The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​អន្តរជាតិ​កាណាដា CIS បើក​សាលា​មត្តេយ្យ​ថ្មី​បំផុត​នៅ​អគារ​អូឡាំព្យាស៊ីធី

សាលា​អន្តរជាតិ​កាណាដា CIS បើក​សាលា​មត្តេយ្យ​ថ្មី​បំផុត​នៅ​អគារ​អូឡាំព្យាស៊ីធី

Content image - Phnom Penh Post
ថ្នាក់រៀន​ និង​បរិក្ខារ​របស់​សាលា​អន្តរជាតិ CIS អូឡាំព្យាស៊ីធី​។ រូបថត Supplied

សាលា​អន្តរជាតិ​កាណាដា CIS បើក​សាលា​មត្តេយ្យ​ថ្មី​បំផុត​នៅ​អគារ​អូឡាំព្យាស៊ីធី

សាលា​មត្តេយ្យ​របស់​សាលា​អន្តរជាតិ CIS ដែល​មាន​ទីតាំង​នៅ​អគារ​អូឡាំព្យាស៊ីធី​បាន​បើក​ទទួល​ការចុះឈ្មោះ​ចូល​រៀន​ហើយ​សម្រាប់​ឆ្នាំ​សិក្សា ២០១៩- ២០២០ (​ចាប់ផ្តើម​ថ្ងៃ​ទី​ ២៦ ខែ​សីហា​) ​ជាមួយ​នឹង​ការបញ្ចុះ​តម្លៃ​ពិសេស​។

សាលា​មត្តេយ្យ​នៅ​សាលា​អន្តរជាតិ CIS សង្កត់​ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​ការផ្តល់ជូន​កម្មវិធី​សិក្សា​ដែល​ទទួល​ស្គាល់​ដោយ​ពិភពលោក​សម្រាប់​កុមារ​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ពី​អាយុ ១៨ ខែ​ឡើង​ទៅ​ដោយ​ផ្តោត​លើ​ការអភិវឌ្ឍ រាងកាយ ប្រាជ្ញា និង​ស្មារតី​របស់​កុមារ​តាមរយៈ​ការអភិវឌ្ឍ​ជំនាញ​ទន់ (soft skills) តាំងពី​ពួកគេ​នៅ​វ័យក្មេង​។ កុមារ​នឹង​ទទួល​បាន​ជំនាញ​សិក្សា និង​ទំនាក់ទំនង​តាមរយៈ​ការរៀនសូត្រ​ពី​ថ្នាក់មូលដ្ឋាន​ដោយ​ជំរុញ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចេះ​គិត​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​ស៊ីជម្រៅ​។

ថ្នាក់​មត្តេយ្យ​របស់​សាលា​អន្តរជាតិ CIS អនុវត្ត​តាម​កម្មវិធី​សិក្សា​របស់​ប្រទេស​កាណាដា​ដោយ​ប្រើ​ឯកសារ Alberta (​កាណាដា​)​។ ឯកសារ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​សម្រាប់​ផ្តល់​ការអប់រំ​ដល់​កុមារ​តូចៗ​នៅក្នុង​ប្រទេស​កាណាដា ដែល​ផ្អែកលើ​ចរន្ត​ការសិក្សា និង​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​សមស្រប​បំផុត​សម្រាប់​កុមារ​តូចៗ​ក្នុង​ការសិក្សា​រៀនសូត្រ​។

សម្រាប់​សិស្ស​ដែល​នៅក្នុង​អាយុ​ក្មេងខ្ចី ការលេងកម្សាន្ត​គឺជា​មធ្យោបាយ​ដ៏សំខាន់​មួយ​ដើម្បី​ធ្វើឲ្យ​ពួកគេ​ចង់ដឹង​ចង់ឃើញ និង​ខ្នះខ្នែង​ក្នុង​ការរៀនសូត្រ​កាន់តែខ្លាំង​។ គោលដៅ​ និង​លទ្ធផល​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​សម្រាប់​កុមារ​នីមួយៗ​។

