ភ្នាក់ងារ​អន្តោប្រវេសន៍​អូស្រា្តលី ហៅ​កាត់ AMA ផ្តល់​សេវាកម្ម​តែ​មួយ គត់​ដែល​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ​គួរ​ជាទី​ទុក​ចិត្ត​។ អស់​រយៈពេល​ ២៧ ​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​ហ៊ុន​ចម្រុះ​ជាតិ​សាសន៍​មួយ​នេះ​ បង្កើត​នូវ​កេរិ៍្ត​ឈ្មោះ​ដ៏​ល្បីល្បាញ​ក្នុង​ការ​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​ឲ្យ​ទទួល​បាន​ទិដ្ឋាការ ​(​វីសា​) ទៅ​ប្រទេស​អូស្ត្រាលី ដោយ​ស្រប​ច្បាប់​យ៉ាង​ជោគ​ជ័យ​។

ជាមួយ​នឹង​វត្តមាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី និង​សិង្ហ​បុរី ពេល​នេះ​ក្រុមហ៊ុន AMA ទើបបាន​បើក​ដំណើរការ​ការិយាល័យ​តំណាង​មួយ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ដំបូង​គេ និង​តែ​មួយ​គត់ ដែល​ផ្តល់នូវ​សេវាកម្ម​ជា​ភ្នាក់ងារ​អន្តោ​ប្រវេសន៍​ទៅ​ប្រទេស​អូស្ត្រាលី ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ភ្នាក់ងារ​នេះ​ផ្តល់​នូវ​សេវាកម្ម​អន្តោ​ប្រវេសន៍​ជាច្រើន​ប្រភេទ ដែល​រួមមាន​ដូច​ជា សម្រាប់​គ្រួសារ និង​ដៃគូ ទទួល​បាន​វីសា ក៏ដូចជា​សម្រាប់​អ្នក​ធ្វើ​ជំនួញ និង​ជន​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​បញ្ជូន​ដោយ​និយោជក ជាមួយ​នឹង​ការ​ផ្តោត​ពិសេស​លើ​ការ​រត់​ការ​យក​វីសា​ប្រភេទ​អាជីវកម្ម និង​ស្របតាម​ច្បាប់​អនុញ្ញាត (​ទាំង​ការរំសាយ និង​បដិសេធ​) ផងដែរ​។

វត្តមាន​របស់ AMA មក​កាន់​ប្រទេស​កម្ពុជា គឺជា​រឿង​មួយ​ដែល​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​សេវាកម្ម​រត់​ការ​វីសា នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អស់​រយៈពេល​ជា​យូរ​មកហើយ​តែង​តែ​មាន​ជន​ខិលខូច​បោក​ប្រាស់​អ្នក​ដែល​ដាក់​​ពាក្យសុំ​វី​សា ដោយ​គេ​បាន​តម្រូវ​ឲ្យ​មាន​ដើមទុន​តម្កល់​ដោយ​គ្មាន​ការ​ធានា​ណា​មួយ​ថា នឹង​ទទួលបាន​វី​សា​ដោយ​ជោគជ័យ​នោះទេ​។ នេះ​បើ​តាម​លោក Robert Chelliah អគ្គនាយក​ក្រុមហ៊ុន AMA​។

លោក Robert Chelliah បាន​និយាយ​ថា ៖ «​ជា​ដំបូង ខ្ញុំ​ផ្តល់​ព័ត៌មាន​ចាំបាច់​ដល់​អតិថិជន​របស់​ខ្ញុំ​ដើម្បី​ទាក់​ទង​ទៅ​ផ្នែក Migration Agents Registration Agency (MARA) និង​​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​កិច្ចការពារ​ព្រំដែន​។ បន្ទាប់​មក​ខ្ញុំ​ពន្យល់​ប្រាប់​ពួក​គាត់​អំពី​ការ​រាយ​ការណ៍​ក្នុង​ករណី​ដែល​ភ្នាក់ងារ​ណាមួយ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​»​។

លោក​បាន​បន្តថា ៖ «​ពុំ​មាន​ភ្នាក់ងារ​ណា​ផ្សេង​នៅ​កម្ពុជា ដែល​ធ្វើ​បែប​នេះ​ទេ ដោយ​សារ​តែ​ភ្នាក់​ងារ​ផ្សេង​ទៀត​មិន​បាន​ចុះ​បញ្ជី​ជាមួយ MARA»​។

