The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods International Academy) ផ្តោតលើ​ការសិក្សា​ជាក់ស្តែង​របស់​សិស្ស

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods International Academy) ផ្តោតលើ​ការសិក្សា​ជាក់ស្តែង​របស់​សិស្ស

Content image - Phnom Penh Post

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods International Academy) ផ្តោតលើ​ការសិក្សា​ជាក់ស្តែង​របស់​សិស្ស

នៅ​ចំពោះមុខ​នៃ​ការប្រកួតប្រជែង​ដើម្បី​បង្កើត​សិស្ស​ដែល​មាន​គុណភាព​សាលា​ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods International Academy) ​បាន​ខិតខំ​នាំមក​នូវ​ការផ្លាស់ប្តូរ​ដ៏សំខាន់​ក្នុង​បរិយាកាស​បង្រៀន​របស់​ខ្លួន ជាពិសេស​សម្រាប់​កុមារ​តូចៗ​។

កុមារ​ត្រូវ​បាន​បង្រៀន​អំពី​ការសរសេរ​កូដ​កុំព្យូទ័រ ការអភិវឌ្ឍ​មនុស្ស​យន្ត ការរៀបចំ​ស្តង់ និង​រៀន​អំពី​ការលក់​ផលិតផល​របស់​ពួកគេ ហើយ​ថែម​ទាំង​ទៅរក​ទីផ្សារ​ទៀតផង​។ សកម្មភាព​ទាំងនេះ​មិនមែន​ជា​សកម្មភាព​ក្រៅ​សម្រាប់​សិស្ស​នោះទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា​ចម្រុះ និង​រឹងមាំ​របស់​សាលា​ដើម្បី​បំប៉ន និង​ហ្វឹកហាត់​សិស្ស​ឲ្យ​មាន​តុល្យភាព​សមស្រប​សម្រាប់​ពេលអនាគត​។

សិស្សានុសិស្ស​នៅ​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ​ត្រូវ​បាន​បង្រៀន​ពី​ស្ថានភាព​ជាក់ស្តែង​ក្នុង​ការរៀបចំ​កម្លាំង ការងារ ពេលអនាគត សម្រាប់​សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​ឥតឈប់ឈរ​របស់​កម្ពុជា​។

«​យើង​ព្យាយាម​សិក្សា​ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង​នៅ​គ្រប់​ទម្រង់​តាម​ដែល​អាចធ្វើ​ទៅ​បាន​តាមរយៈ​ការផ្តោត​យកចិត្ត​ទុកដាក់​របស់​សិស្ស និង​ការដឹកនាំ​ពី​លោកគ្រូ​អ្នកគ្រូ​។ យើង​ផ្តល់​បទពិសោធ​ជីវិត​ពិតប្រាកដ​ដល់​សិស្ស​របស់​យើង និង​ផ្តល់​ជំនាញ​ច្រើន​ដល់​ពួកគេ​»​។

លោកស្រី Philippa Barson នាយិកា​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ​បាន​ឲ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​យើង​ពង្រីក​មុខវិជ្ជា​របស់​យើង​លើស​ពី​មុខវិជ្ជា ភាសា​អង់គ្លេស គណិតវិទ្យា និង​វិទ្យាសាស្ត្រ ដើម្បី​បញ្ចូល​កម្មវិធីសិក្សា​គ្រប់​ជ្រុងជ្រោយ ដូចជា​មុខវិជ្ជា តន្ត្រី សិល្បៈ លំហាត់ប្រាណ​ការសិក្សា​អំពី​អាជីវកម្ម ភាសា​ចិន និង​ទស្សនៈ​សកល​»​។

Content image - Phnom Penh Post

លោកស្រី​នាយិកា Barson បន្ត​ថា​៖ «​សាលា​ហ៊ែរ៉ុដស៍ អន្តរជាតិ​ដែល​ជា​សមាជិក​សាលារៀន ខេមប្រ៊ីដ អន្តរជាតិ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​បឹងកេងកង​ ១ លើក​កម្ពស់​កម្មវិធីសិក្សា​សិង្ហបុរី-អង់គ្លេស តែ​មួយ​គត់​សម្រាប់​សិស្ស​កម្ពុជា​ដោយ​ផ្តោតលើ​មុខវិជ្ជា STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) មន្ទីរពិសោធន៍ ICT បច្ចេកវិទ្យា​អន្តរកម្ម​ថេប្ល៊ិតកូដ​កុំព្យូទ័រ និង​មនុស្ស​យន្ត​ ខណៈ​ដែល​បរិយាកាស​សិក្សា​ទាំងមូល​គឺ​ភាសា​អង់គ្លេស​»​។

