តើ​លោក​អាច​ណែនាំ​អំពី​គម្រោង​ L’attrait បាន​ដែរ​ឬ​ទេ​? ​តើ​ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ​ប៉ុន្មាន​?

A: L’attrait Property Development Inc. ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​ស្រុក​បង្កើត​ដោយ​ក្រុមហ៊ុន​ដើម​ឈ្មោះ L’attraitCo., Ltd. នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៏​អចលនទ្រព្យ​មួយ​ហើយ​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​។ ​ក្រុមហ៊ុន L’attrait Property Development Inc គ្រោង​នឹង​ចំណាយ​ទុនវិនិយោគ​ចំនួន​ ២០ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើការ​អភិវឌ្ឍ​គម្រោង​ខុនដូ​ឈ្មោះ L’attrait BoeungKeng Kang​។

គម្រោង L’attrait BoeungKeng Kang មាន​ទីតាំង No.4 ផ្លូវ​លេខ 334 សង្កាត់​បឹងកេងកង​ ១ ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ និង​មាន​ចម្ងាយ​ ៨០០ ​ម៉ែត្រ​ពី​វិមានឯករាជ្យ​។

តើ​ក្រុមហ៊ុន​ចាប់ផ្តើម​អភិវឌ្ឍ​គម្រោង L’attrait BoeungKeng Kang ពេល​ណា​? ​ហើយ​គ្រោង​នឹង​បញ្ចប់ និង​បើក​ទ្វារ​ជូន​អតិថិជន​នៅ​ពេល​ណា​?

A : គម្រោង L’attrait BoeungKeng Kang បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែ​មករា​ឆ្នាំ​ ២០១៨ ​កន្លង​មក​ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​។ គម្រោង​នេះ​ក៏​បាន​ចាប់ផ្តើម​ប្រកាស​លក់​មុន​ (Pre-sale) នៅឯ​ក្រៅ​ប្រទេស​ដើម្បី​ទាក់ទាញ​អតិថិជន និង​អ្នក​វិនិយោគ​បរទេស​ផង​ដែរ​។ គិត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​បាន​លក់​អស់​ជាង​ ៣៥ ​ភាគរយ​ហើយ​។ ​ចំណែក​ការ​លក់​សម្រាប់​អតិថិជន​នៅ​ក្នុង​ស្រុក ក្រុមហ៊ុន​គ្រោង​នឹង​ប្រកាស​លក់​ជា​សាធារណៈ​នៅ​ខែ​មេសា​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​។

តើ​ក្នុង ​១ ​យូនីត​មាន​តម្លៃ​ប៉ុន្មាន​?

A: គម្រោង L’attrait Boeung Keng Kang នឹង​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​ចាប់ពី​ជាង​ ៩ ​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​សម្រាប់​បន្ទប់​ប្រភេទ Studio​។ ​តម្លៃ​ចាប់ពី​ជាង​ ១៤ ​ម៉ឺន​ដុល្លារ​ដល់​ជាង​ ២០ ​ម៉ឺន​ដុល្លា​សម្រាប់​យូនីត 1 bedroom ហើយ​តម្លៃ​ជាង​ ២៥ ​ម៉ឺន​ដុល្លារ​ដល់​ជាង​ ៣០ ​ម៉ឺន​ដុល្លារ គឺ​សម្រាប់​យូនីត 2 bedroom​។

តើ​លោក​អាច​ពន្យល់​អំពី​យូនីត​នីមួយៗ​បាន​ដែរ​ឬ​ទេ​? ​សរុប​មាន​ប៉ុន្មាន​យូនីត​? តើ​មាន​យូនីត​ណា​ខ្លះ​សម្រាប់​អតិថិជន​?