សេវាកម្ម​ទាំងអស់​ដែល​ផ្តល់​ដោយ AMA គឺមាន​ភាព​ស្រប​ច្បាប់​ពេញ​លេញ​តាម​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី​លើ​ការ​ការពារ​អតិថិជន និង​ភាព​ឯកជន​របស់​ពួក​គាត់ ​ក៏​ដូច​ជា​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម និង​ច្បាប់​ពន្ធដារ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​។

លោក Robert បាន​បន្តថា ៖ «​ខ្ញុំ​ជ្រើសរើស​ការ​ធានា​សម្រាប់​អតិថិជន​របស់​ខ្ញុំ​ថា ពួក​គាត់​អាច​ទទួលបាន​សិទ្ធិ​រស់នៅ​អចិន្រៃ្តយ៍​ដោយ​ពុំមាន​ហានិភ័យ​ណាមួយ​នោះទេ​»​។ ចំពោះ​តម្លៃ​សេវាកម្ម​របស់ AMA វិញ​គឺ​ខុសៗ​គ្នា​អាស្រ័យ​តាម​​ប្រភេទ​វី​សា និង​ភាពស្មុគស្មាញ​នៃ​ឯកសារ​នីមួយៗ ដោយ​មាន​តម្លៃ​ចាប់ពី​ ៨០០ ​ដុល្លារ​ឡើងទៅ​។

លោក Robert ថ្លែងថា ភាគច្រើន​លោក​ផ្តល់​យោបល់​ឲ្យ​អតិថិជន​របស់​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​អូស្ត្រាលី តាម​រយៈ​វីសា​អាជីវកម្ម Business Visa Subclass 188-Investor ដែល​ជា​ការ​វិនិយោគ​ទឹក​ប្រាក់​ចំនួន​ ១,១ ​លាន​ដុល្លារ​អូស្ត្រាលី គឺជា​ការ​តម្កល់​ប្រាក់​ទំនុក​ចិត្ត​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​នឹង​ទទួល​បាន​ការ​ផ្តល់​វីសា ដែល​មាន​សុពលភាព​រយៈពេល​ ៤ ​ឆ្នាំ ដើម្បី​រស់នៅ​ប្រទេស​អូស្ត្រាលី​។

ប្រាក់​តម្កល់​ចំនួន​ ១,១​ លាន​ដុល្លារ​អូស្រា្តលី ក្នុង​គណនី​ធនាគារ​នៅ​ប្រទេស​អូស្ត្រាលី ពួកគេ​នឹង​ទទួលបាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ភ្លាមៗ ក្នុង​ប្រទេស​អូស្ត្រាលី​។ នៅពេល​សុពលភាព​នោះ​ចប់ ពួក​គេ​នឹង​អាច​បើក​យក​ទឹក​ប្រាក់​វិនិយោគ ហើយ​បង្វែរ​វី​សា​របស់ខ្លួន​ទៅ​ជា​វី​សា​ស្នាក់​នៅ​ជា​អចិន្រៃ្តយ៍​។

លោក​បញ្ជាក់​ថា ៖ «​ប្រជាជន​ខ្មែរ​ជាច្រើន​មិន​ដឹង​ថា ខ្លួន​មាន​ទ្រព្យ​ដែល​អាច​ជួយ​ដល់​ការ​ទទួល​បាន​សុពលភាព​នៃ​ការ​ស្នាក់​នៅ​នេះ​ទេ ប៉ុន្តែ​ឥឡូវ AMA មក​ដល់​ហើយ គឺ​ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ទទួល​បាន​វី​សា​វិនិយោគ​បែប​នេះ»។

លោក Van Ra Taing ដែល​ជា​អតិថិជន​ខ្មែរ​ដំបូង​របស់​ក្រុមហ៊ុន AMA បាន​លើក​ឡើង​ថា លោក​គ្រោង​នឹង​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​មួយ​រយៈ ដោយ​លោក​ចង់​ឲ្យ​កូនៗ​របស់​គាត់​ទទួល​បាន​ការ​អប់រំ​ដែល​មាន​គុណភាព​ខ្ពស់ និង​ការ​រស់នៅ​កាន់តែ​ងាយ​ស្រួល ប៉ុន្តែ​កន្លង​មក​មិន​អាច​ស្វែងរក​ភ្នាក់ងារ​ដែល​អាច​​ទុក​ចិត្ត​បាន​ជាមួយ​ការ​រត់ការ​ឯកសារ​យក​វីសា​នេះ​ទេ​។

