ក្នុង​ឆ្នាំ​ ២០១០ គឺ​មិន​ទាន់​មាន​ការផលិត​​ទឹករ៉ែ​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​។ រាល់​ទឹករ៉ែ​ធម្មជាតិ​ដែល​មាន​​លក់​នៅក្នុង​ទីផ្សារ​គឺ​សុទ្ធសឹង​តែ​នាំ​ចូល​​ពី​បរទេស ហើយ​ភាគច្រើន​គឺ​នាំ​មកពី​​ប្រទេស​ឆ្ងាយៗ​។

នៅក្នុង​ឱកាស​ប្រារព្ធ​​ពិធី “Bastille Day” ដែល​ជា​ថ្ងៃ​បុណ្យ​​ជាតិ​បារាំង​នេះ បុគ្គលិក​ក្រុមហ៊ុន​ Kulara Water Co. Ltd. ទាំង​ខ្មែរ និង​បារាំង​មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​អបអរសាទរ​ខួប​ ៥ ​ឆ្នាំ​នៃ​វត្តមាន ទឹករ៉ែ​ធម្មជាតិ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា “Eau Kulen”​។

ការអភិវឌ្ឍន៍​ទឹករ៉ែ​ធម្មជាតិ “Eau Kulen” ក្រុមហ៊ុន​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការជួយ​លើក​កម្ពស់​​ផ្នែក​សុខភាព​ដល់​អ្នក​ប្រើប្រាស់​ជនជាតិ​​ខ្មែរ​របស់​ខ្លួន​ដែល​កំពុង​មាន​ការកើនឡើង​​ជា​បន្តរ​បន្ទាប់ និង​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​យ៉ាង​លឿន​របស់​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន Kulara Water Co., Ltd. តែងតែ​រិះរក​វិធី​ដើម្បី​គាំពារ​បរិស្ថាន​យ៉ាង​​សកម្ម ។

ការប្រឹងប្រែង​ឥត​ឈប់ឈរ និង​​ការពុះពារ​ផ្សេងៗ​របស់​ក្រុមហ៊ុន​សម្រាប់​​បរិស្ថាន​រួមមាន​ការដាំ​ដើមឈើ និង​ការ​​ដាំ​ឡើងវិញ​នូវ​ប្រភេទ​ឈើ​កម្រ​នៅ​ក្នុង​ផ្ទៃដី​ ៤០ ​ហិកតា​របស់ “Eau Kulen” ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្តារ​ព្រៃឈើ​​ឡើង​វិញ​ដែល​មាន​ការសហការ​ជាមួយ​មូលនិធិ AD Foundation សម្រាប់​កម្មវីធី​ភ្នំ​គូលែន​។

ក្រុមហ៊ុន​ក៏​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ជម្រក​សត្វ​ឃ្មុំ​ដែល​ជា​ការឆ្លុះបញ្ចាំង​អំពី​ការអភិរក្ស​ចំនួន​សត្វ​ឃ្មុំ​ធម្មជាតិ​ដែល​កំពុង​ធ្លាក់​ចុះ​ដែល​សត្វ​ឃ្មុំ​ គឺជា​សត្វ​ដែល​​ជួយ​បណ្តុះ​ដំណាំ​លើ​ភពផែនដី​ដ៏សំខាន់​​បំផុត និង​មាន​តួនាទី​យ៉ាង​សំខាន់​ពិសេស​​ផង​ដែរ​ក្នុង​ការជួយ​ឲ្យ​រុក្ខជាតិ​ដុះ​ឡើង​វិញ​តាម​បែប​ធម្មជាតិ និង​តាមបែប​ប្រព័ន្ធ​អេកូកសិកម្ម រួមមាន​ព្រៃឈើ​ផង​ដែរ​។