A: អគារ L’attrait Boeung Keng Kang នឹង​មាន​កម្ពស់​ ២៦ ​ជាន់​សរុប​មាន​ចំនួន​ ១៤៩ ​យូនីត​ដោយ​មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​ ៩៣៦០ ​ម៉ែត្រការ៉េ​។

ក្នុង​នោះ​មាន​លំនៅឋាន​ប្រភេទ Studio មាន​ចំនួន​ ៧២ ​យូនីត ដែល​មាន​ទំហំ​ចាប់ពី​ប្រហែល​ជាង​ ២៧-៣៦ ​ម៉ែត្រការ៉េ​។ ប្រភេទ 1 Bedroom​ចំនួន ៦៦ ​យូនីត មាន​ទំហំ​ចាប់​ពី​ប្រហែល​ជាង​ ៤០-៥០ ​ម៉ែត្រការ៉េ​។ ប្រភេទ 2 Bedroom ចំនួន​ ៨ ​យូនីត​មាន​ទំហំ​ពី​ប្រហែល​ជាង​ ៧០-៧៦ ​ម៉ែត្រការ៉េ និង​ប្រភេទ Penthouse ចំនួន​ ៣ ​យូនីត​មាន​ទំហំ​ពី​ប្រហែល​ជាង​ ១៤៣-១៥២ ​ម៉ែត្រការ៉េ​។ ​ស្តង់ដារ និង​រចនាប័ទ្ម​របស់ L’attrait BoeungKeng Kang គឺ​ផ្តល់​ដល់​អ្នក​រស់នៅ​នូវ​អារម្មណ៍​សុខដុម​ដូច​ទៅ​នឹង​សណ្ឋាគារ​កម្រិត​ខ្ពស់ ​(High end) តែ​ម្តង​។

តើ​អគារ L’attrarit ត្រូវ​បាន​រចនា​ប្លង់ និង​សាងសង់​ដោយ​ក្រុមហ៊ុន​ណា​?

A: ការ​រចនា​ប្លង់មេ​ (Master Plan) ទាំង​ផ្នែក​ខាង​ក្រៅ​អគារ និង​ផ្ទៃ​ខាង​ក្នុង​អគារ ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន L’attrait Co., Ltd. ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន​ចំណែក​ការ​ឌីហ្សាញ និង​សាងសង់​ដោយ​ក្រុមហ៊ុន CMED​។

L’attrait Boeung Keng Kang ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជាពិសេស​លើ​និន្នាការ​ថ្មី​នៃ​ការ​រស់នៅ​បែប​ស៊ីវិល័យ​ (Urban lifestyle) ដោយ​ក្រុម​អ្នក​ជំនាញ​បាន​គិត​គូរ​តាំងពី​ចំណុច​តូច​ល្អិត ឬ​ផ្នែក​តូច​មួយ​នៅ​ក្នុង​ផ្ទះ​ (​យូនីត​) ​និង​ (Layout) ដែល​មាន​វិសាលភាព​ងាយស្រួល​ក្នុង​ការ​រៀបចំ​តុបតែង​សម្រាប់​ការ​រស់នៅ និង​បាន​គិតគូរ​ទាំង​មាន​ការ​បំពាក់​គ្រឿង​សម្ភារ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​គ្រប់គ្រាន់​តាម​តម្រូវការ​។ មិន​ទុក​ឲ្យ​សល់​ចន្លោះ​ទំនេរ (space) ​ចោល និង​មិន​ឲ្យ​ខ្វះ​ចន្លោះ (space)​។

អ្នក​ជំនាញ​ក៏​បាន​គិតគូរ​លម្អិត​លើ​តម្រូវការ​ក្នុង និង​ក្រៅ​បន្ទប់​នៃ​យូនីត​នីមួយ​។ ទាំងអស់​នេះ​គឺ​អ្នក​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម (Architecture) របស់ L’attrait ព្យាយាម​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ស្នាក់នៅ និង​រស់នៅ​ប្រកប​ដោយ​ផាសុកភាព​។

យោង​តាម​ព័ត៌មាន និង​ការសិក្សា​ស្វែងយល់​របស់​ពួកយើង​នៅ​កម្ពុជា គឺ​សំណង់​ភាគច្រើន​មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​ជ្រាប​ទឹក សាចទឹក បញ្ហា​ខ្យល់​បញ្ហា​ទ្វាបង្អួច​ពិបាក​បិទ​បើក គ្មាន​ទឹក​ក្តៅ​គ្រប់គ្រាន់ និង​បញ្ហា​សម្ពាធ​ទឹក​ខ្សោយ​ជាដើម​។ យើង​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​លើ​បញ្ហា​ទាំងអស់​នេះ​ ដូច្នេះ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​កើត​មាន​ឡើង​នៅ​លើ​អគារ L’attrait Boeung Keng Kang ឡើយ​។

