សាលាមត្តេយ្យរបស់សាលាអន្តរជាតិ CIS ដែលមានទីតាំងនៅអគារអូឡាំព្យាស៊ីធីបានបើកទទួលការចុះឈ្មោះចូលរៀនហើយសម្រាប់ឆ្នាំសិក្សា ២០១៩- ២០២០ នេះជាមួយនឹងការបញ្ចុះតម្លៃពិសេស។
សាលាមត្តេយ្យនៅសាលាអន្តរជាតិ CIS សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការផ្តល់ជូនកម្មវិធីសិក្សាដែលទទួលស្គាល់ដោយពិភពលោកដល់កុមារនៅទីក្រុងភ្នំពេញចាប់ពីអាយុ ១៨ ខែឡើងទៅដោយផ្តោតលើការអភិវឌ្ឍ រាងកាយ ប្រាជ្ញា និងស្មារតីរបស់កុមារតាមរយៈការអភិវឌ្ឍជំនាញទន់ (soft skills) តាំងពីពួកគេនៅវ័យក្មេង។ កុមារនឹងទទួលបានជំនាញសិក្សា និងទំនាក់ទំនងតាមរយៈការរៀនសូត្រពីថ្នាក់មូលដ្ឋានដោយជំរុញលើកទឹកចិត្តពួកគេឲ្យចេះគិតប្រកបដោយភាពឈ្លាសវៃ និងស៊ីជម្រៅ។
ថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិ CIS អនុវត្តតាមកម្មវិធីសិក្សារបស់ប្រទេសកាណាដាដោយប្រើឯកសារ Alberta (កាណាដា)។ ឯកសារនេះត្រូវបានសរសេរឡើងសម្រាប់ផ្តល់ការអប់រំដល់កុមារតូចៗនៅក្នុងប្រទេសកាណាដាដែលផ្អែកលើចរន្ត ការសិក្សា និងស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដែលសមស្របបំផុតសម្រាប់កុមារតូចៗសិក្សារៀនសូត្រ។
សម្រាប់សិស្សដែលនៅក្នុងអាយុក្មេងខ្ចីនេះការលេងគឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីធ្វើឲ្យពួកគេចង់ដឹងចង់ឃើញ និងខ្នះខ្នែងក្នុងការរៀនសូត្រកាន់តែខ្លាំង។ គោលដៅ និងលទ្ធផលត្រូវបានកំណត់យ៉ាងច្បាស់ដើម្បីឈានទៅដល់គោលដៅសម្រាប់កុមារនីមួយៗ។
ថ្នាក់មត្តេយ្យរបស់សាលាអន្តរជាតិ CIS សិក្សារតាមប្រព័ន្ធ Reggio Emilia Inspired ដែលតម្រូវឱ្យគ្រូបង្រៀនយល់ដឹងអំពីវិធីសាស្ត្រ និងក្របខ័ណ្ឌនៃទស្សនវិជ្ជារបស់ Reggio Emilia ដែលត្រូវប្រាកដថាវាសមស្របនៅក្នុងបរិបទប្រទេសកម្ពុជា។ Reggio Emilia គឺជាទស្សនវិជ្ជាជាមួយនឹងវិធីសាស្ត្របំផុសគំនិតដល់ការអប់រំសម្រាប់កុមារតូចៗដែលវាជាការឱ្យតម្លៃ និងគោរពដល់កុមារដើម្បីឲ្យពួកគេរឹងមាំឯករាជ្យនឹងមានសមត្ថភាពក្នុងការបង្កើតចំណេះដឹងផ្ទាល់ខ្លួន និងការយល់ដឹង។
គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលយ៉ាងច្បាស់លាស់មកពីបស្ចិមប្រទេសនៅសាលាអន្តរជាតិ CIS ជាអ្នករចនាថ្នាក់រៀនផ្ទាល់ដើម្បីសម្រួលដល់ការលេងរបស់សិស្ស។ គ្រូបង្រៀនទាំងអស់សុទ្ធតែមានសញ្ញាបត្រ និងបទពិសោធក្នុងការបង្រៀនកុមារតូចៗ។
អគារសិក្សាដ៏ស្រស់ស្អាតនេះមានចំនួន ១០ បន្ទប់មានទំហំធំទូលាយ បំពាក់ដោយសម្ភារបរិក្ខារទំនើបៗជាមួយបុគ្គលិក និងគ្រួបង្រៀនដែលមានសមត្ថភាពខ្ពស់ លើសពីនេះក៏មានអាងហែលទឹក កន្លែងលេងនៅខាងក្រៅមានស្ទូឌីយោសិល្បៈ មានបណ្ណាល័យ និងមានកន្លែងលេងកម្សាន្តជាច្រើនទៀតផងដែរ។
ទាំងអស់នេះនឹងធ្វើឲ្យកុមារទទួលបានភាពជោគជ័យមុនពេលពួកគេបន្តការសិក្សានៅសាលាដែលមានទីតាំងនៅកោះពេជ្រ។ បច្ចុប្បន្នសាលានៅកោះពេជ្រកំពុងស្ថិតក្នុងដំណាក់កាលពង្រីក ខណៈដំណាក់កាលទី ២ និងទី ៣ កំពុងត្រូវបានសាងសង់ក្នុងនោះក៏មានថ្នាក់វិទ្យាល័យ និងមានរួមបញ្ចូលនូវអគារកីឡា និងអាងហែលទឹកផងដែរ។
ការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាក្នុងឆ្នាំនេះ ឬឆ្នាំក្រោយនៅសាលាអន្តរជាតិ CIS Olympia City ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% និង ២៥% សម្រាប់ថ្លៃសិក្សា៕