​របស់​នាង​ចង់​ឲ្យ​នាង​ជ្រើសរើស​ផ្លូវ​មួយ ប៉ុន្តែ​រូបនាង​ផ្ទាល់​គឺ​ចង់​ដើរ​តាមផ្លូវ​មួយ​ផ្សេង​ទៀត​...​យើងខ្ញុំ​ក៏​ស្នើ​ឲ្យ​ប្អូនស្រី​អាច​ចូល​ជួប​ជាមួយ​សមាជិក​នៃ​ក្រុមប្រឹក្សា​របស់​សាលា​យើង​ម្នាក់ ដើម្បី​ជជែក​ពិភាក្សា​អំពី​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​របស់​នាង​ផ្ទាល់​តែ​ម្ដង​។

បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​គ្នា​ដោយ​ត្រង់​រួច​ហើយ​នោះ យើង​ក៏​ផ្ដល់​ជា​ដំបូន្មាន​ជូន​ដល់​ប្អូនស្រី​ម្នាក់​នោះ ឲ្យ​នាង​ត្រៀម​នូវ​ហេតុផល​មួយ​សម្រាប់​ធ្វើការ​បកស្រាយ​។ វិធានការ​ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ​សម្រាប់​ដោះស្រាយ​ ឬ​ក៏​សម្របសម្រួល​ដល់​ភាព​ចម្រូងចម្រាស​រវាង​មាតាបិតា​សិស្ស និង​សិស្ស​នោះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធ្វើការ​ជំរុញ​ទឹកចិត្ត​ដល់​សិស្សានុសិស្ស​។

នៅក្នុង​ពេល​តម្រែតម្រង់​ទិស​នៅ​កម្រិត​មធ្យមសិក្សា សិស្សានុសិស្ស​ត្រូវ​តែ​សម្រេចចិត្ត​ចាប់​យក​មុខវិជ្ជា​ដែល​អាច​ជួយ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​អាជីព​នាពេល​អនាគត​របស់​ពួកគេ​និង អាច​ជួយ​ពួកគេ​ឲ្យ​អាច​បំពេញ​នូវ​លក្ខខណ្ឌ​សម្រាប់​ប្រឡង​ចូល​នៅ​កម្រិត​មហាវិទ្យាល័យ​។ វា​ពិតជា​មាន​សារៈសំខាន់​ដែល​សិស្សានុសិស្ស​គ្រប់រូប​ត្រូវ​ចងចាំ​នៅក្នុង​ចិត្ត​ថា នៅពេល​ដែល​ពួកគេ​ឆ្លងកាត់​ការសិក្សា​កម្រិត​មធ្យមសិក្សា​ការ​ផ្ដោត​ទៅ​លើ​មុខ​ជំនាញ​ដែល​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត និង​ទេពកោសល្យ​របស់​ពួកគេ​នឹង​ផ្ដល់​ជា​ប្រយោជន៍​ដល់​ពួកគេ​នៅ​ពេល​អនាគត​។

នៅពេល​ចុងក្រោយ​ឱកាស​នៅ​តែ​មាន​កម្រិត​ខ្ពស់​ជាង​ភាពបរាជ័យ​សម្រាប់​ពេលនេះ​នៅ​ក្នុង​ទិដ្ឋភាព​នៃ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​។

សម្រាប់​សិស្សានុសិស្ស និង​មាតាបិតា​របស់​សិស្ស​ដែល​កូន​នឹង​ត្រូវ​ឈាន​ជើង​ចូល​សិក្សា​នូវ​កម្រិត​មធ្យមសិក្សា​នោះ អ្នកស្រី Barsons បាន​ផ្ដល់​ជា​យោបល់​ថា ៖«​ការជ្រើសរើស​កម្មវិធី​សិក្សា​ដែល​ត្រឹមត្រូវ​មួយ​គឺជា​រឿង​មួយ​ដែល​សំខាន់​ជា​ទីបំផុត​...​ដោយសារ​តែ​ផលប្រយោជន៍​នៃ​ការ​រើស​យក​កម្មវិធីសិក្សា​ដ៏ត្រឹមត្រូវ​មួយ​នឹង​ជួយ​គូសវាស​អនាគត​របស់​អ្នក​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​នឹង​ជួយ​ផ្ដល់​ជា​ជម្រើស​ច្រើន​ទៅ​តាម​នោះ​ដែរ​»​។