ជាពិសេស​សំណង់ L’attrait Boeung Keng Kang មិន​ត្រឹម​តែ​បាន​គិតគូរ​លើ​បញ្ហា​ខាង​លើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំណង់​របស់​យើង​ទាំង​របៀប​ធ្វើ​ប្រព័ន្ធ​ទឹក​ភ្លើង​ទាំង​គ្រឹះ និង​គ្រោង​អគារ គឺ​យើង​យក​បទពិសោធ​ដែល​ធ្លាប់​ឆ្លង​កាត់​នៅ​ប្រទេស​ជប៉ុន មក​អនុវត្ត​នៅ​លើ​គម្រោង​នេះ​។ ​

យើង​បាន​គិតគូ​រហូត​ដល់​រយៈពេល​វែង​ក្រោយ​ពេល​បញ្ចប់​ការ​សាងសង់​ដូចជា​ភាព​ងាយស្រួល​ក្នុង​ការ​ថែរក្សា​អគារ​ (Maintenance) ឬ​មិន​ចំណាយ​ក្នុង​ការ​ថែទាំ ឬ​ការ​ប្រើប្រាស់​ចំណាយ​តិច​បំផុត​លើ​ការ​ថែទាំ​។

តើ​លក្ខណៈ​ពិសេស​នៃ​ការ​រចនា​ប្លង់​តាម​របៀប​ជប៉ុន​មាន​បែប​ណា​ខ្លះ​ (​លំហ ទំហំ និង​ចន្លោះ​តូចៗ​)?

A: ក្រុមហ៊ុន L’attrait បាន​សិក្សា​ស្វែងយល់​យ៉ាង​ច្បាស់​លាស់​អំពី​អគារ​ស្នាក់​នៅ​ទំនៀម​ទម្លាប់​នៃ​ការ​រស់នៅ​នៃ​វប្បធម៌​ជប៉ុន និង​ចំណាប់​អារម្មណ៍​ពិសេស​លើ​ការ​រស់នៅ (​ការ​ចាប់​អារម្មណ៍​លើ​ចំណុច​តូចៗ​នៅ​ក្នុង​ផ្ទះ​) និង​របៀប​នៃ​ការ​រស់នៅ​រួមទាំង Layout ដែល​មាន​របស់​គ្រប់គ្រាន់ (​មិន​សល់ space ចោល និង​មិន​ខ្វះ space) គិត​គូរ​លម្អិត​លើ​តម្រូវការ​ខាង​ក្នុង​ខាង​ក្រៅ​បន្ទប់​ជាដើម ទើប​យើង​យក​គំនិត​ទាំងអស់​នេះ​មក​ធ្វើ​សំយោគ​ការ​ឌីហ្សាញ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ស្នាក់​នៅ​។

សម្រាប់​ក្រុមហ៊ុន យើង​គឺ​ឈរ​លើ​ជំហរ​ជាមួយ​អ្នក​ស្នាក់​នៅ​ហើយ​យើង​ឃើញ​ចំណុច​ល្អ​នៃ​វប្បធម៌​ជប៉ុន និង​ចំណាប់​អារម្មណ៍​លើ​ការ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព និង​ភាព​ងាយស្រួល​។

បច្ចុប្បន្ន​មាន​អគារ​ខុនដូ និង​អាផាតមិន​ជាច្រើន​នៅ​តំបន់​បឹង​កេងកង​។ តើ​អ្វី​ជា​លក្ខណៈ​ពិសេស​របស់​គម្រោង​ L’attrait ដែល​នឹង​ផ្តល់​ជូន​អតិថិជន​ ឬ​ទីផ្សារ​នេះ​? ភាព​ទាក់ទាញ​របស់​វា​ចំពោះ​អតិថិជន​?

