ចាប់​តាំង​ពី​ការ​បើក​ដំ​បូង​ក្នុង​ឆ្នាំ​ ២០១២ សា​លា​អន្ដរ​ជាតិ​កា​ណា​ដា (CIS) បាន​ពង្រីក​សា​ខា​របស់​ខ្លួន​នៅ​កោះ​ពេជ្រ​នៅ​​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​បាន​បើក​សា​លា​ម​ត្តេ​យ្យ​សា​ខា​ទី​ ២ ​របស់​ខ្លួន​នៅ​ទួល​គោក​ក្នុង​ឆ្នាំ​ ២០១៦​។​

ការ​ពង្រីក​សា​ខា​របស់​សា​លា​នៅ​តែ​បន្ត​មាន ដោយ​សារ​មាន​សិស្ស​ជា​ច្រើន​មាន​ចំ​ណាប់​អា​រម្មណ៍​មក​ចុះ​ឈ្មោះ​​ចូល​រៀន​ពេញ​ ១ ឆ្នាំ​នៅ​គ្រប់​​ទី​តាំង​ទាំង ៣ ដែល​ការ​សាង​សង់​នេះ​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ទី​ ២ និង​សា​ខា​ទី​ ៣ របស់​សា​លា​នេះ​កំ​ពុង​ដំ​ណើរ​ការ​សាង​សង់​នៅ​ទី​តាំង​កោះ​ពេជ្រ​ផង​ដែរ​។​

ការ​សាង​សង់​ក្នុង​ដំ​ណាក់​កាល​ទី​ ២ ​នេះ នៅ​តែ​បន្ត​សាង​សង់​ទៅ​ភាគ​ខាង​ជើង​តាម​បណ្តោយ​ទន្លេ​បា​សាក់​។ នៅ​ពេល​សំ​ណង់​នេះ​បញ្ចប់​ទាំង​ស្រុង សា​លា​អន្តរ​ជាតិ​កា​ណា​ដា (CIS) នឹង​តាំង​ទី​គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​ទាំង​មូល​ទំ​ហំ ៣ ​ហិក​តា​ដែល​មាន​អ​គារ​ ២ ​ធំ​ៗ សម្រាប់​ថ្នាក់​វិ​ទ្យា​ល័យ (​មធ្យម​សិ​ក្សា និង​​វិ​ទ្យា​ល័យ​) ដែល​អាច​ទទួល​សិស្ស​បាន​ចំ​នួន ៧៥០ ​នាក់ ហើយ​បច្ចុ​ប្បន្ន​ថ្នាក់​ប​ឋ​ម​មាន​សិ​ស្ស​ចំ​នួន ៩២៥ នាក់​ ដែល​ថ្នាក់​នេះ​អាច​មាន​ស​មត្ថ​ភាព​ទទួល​សិស្ស​សរុប​បាន​ទៅ​ដល់ ១ ៦៧៥ ​នាក់ ។​

ការ​សាង​សង់​អគារ​ថ្មី​នេះ នឹង​បង្ហាញ​ពី​ការ​បន្ថែម​អគារ និង​ទី​ធ្លា​ថ្មី​ដូច​ជា បន្ទប់​ល្ខោន​ (Black Box Theatre) ដែល​អាច​ដាក់​មនុស្ស​បាន​ទៅ​ដល់ ៦០០ ​នាក់ កន្លែង​រត់​កម្សាន្ត អាង​ហែល​ទឹក​ទំ​ហំ ២៥ ម៉ែត្រ (៦​ជួរ​) ដែល​មាន​កន្លែង​អង្គុយ​មើល​ស្រួល បន្ទប់​ពិ​សោធន៍​វិ​ទ្យា​សាស្ត្រ កន្លែង​ហាត់​ប្រាណ បណ្ណា​ល័យ​ថ្មី កន្លែង​ធ្វើ​ការ​ឬ​អង្គុយ​សម្រាក បន្ទប់​កុំ​ព្យូ​ទ័រ ស្ទូ​ឌី​យោ​រាំ ទី​លាន​បាល់​ទាត់ និង​កន្លែង​ជា​ច្រើន​ទៀត​!