«​យើង​ផ្តល់​ជូន​នូវ​ការរៀនសូត្រ​ដែល​មាន​មូលដ្ឋាន​លើ​ការវែកញែក​ការគិត​ស៊ីជម្រៅ ការស្រាវជ្រាវ​ការយល់ដឹង​គ្រប់​ជ្រុងជ្រោយ ការសហការ​ និង​ជំនាញ​ដោះស្រាយ​បញ្ហា​»​។

លោកស្រី Barson បញ្ជាក់​ថា​៖ «​ជំនាញ​ទាំងនេះ​ត្រូវ​បាន​ដាក់​បញ្ចូល​នៅក្នុង​ជីវិត​សិក្សា​ប្រចាំថ្ងៃ​របស់​យើង​ចាប់ពី​ថ្នាក់​មត្តេយ្យ​សិក្សា​ដល់​ថ្នាក់មធ្យមសិក្សា​ហើយ​សិស្ស​របស់​យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យចូលរួម​នៅក្នុង​សកម្មភាព​ក្រៅ​កម្មវិធីសិក្សា​ជាច្រើន​ដែល​យើង​ផ្តល់​ជូន​ដូចជា ក្រុម​ពិភាក្សា​សាលា​ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods Debate Team) និង​ក្លិប​សហគ្រិន​វ័យក្មេង​។

ប្រព័ន្ធ​សិក្សា​បែប​ប្រពៃណី​មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ទេ​ ខណៈ​គ្រូ​ដែល​មាន​សមត្ថភាព​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ក្មេងៗ​នៅក្នុង​បន្ទប់រៀន​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់ និង​ឧបករណ៍​ទំនើបៗ​។

លោកស្រី​បន្ថែម​ថា​៖ «​យើង​ជួល​គ្រូបង្រៀន​ដែល​មាន​សមត្ថភាព បទពិសោធ​ច្បាស់លាស់ និង​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​មកពី​ជុំវិញ​ពិភពលោក​»​។

សិស្ស​រីករាយ​ជាមួយ​នឹង​សកម្មភាព​ជាច្រើន​នៅ​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ​។ សកម្មភាព​ទាំងនោះ​រាប់​បញ្ចូល​ទាំង​ការលេង​បាល់ទាត់ លេងអុក និង​សកម្មភាព​កីឡា​ផ្សេងៗ​។ ​ក្រៅពី​នេះ​សិស្ស​ក៏​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​ធ្វើ​សកម្មភាព​ដោយ​ស្ម័គ្រចិត្ត​ផង​ដែរ ជាពិសេស​នៅ​តំបន់​ជនបទ​ដើម្បី​បង្ហាញ​ពួកគេ​ឲ្យ​ឃើញ​ជីវិត​រស់នៅ​ក្រៅ​ទីក្រុង​។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ធានា​ថា សិស្ស​ដែល​បញ្ចប់​ការសិក្សា​ពី​ស្ថាប័ន​មួយ​នេះ​គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ប្រឈមមុខ​នឹង​ពិភពលោក​ពិតប្រាកដ​ និង​សមស្រប​ទៅ​នឹង​ទីផ្សារ​ការងារ​សម័យ​ទំនើប​ដែល​កំពុង​ទាមទារ​អ្នកមាន​ជំនាញ​ច្រើន​ទាំង​ជំនាញ​ទន់​ និង​ជំនាញ​រឹង​។

«​ពិភពលោក​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស ហើយ​ការប្រកួតប្រជែង​ក៏​កាន់​តែមាន​ច្រើនជាង​មុន​ក្នុង​ពេល​បច្ចុប្បន្ននេះ​។ ​ប្រទេស​កម្ពុជា​កំពុង​ទទួល​យក​នូវ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​នេះ​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅក្នុង​ពិភពលោក​ទាំង​មូល​ដោយសារ​តែ​ការវិនិយោគ​ច្រើន​មកពី​បរទេស​»​។

លោកស្រី​បន្ត​ថា​៖ «​សិស្សានុសិស្ស​ និង​ឪពុកម្តាយ​ត្រូវ​តែ​ចូលរួម​ការប្រកួត​ប្រជែង​នេះ បើ​មិន​ដូច្នេះ​ទេ វប្បធម៌​ដទៃ​នឹង​នាំ​មុខ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។