- ដូច​បាន​លើក​ឡើង​ពី​ខាង​លើ​ការ​ត្រួតពិនិត្យ​ដំណើរការ​នៃ​គម្រោង​ដោយ​ផ្តោត​លើ​គុណភាព​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន L’attrait Co., Ltd. ដែល​មាន​ឯកទេស​ខាង​រចនា និង​ជំនាញ​ខាង​អភិវឌ្ឍ អគារ និង​ខុនដូ ដែល​ជា​ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​ទីផ្សារ​ភាគហ៊ុន​ (listed company) ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ L’attrait Co., Ltd. មាន​អ្នក​ក្រុម​អ្នក​ប្រឹក្សា​យោបល់ និង​អ្នក​ត្រួតពិនិត្យ​ចាប់​តាំងពី​ការ​រៀបចំ​ផែន​ការ​ការ​គូរ​ប្លង់​រហូត​ដល់​ការ​ចាប់​ផ្តើម​ការ​សាងសង់​ត្រួតពិនិត្យ​សំណង់​ដោយ​ផ្ទាល់​។ ការ​ចុះបញ្ជី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នៅ​បរទេស​បែប​នេះ​គឺ​មិន​ធ្លាប់​មាន​ក្រៅ​ពី​គម្រោង​នេះ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា​។

-បើ​និយាយ​ពី​ពាក្យ​ថា «​ប្រេនន៍​ក្រុមហ៊ុន​ជប៉ុន​» គឺ​ផ្តល់​ទំនុក​ចិត្ត​ទៅ​លើ​គុណភាព​ជា​ចម្បង​។ ទាំង​នៅ​ទូទាំង​ពិភពលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ផលិតផល​ជប៉ុន​ជាច្រើន​ដូចជា​យានយន្ត គ្រឿងយន្ត គ្រឿង​អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ជាដើម តែងតែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​អតិថិជន​ដោយសារ​គុណភាព​ល្អ​ ដូច្នេះ​ទាំង​ខុនដូ​ក៏​ដូចគ្នា​គឺ «​ប្រេនន៍​ជប៉ុន​មាន​គុណ​ភាព​ល្អ​»​។

- គោលដៅ​មួយ​ទៀត​របស់ L’attrait គឺ​សម្រាប់​អតិថិជន​ជនជាតិ​បរទេស​ដែល​បំពេញ​ការងារ​នៅ​កម្ពុជា ហើយ​ពួកគេ​ចង់​រស់នៅ​កន្លែង​ដែល​មាន​ភាព​ងាយស្រួល​ (​តំបន់​បឹង​កេងកង​១) ដើម្បី​ឲ្យ​ពួកគាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ និង​ប្រកប​ការងារ​ក៏ដូចជា​លម្ហែ​ពី​ការ​ហត់នឿយ ក្រោយ​ពី​ពេល​បំពេញ ការងារ​យើង​បាន​គិតគូរ និង​ឌីហ្សាញ​ឡើង​នូវ​បរិយាកាស​ប្រកប​ដោយ​ផាសុកភាព​សម្រាប់​ពួកគាត់​ដោយ​យើង​មាន​រួមបញ្ចូល​ទាំង​កន្លែង​ធ្វើការ​រួម ទីតាំង​សាធារណៈ (common space) និង​កន្លែង​ហាត់ប្រាណ និង​អាង​ហែល​ទឹក (gym & pool) ជាដើម​។

តើ​នរណា​ខ្លះ​ដែល​ជា​អតិថិជន​គោលដៅ​របស់ L’attrait?

A: អតិថិជន​គោលដៅ​របស់​ L’attrait គឺ​ក្រុម​អ្នក​វិនិយោគ​បរទេស​ និង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ព្រម​ទាំង​អ្នក​ដែល​មាន​គោលបំណង​ចង់​រស់នៅ​ក្នុង​តំបន់​បឹង​កេងកង​។

តើ​អ្វី​ខ្លះ​ទៅ​ដែល​នឹង​ជា​តម្លៃ​បន្ថែម​សម្រាប់​អតិថិជន​ទូទៅ​?

A: អត្ថប្រយោជន៍​គឺ​សម្រាប់​ការ​រស់នៅ​ដោយ​គ្មាន​ការបារម្ភ លម្ហែកាយ​ក្រោយ​ពី​ការងារ និង​មាន​អារម្មណ៍​ពេញ​ចិត្ត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ L’attrait Boeung Keng Kang គឺជា​អគារ​ដែល​គិតគូរ​ដល់​អ្នក​រស់នៅ (target living customer) វា​ក៏​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដាក់​ជួល​បន្ត​ផង​ដែរ​៕