Content image - Phnom Penh Post

ថ្នាក់​មត្តេយ្យ​របស់​សាលា​អន្តរជាតិ CIS សិក្សា​តាម​ប្រព័ន្ធ Reggio Emilia Inspired ដែល​តម្រូវឱ្យ​គ្រូបង្រៀន​យល់ដឹង​អំពី​វិធីសាស្ត្រ និង​ក្របខ័ណ្ឌ​នៃ​ទស្សនវិជ្ជា​របស់ Reggio Emilia ដែល​ត្រូវ​ប្រាកដ​ថា​វា​សមស្រប​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា​។ Reggio Emilia គឺជា​ទស្សនវិជ្ជា​នឹង​វិធីសាស្ត្រ​បំផុស​គំនិត​ដល់​ការអប់រំ​សម្រាប់​កុមារ​តូចៗ​ដែល​ជា​ការឱ្យ​តម្លៃ និង​គោរព​ដល់​កុមារ​ដើម្បី​ឲ្យ​ពួកគេ​រឹងមាំ ឯករាជ្យ​នឹង​មាន​សមត្ថភាព​ក្នុង​ការបង្កើត​ចំណេះដឹង​ និង​ការយល់ដឹង​ផ្ទាល់ខ្លួន​។

គ្រូបង្រៀន​ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល​ច្បាស់លាស់​មកពី​បស្ចិមប្រទេស​នៅ​សាលា​អន្តរជាតិ CIS ជា​អ្នក​រចនា​ថ្នាក់រៀន​ដោយ​ផ្ទាល់ ដើម្បី​សម្រួល​ដល់​ការលេង​របស់​សិស្ស​។ គ្រូបង្រៀន​ទាំងអស់​សុទ្ធ​តែ​មាន​សញ្ញាបត្រ និង​បទពិសោធ​ច្បាស់លាស់​ក្នុង​ការបង្រៀន​កុមារ​តូចៗ​។

អគារសិក្សា​ដ៏ស្រស់ស្អាត​នេះ​មាន​ចំនួន ១០ បន្ទប់​មាន​ទំហំ​ធំ​ទូលាយ​បំពាក់​ដោយ​សម្ភារ​បរិក្ខារ​ទំនើបៗ​ជាមួយ​បុគ្គលិក និង​គ្រួ​បង្រៀន​ដែល​មាន​សមត្ថភាព​ខ្ពស់ លើស​ពី​នេះ​ក៏​មាន​អាង​ហែល​ទឹក កន្លែង​លេង​នៅ​ខាង​ក្រៅ​មាន​ស្ទូឌីយោ​សិល្បៈ មាន​បណ្ណាល័យ និង​មាន​កន្លែង​លេង​កម្សាន្ត​ជាច្រើន​ទៀតផង​ដែរ​។

ទាំងអស់​នេះ​នឹង​ធ្វើឲ្យ​កុមារ​ទទួល​បាន​ភាពជោគជ័យ​មុន​ពេល​ពួកគេ​បន្ត​ការសិក្សា​នៅ​សាលា​ដែល​មាន​ទីតាំងនៅ​កោះពេជ្រ​។ បច្ចុប្បន្ន​សាលា​នៅ​កោះពេជ្រ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពង្រីក ខណៈ​ដំណាក់កាល​ទី ២ និង​ទី ៣ កំពុង​ត្រូវ​បាន​សាងសង់​ក្នុង​នោះ​ក៏​មាន​ថ្នាក់​វិទ្យាល័យ និង​មាន​រួមបញ្ចូល​នូវ​អគារ​កីឡា និង​អាង​ហែល​ទឹក​ផង​ដែរ​។

សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​ក្រោយ​នៅ​សាលា​អន្តរជាតិ CIS Olympia City ការចុះឈ្មោះ​ចូលរៀន​ និង​ទទួល​បាន​ការបញ្ចុះ​តម្លៃ ៥០ ​ភាគរយ និង ២៥ ​ភាគរយ​សម្រាប់​ថ្លៃបង់​សិក្សា​។

សាលា​អន្តរជាតិ Olympic City មាន​អាសយដ្ឋាន អគារ S3/C4, ជាន់​ទី​ ៥ និង 5A ផ្លូវ ១៨២ សង្កាត់​វាលវង់ ខណ្ឌ​ ៧ ​មករា រាជធានី​ភ្នំពេញ​៕

សម្រាប់​ការចុះឈ្មោះ​ចូលរៀន និង​ការ​ទស្សនា​សាលា​សូម​ទាក់ទង Email:admissions@cisp.edu.kh | ទូរសព្ទ: 023 901 933

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។