សំ​ណង់​អគារ​នេះ​ត្រូវ​បាន​ប៉ាន់​ថា​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​អំ​ឡុង​ឆ្នាំ ២០១៩-២០២០​។​

ស្រប​ពេល​ដែល​ទី​តាំង​ដំ​បូង​របស់​សា​លា CIS នៅ​លើ​កោះ​ពេជ្រ កំ​ពុង​ស្ថិត​ក្នុង​ការ​ សាង​សង់សា​លា នឹង​ផ្លាស់​ប្តូរ​សា​លាម​ត្តេ​យ្យ​នៅ​ទួល​គោក​ទៅ​សា​ខា​ក្បែរ​កោះ​ពេជ្រ ទី​ក្រុង​អូ​ឡាំ​ព្យា (Olympia City) ហើយ​បច្ចុ​ប្បន្ន​កំ​ពុង​ស្ថិត​នៅ​ក្នុង​ការ​សម្រេច​បញ្ចប់​ការ​សាង​សង់​និង​គម្រោង​ផែន​ការ ដើ​ម្បី​បើក​សា​លា​រៀន​នៅ​ខែ​មករា​ ឆ្នាំ ២០១៩​។​

សា​លា CIS បន្ត​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស ប៉ុ​ន្តែ​ប្រ​កប​ដោយ​ភាព​រលូន ហើយ​វា​ស្ថិត​នៅ​ក្នុង​គម្រោង​ផែន​ការ​ពង្រីក​ដែល​បាន​កំ​ណត់​កាល​ពី​ឆ្នាំ ២០១២​។​

ការ​បន្ថែម​ទី​តាំង​ថ្មី​ដ៏​អ​ស្ចារ្យ​នេះ នឹង​បន្ថែម​ភាព​ជោគ​ជ័យ​បន្ថែម​ទៀត ដើ​ម្បី​ក្លាយ​ទៅ​ជា​សា​លា​រៀន​លំ​ដាប់​អន្តរ​ជាតិ​មួយ​នៅ​ក្នុង​ទី​ក្រុង​។​

កម្ម​វិ​ធី​សិ​ក្សា​របស់​កា​ណា​ដា​ដែល​បាន​អនុវត្ត​នៅ​សា​លា CIS ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​កម្ម​វិ​ធី​សិ​ក្សា​កំ​ពូល​មួយ​នៅ​ក្នុង​ពិ​ភព​លោក​ដែល​មាន​សិស្ស​បញ្ចប់​ការ​សិ​ក្សា​ពី​សា​លា​រៀន​នេះ​ នៅ​ម៉ា​កាវ (TIS) ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​សា​កល ​វិ​ទ្យា​ល័យ​ជាង ២០០ ​កន្លែង នៅ​ទូ​ទាំង​ពិ​ភ​ព​លោក​ជា​មួយ​នឹង​សញ្ញា​បត្រ​របស់​ប្រ​ទេស​ កា​ណា​ដា​។​

សា​លា​ CIS ក៏​កំ​ពុង​ដំ​ណើរ​ការ​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សា​លា​ដែល​ផ្តល់​ជូន​នូវ​ថ្នាក់​សញ្ញា​បត្រ​លំ​ដាប់​អន្តរ​ជាតិ (IBDP) នៅ​ថ្នាក់​ទី​ ១១ និង​ថ្នាក់​ទី​ ១២ ដែល​ផ្តល់​ឱ​កាស​ឱ្យ​និ​ស្សិត​អាច​ចូល​ទៅ​សិក្សា ​នូវ​កម្ម​វិ​ធី​ដែល​រៀប​ចំ​ដោយ​សា​កល​វិ​ទ្យា​ល័យ​ដ៏​ល្បី​ល្បាញជា​អន្តរ​ជាតិ​។​

ក្រៅ​ពី​​កម្ម​វិ​ធី​សិ​ក្សា​ដែល​ទទួល​ស្គាល់​លំ​ដាប់​ពិ​ភព​លោក សា​លា​ CIS បាន​រៀប​ចំ​កម្ម​វិ​ធី​សិ​ក្សា​ជា​ច្រើន​ពេញ​ ១ ឆ្នាំ​ដែល​ផ្តល់​ជូន​នូវ​ស​កម្ម​ភាព​បន្ថែម​សម្រាប់​សិស្ស​ដែល​មាន​អា​យុ​ពី​ ៣ ​ឆ្នាំ​ទៅ​ ១៣ ​ឆ្នាំ ដោយ​ផ្តល់នូវ​ថ្នាក់​ភា​សា​បន្ថែម​សម្រាប់​សិស្ស​ដែល​មាន​អា​យុ​ចាប់​ពី ៣​ឆ្នាំ​ដូច​ជា​ ថ្នាក់​ភា​សា​បា​រាំង ភា​សា​ខ្មែរ និង​ភា​សា​ចិន ហើយ​មាន​កម្ម​វិ​ធី​ព​ហុ​ភា​សា​ (​បារាំង​) ​មាន​សម្រាប់​សិស្ស​ចាប់​ពី​ថ្នាក់​ទី​ ១ ​ឡើង​ទៅ ដែល​ពួក​គេ​អាច​រៀន​ភា​សា​បា​រាំង​បាន​ ៤០ ​ភាគ​រយ​នៃ​កម្ម​វិ​ធី​សិ​ក្សា​ ១ ថ្ងៃ​៕