លោក​បាន​និយាយ​ថា ៖ «​មាន​ភ្នាក់ងារ​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ជាច្រើន​នៅ​កម្ពុជា​»​។

លោក​បន្ត​ទៀត​ថា លោក​បាន​ចំណាយ​ពេល​ជាង ១ ​ខែ​ស្រាវជ្រាវ​អំពី​ភ្នាក់ងារ AMA មុន​ពេល​ដែល​លោក​ជឿ​ជាក់​ថា វា​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​​ផ្តល់​សេវា​បែប​នេះ​នៅ​កម្ពុជា​។

លោក​បន្ត​ទៀត​ថា ការ​ផ្តល់​ការណែ​នាំ​ដោយ​ផ្ទាល់​ពី​លោក Robert និង​បុគ្គលិក​របស់​លោក​បាន​ធ្វើ​ឲ្យ​គាត់​យល់​​អំពី​ដំណើរ​ការ​រត់​ការ​យក​វី​សា​នេះ​ដោយ​មិនអាច​កាត់​ថ្លៃ​បាន​។

លោក Van Ra ប្រាប់ថា ៖ «​សេវាកម្ម​របស់​លោក Robert ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​។ ខ្ញុំ​មាន​អារម្មណ៍​ថា ដំណើរ​ការ​នេះ​ស្មុគស្មាញ​មែន​ពិត ប៉ុន្តែ​ការ​ប្រើ​សេវាកម្ម​របស់ AMA បាន​ធ្វើ​ឲ្យ​​ខ្ញុំ​ស្រណុក​ចិត្ត និង​ត្រៀម​រួចរាល់​ជានិច្ច​»​។

លោក Robert បាន​ថ្លែងថា ការ​យក​អតិថិជន​ជា​អាទិភាព គឺជា​ចំណុច​ដ៏​សំខាន់​ដែល​តម្រូវ​ឲ្យ​លោក​យល់​អំពី​វប្បធម៌ និង​ផ្នែក​សេដ្ឋកិច្ច​របស់​អ្នក​ដាក់​ពាក្យ​មក​កាន់​ក្រុមហ៊ុន ដើម្បី​ជួយ​ពួកគេ​ឲ្យ​បាន​កាន់​តែ​ច្រើន​។

លោក​អះអាង​ថា ៖ «​យើង​ទទួល​បាន​​នូវ​អត្រា​ជោគជ័យ​ដ៏​ខ្ពស់​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឯកសារ និង​ឱកាស​នៃ​ភាព​ជោគជ័យ​របស់​អតិថិជន​។ យើង​ជួយ​ដល់​អតិថិជន​យើង​ដោយផ្ទាល់​គឺ​ទល់នឹង​មុខ​តែ​ម្តង ហើយ​ផ្តល់​ការ​ធានា​ដល់​ពួក​គេ​ថា រាល់​ព័ត៌មាន​ទាំង​អស់​ត្រូវ​បាន​រក្សា​ការ​សម្ងាត់​ជានិច្ច​»​។

AMA នឹងមិន​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ណា​ដែល​ចង់​ប្រើ​លុយ​តាម​វិធី​ដែល​ល្មើសច្បាប់​នោះ​ឡើយ ដូច្នេះ​គ្រប់​អតិថិជន​ដែល​ភ្នាក់ងារ​ជ្រើសរើស​នឹង​ទទួល​បាន​សេវាកម្ម​ប្រកប​ដោយ​ទំនុកចិត្ត និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​។

អគ្គនាយក​ក្រុមហ៊ុន AMA រូប​នេះ​បញ្ជាក់​ថា ៖ «​ខ្ញុំ​គ្មាន​អ្វី​ដែល​ត្រូវ​លាក់​បាំង​នោះ​ទេ​។ ខ្ញុំ​ចង់បាន​ភាព​ជោគជ័យ​សម្រាប់​អតិថិជន​របស់​ខ្ញុំ​»៕