អស់រយៈពេល១០ឆ្នាំចុងក្រោយនេះសេវាផ្ញើសារ SMS ដែលត្រូវបានគេស្គាល់ថា ជាសេវាទំនាក់ទំនងមានសុវត្ថិភាពប្រភេទ A2P និងជាយុទ្ធសាស្ត្រទីផ្សារ ដែលត្រូវបានប្រើប្រាស់ដោយធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងគេហទំព័រពាណិជ្ជកម្មអនឡាញបានរីកលូតលាស់យ៉ាងច្រើនកុះករ។
លោក Veng Sotha អគ្គនាយករបស់ PlasGate បានថ្លែងថា ៖ «ថ្វីបើមាន ការលូតលាស់យ៉ាងនេះក្តីវិស័យនេះហាក់បីដូចជាត្រូវបានគេមើលរំលងដោយសារក្រុមហ៊ុនអន្តរជាតិធំៗដែលជាបញ្ហាដ៏ធំសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងសហគ្រាសក្នុងស្រុកដោយសារតែកង្វះការជឿទុកចិត្ត និងភាពស្របច្បាប់»។
«បើទោះបីជាយ៉ាងនេះក្តី ទស្សនវិស័យរបស់យើង គឺមិនត្រឹមតែស្វែងរកទំនុកចិត្ត និងភាពស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវសេវាសម្បូរបែបសម្រាប់សហគ្រាសក្នុងតំបន់ និងសហគាសខ្នាតតូច និងកណ្តាលដោយផ្តោតលើគុណភាពការផ្តល់ការយកចិត្តទុកដាក់ក្នុងតំបន់ និងចំណុចតភ្ជាប់តែមួយទៅគ្រប់បណ្តាញទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា ដើម្បីបើកជាច្រកមួយអនុ-ញ្ញាតឲ្យពួកគេអាចទទួលបាននូវសេវាទំនាក់ទំនងដែលមានសុវត្ថិភាពខ្ពស់ដាច់គេប្រកបដោយទំនុកចិត្ត និងល្បឿនលឿនជាងគេផងដែរ ប៉ុន្តែមាននូវតម្លៃសមរម្យ និងមានភាពងាយស្រួល»។
PlasGate ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្ននេះគឺជាច្រក SMS ក្នុងស្រុកដ៏ធំមួយនៅកម្ពុជា។ PlasGate បានទទួលសិទ្ធិអនុញ្ញាតតាមផ្លូវច្បាប់ត្រឹមត្រូវដោយក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ដូចជាស្មាត សែលកាត Metfone, qb និងCootel សម្រាប់ការដំណើរការកម្មវិធីនេះ។ បច្ចុប្បន្នវាកំពុងផ្តល់សេវាដល់ស្ថាប័នហិរញ្ញវត្ថុ និងសហគ្រាសជាច្រើន។
លោក Stjepan Udovicic មន្ត្រីផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata Co., Ltd. បានថ្លែងថា ៖ «យើងមានភាពរីករាយសម្រាប់វត្តមានរបស់ PlasGate Co., Ltd. ដែលជាច្រក (gateway) និងអ្នកផ្គត់ផ្គង់សេវាក្នុងស្រុកមួយ ដែលផ្តល់នូវសេវាបណ្តាញទូរស័ព្ទ Smart សម្រាប់ទាំងសហគ្រាសទាំងខ្នាតតូច និងកណ្តាលនៅកម្ពុជា»។
ក្រុមហ៊ុនវេរលុយ True Money បានថ្លែងថា ក្រុមហ៊ុនបានបញ្ចេញនូវសេវា SMS របស់ខ្លួនសម្រាប់សេវាផ្ទេរប្រាក់លើទូរស័ព្ទដៃ ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចទទួលបានប្រាក់ ដែលវេរបានភ្លាមៗ និងផ្តល់លេខកូដតែម្តងប៉ុណ្ណោះ និងការផ្តល់សាររំឮកពីចំនួនទឹកប្រាក់ដែលមានក្នុងគណនីរបស់អតិថិជនផងដែរ។
ក្រុមហ៊ុនបន្ថែមថា ៖ «អតិថិជនរបស់ យើងមានភាពរីករាយជាមួយនឹងសេវាឈានមុខគេ និងបច្ចេកវិទ្យាដែលយើងផ្តល់ទៅកាន់ទីផ្សារវេរប្រាក់តាមទូរស័ព្ទដៃនៅកម្ពុជា ដែលជាចំណុចដ៏ជោគជ័យមួយក្នុងក្រុមហ៊ុនរបស់យើង»។
លោក Sotha មកពីខាង PlasGate មានសុទិដ្ឋិនិយមចំពោះអនាគតហើយជឿជាក់ថា សេវា SMS សម្រាប់ OTP និងA2P នេះ គឺជាមធ្យោបាយដ៏ពិសេសដាច់គេមួយសម្រាប់ការប្រាស្រ័យទាក់ទងទាំងពេលបច្ចុប្បន្ន និងអនាគត។
លោក Sotha បន្ថែមថា ៖ «វាផ្តល់នូវភាពងាយស្រួលជាងមុនក្នុងការផ្សារភ្ជាប់រវាងអាជីវកម្ម និងអតិថិជនយ៉ាងល្អប្រសើរសម្រាប់អ្នកដែលចង់ប្រឡូកចូលក្នុងពិភពឌីជីថល និង loTs ពីព្រោះអតិថិជនទាំងអស់តែងតែត្រូវការទំនាក់ទំនងតាមទូរស័ព្ទដៃដែលជាឧបករណ៍សម្គាល់យ៉ាងពិសេសមួយសម្រាប់គ្រប់ បណ្តុំព័ត៌មានរវាងអតិថិជន និងកម្មវិធីផ្សេងៗ។ ដូច្នេះហើយយើងនឹងធានាថា ក្រុមហ៊ុនរបស់យើងនឹងនៅតែបន្តផ្តល់នូវសេវា និងការជឿទុកចិត្តរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងអ្នកដែលមានតម្រូវការសេវានេះខណៈដែលយើងកំពុងផ្តល់នូវសេវា និងផលិតផលជាច្រើនទៀត»៕