The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អបអរសាទរ​ខួប​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​ ៧១




អបអរសាទរ​ខួប​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​ ៧១

Content image - Phnom Penh Post
សមាគម CHKMEBA ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ដល់​កម្ពុជា​។

អបអរសាទរ​ខួប​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​ ៧១

ក្នុង​ឱកាស​ពិធីបុណ្យ​សែន​ព្រះខែ (Mid-Autumn Festival) ​យើង​ប្រារព្ធ​ខួប​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​លើក​ទី​ ៧១​។

នៅ​ថ្ងៃ​ដ៏ពិសេស​ និង​ស្រស់បំព្រង​សមាជិក​ទាំង​អស់នៃ​សមាគម​ពាណិជ្ជកម្ម អាណិកជន​ចិន​ហុងកុង និង​ម៉ាកាវ​នៅ​កម្ពុជា​ និង​រូបខ្ញុំ​សូម​ជូនពរ​ដោយ​ស្មោះ​អស់​ពី​ដួងចិត្ត​ចំពោះ​ប្រទេស​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​រុងរឿង​ និង​សូម​ជូនពរ​ប្រជាជន​យើង​ឱ្យ​រស់នៅ​ដោយ​ក្តី​សុខដុមរមនា​! សូម​ជូនពរ​ជនរួមជាតិ​ហុងកុង ម៉ាកាវ និង​ប្រជាជន​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​ក្តីសុខ និង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​សែនព្រះខែ​។

ចាប់​តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ឆ្នាំ​ ១៩៤៩ ​មក​គឺមាន​ការផ្លាស់ប្តូរ​ដ៏អស្ចារ្យ​ក្នុង​រយៈពេល ៧១ ឆ្នាំ​មកនេះ​ដែល​បាន​អនុញ្ញាត​ឱ្យ​ពិភពលោក​មើលឃើញ​ពី​សម្ទុះ​នៃ​ការរីកចម្រើន​របស់​ប្រទេស​ចិន​ចាប់​តាំងពី​ការបិទ និង​អន់ថយ​រហូត​ដល់​បើកចំហ និង​រីកចម្រើន​ដ៏ខ្លាំងក្លា​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅ​លើ​ឆាក​អន្តរជាតិ​។

ចាប់តាំងពី​ក្រីក្រ​រហូត​ដល់​ក្លាយជា​ប្រទេស​មហាអំណាច​មាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ ២ ​នៅលើ​ពិភពលោក ប្រទេស​ចិន​បាន​ចំណាយពេល​តែ​ប៉ុន្មាន​ទសវត្សរ៍​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​ដំណើរការ​ឧស្សាហូបនីយកម្ម​ដែល​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​បាន​ឆ្លងកាត់​រាប់រយឆ្នាំ​។

Content image - Phnom Penh Post
លោក Yum Sui Sang ប្រធាន​សមាគម CHKMEBA​។

ដោយ​ស្មារតី​ និង​ឆន្ទៈ​ដ៏មោះមុត​ប្រជាជន​ចិន​បាន​កសាង​ប្រទេស​ចិន​ឱ្យ​ក្លាយទៅជា​ប្រទេស​មហាអំណាច​ដ៏អស្ចារ្យ និង​ទំនើប​មួយ ហើយ​ប្រជាជាតិ​ចិន​កំពុង​ឈរ​នៅ​លំដាប់​ខ្ពស់​ក្នុង​ចំណោម​ប្រជាជាតិ​នានា​លើ​ពិភពលោក​។ ឆ្នាំ​ ២០២០ ​គឺជា​ឆ្នាំ​ដ៏លំបាក​មួយ​សម្រាប់​ប្រទេស​ចិន និង​ពិភពលោក​។

ការផ្ទុះ​ឡើង​ភ្លាមៗ​នៃ​ជំងឺ​កូវីដ​១៩ បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មនុស្សជាតិ​ទាំងអស់​។

បន្ទាប់ពី​ការតស៊ូ​ដ៏លំបាក​ និង​ការលះបង់​ដ៏ធំធេង​អស់​រយៈពេល​ជាង​ ២ ​ខែ​នៅ​ទីបំផុត​ប្រទេស​ចិន​បាន​ទទួល​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​មួយ​នេះ​ និង​បាន​ផ្តល់​នូវ​ជំនួយ​ដ៏មាន​តម្លៃ​សម្រាប់​ការការពារ និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​មួយ​នេះ​សម្រាប់​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។

ក្រឡេកមើល​អតីតកាល​វិញ​, យើង​បាន​ដើរ​ជាមួយ​សម្ទុះ​ដ៏ខ្លាំងក្លា​ហើយ​គ្រប់​ជំហាន​នីមួយៗ គឺ​ពោរពេញ​ទៅដោយ​ទុក្ខលំបាក​។

ចំពោះ​ថ្ងៃ​អនាគត យើង​នៅតែ​អាច​ប្រឈម​នឹង​ហានិភ័យ​ និង​បញ្ហា​ប្រឈម​មួយចំនួន ប៉ុន្តែ​យើង​តែងតែ​ជឿជាក់ថា មិន​ថា​មាន​ភ្លៀងខ្យល់ ឬ​ឧបសគ្គ​បែបណា​នោះទេ គឺ​មិនអាច​បញ្ឈប់​ប្រជាជន​ចិន​ពី​ការធ្វើដំណើរ​ឆ្ពោះ​ទៅមុខ​ដើម្បី​ស្វែងរក​ជីវិត​ដ៏ប្រសើរ​ និង​សម្រេច​ក្តីសុបិន​នៃ​ការកសាង​ឡើង​វិញ​ដ៏អស្ចារ្យ​របស់​ប្រជាជាតិ​ចិន​បានទេ​។

អបអរសាទរ​ខួប​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន!

សូមឱ្យ​ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ស្ថិតស្ថេរ​ជា​និរន្តរ៍ និង​មិន​ប្រួលប្រែ​។

លោក Yum Sui Sang ប្រធាន​សមាគម​ពាណិជ្ជកម្ម អាណិកជន ចិន​ហុងកុង និង​ម៉ាកែវ​នៅ​កម្ពុជា

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។