The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - JBAC ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏រឹងមាំ




JBAC ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏រឹងមាំ

Content image - Phnom Penh Post

JBAC ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏រឹងមាំ

សមាគម​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩២ ក្នុង​គោលបំណង​ចម្បង​គឺ​ជួយ​លើកកម្ពស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា និង​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២​។

បង្កើតឡើង​ដោយ​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ២៧០ សមាជិក​របស់ JBAC ភាគច្រើន​គឺ​មកពី​វិស័យ​ផលិតកម្ម សំណង់ អចលនទ្រព្យ ពាណិជ្ជកម្ម ដឹកជញ្ជូន ហិរញ្ញវត្ថុ ធានារ៉ាប់រង និង​វិស័យ​សេវាកម្ម​។

សមាជិក JBAC ទាំងអស់​រក្សា​បាន​នូវ​ស្តង់ដា​ខ្ពស់ និង​គោរព​តាម​បទដ្ឋាន​សង្គម និង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់​នូវ​បទប្បញ្ញត្តិ​ថ្មីៗ​ និង​ច្បាប់​ការងារ​បាន​យ៉ាង​ល្អប្រសើរ​។

JBAC ទទួលស្គាល់​ថា ការប្រជុំ​រវាង​វិស័យ​ឯកជន​ និង​សាធារណៈ​កម្ពុជា-ជប៉ុន គឺធ្វើឡើង​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​វិនិយោគ​កម្ពុជា-ជប៉ុន គឺជា​ឱកាស​ដ៏សំខាន់​ដើម្បី​ពិភាក្សា​អំពី​ការកែលម្អ​បន្ថែម​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ បណ្តាញ​នៃ​ការសន្ទនា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ពង្រីក​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​មាន​កាលានុវត្តភាព​កាន់តែច្រើន​សម្រាប់​កិច្ចពិភាក្សា​ជា​លក្ខណៈ​បុគ្គល និង​ការពិភាក្សា​ជាមួយ​ក្រសួង និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា ខណៈ​សំឡេង​របស់ JBAC ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ការសម្រេចចិត្ត​បង្កើត​គោលនយោបាយ​។

ខណៈ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការវិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា ធ្វើឱ្យ​មាន​ការដក​ និង​ការពន្យារ​នៅក្នុង​ការសម្រេចចិត្ត​វិនិយោគ ប៉ុន្តែ​សូម​អរគុណ​ដល់​ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​ចំនួន​សមាជិក JBAC ដែល​បាន​ថយចុះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំមុនៗ​។

ក្រុមហ៊ុន​ដែលមាន​ស្រាប់​កំពុង​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​ប្រកប​ដោយ​ទំនុកចិត្ត ដែល​បាន​ក្លាយ​ជា​ការលើក​ទឹកចិត្ត​មួយ​សម្រាប់​វិនិយោគិន​ជប៉ុន​ដែល​កំពុង​ពិចារណា​ចំពោះ​ឱកាស​វិនិយោគ​ថ្មីៗ​។

JBAC ដោយមាន​កិច្ចសហការ​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO) ក៏ដូចជា​ភ្នាក់ងារ​រដ្ឋាភិបាល​ជប៉ុន​ផ្សេងទៀត​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការពង្រីក​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ខណៈ​វិស័យ​ឯកជន និង​សាធារណៈ​មាន​ការរួបរួម​គ្នា​។

JBAC បន្ត​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ដោយ​ធ្វើការ​លើ​ការអភិវឌ្ឍ​អាជីវកម្ម​ដែល​ឆ្លើយតប​នឹង​តម្រូវការ​សង្គម​របស់​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​គុណភាព​របស់​ជប៉ុន​គ្រប់​ពេលវេលា​៕

រីករាយ​ទិវា​បុណ្យជាតិ​ជប៉ុន!

អត្ថបទគួរចាប់អារម្មណ៍