សាលារៀន​អន្តរជាតិ​សិង្ហបុរី​កម្ពុជា SCIA ជា​សាលា​អន្តរជាតិ​ដំបូង​គេ​ផ្តល់​ជូន​នូវ​កម្មវិធីសិក្សា​ស្តង់ដារ​ចម្រុះ​សិង្ហបុរី និង​ខេមប្រ៊ីដ​ក្នុង​ប្រទេស​កម្ពុជា​។

SCIA ​ស្ថិត​នៅ​ក្នុង​ខុនដូ One Park នៃ​មជ្ឈមណ្ឌល​រាជធានី​ភ្នំពេញ​នឹង​ទទួល​សិស្ស​ចូលរៀន​ជា​លើក​ដំបូង​នៅ​ពាក់កណ្តាល​ខែ​សីហា​ខាង​មុខ​នេះ​។ SCIA ជា​សមាជិក​ក្រុមហ៊ុន SIM Group ដែល​នាំ​មុខ​គេ​ក្នុង​ការ​ផ្តល់ជូន​សេវា​ចម្រុះ​ក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ក្នុង​ប្រទេស​សិង្ហបុរី​។

សិស្ស​របស់​យើង​នឹង​ទទួល​បាន​ការ​អប់រំ​រួម​ពិតប្រាកដ​ស្រប​ និង​ការអភិវឌ្ឍ​ដ៏ជឿនលឿន​នៃ​សតវត្សរ៍​ទី​ 21 ​នេះ​ដែល​ពិសេស​លើស​ពី​កម្រិត​ការសិក្សា​ក្នុង​ថ្នាក់រៀន​ទៅ​ទៀត​។ លក្ខណៈ​ពិសេស​នេះ​ផ្អែក​លើ​កម្មវិធីសិក្សា​ចំនួន​ ៣ ​ជា​អាទិភាព​ដែល​ផ្តោត​លើ STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិតវិទ្យា​) ភាព​ជា​អ្នកដឹកនាំ និង​សហគ្រិនភាព​។

លោក Anselm Chu ជា​នា​យក​ និង​ប្រធាន​គ្រប់គ្រង​សាលា​បាន​បន្ថែម​ថា​៖ "​យើង​មាន​ថ្នាក់ដឹកនាំ​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត សមត្ថភាព និង​បទពិសោធ​ខាង​ការបង្រៀន និង​គ្រប់គ្រង​មិន​តិច​ជាង​ 20 ​ឆ្នាំ​ទាំង​ក្នុង​សាលា​រដ្ឋ​នៅ​សិង្ហបុរី និង​សាលា​អន្តរជាតិ​នានា​នៅ​ក្នុង​តំបន់​។ ថ្នាក់ដឹកនាំ​សាលា​របស់​យើង​ទទួល​បាន​ការជួយ​ជ្រោមជ្រែង​ពី​អ្នក​អប់រំ​ដែល​មាន​សមត្ថភាព ​និង​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​រួមទាំង​សិង្ហបុរី នឹង​ធានា​នូវ​ភាពត្រឹមត្រូវ​តាម​ស្តង់ដារ​ការអប់រំ​អន្តរជាតិ​"​។

SCIA ផ្តល់​នូវ​ការអប់រំ​ជា ៣ ​ភាសា​អង់គ្លេស ចិន និង​ខ្មែរ ​ហើយ​យើង​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការទទួល​យក​វប្បធម៌​ខ្មែរ​តាមរយៈ​ការរៀន​ភាសា​ខ្មែរ​ផង​ដែរ​។ ខណៈ​ប្រទេស​ចិន​នៅ​តែ​បន្ត​ដើរតួនាទី​ជាពិសេស​នៅក្នុង​សេដ្ឋកិច្ច​អន្តរជាតិ​ជាមួយ​គំនិត​ផ្តួចផ្តើម One Belt One Road ភាសា​ចិន​នឹង​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ខ្លាំង​ឡើងៗ​ក្នុងការ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​នាំ​ឲ្យ​យើង​ត្រូវ​គិត​ជា​ចាំបាច់​ក្នុង​ការ​រៀបចំ​សិស្ស​ឱ្យ​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​អនាគត​របស់​ពួកគេ​។

លោក Chu បាន​សរុប​ថា​៖ "​សិស្ស​ត្រូវ​បាន​ដាក់​ជា​ស្នូល​នៃ​កម្មវិធី​សិក្សា និង​គរុកោសល្យ​បង្រៀន​របស់​សាលា​យើង​។ ការអភិវឌ្ឍ​ចរិត​លក្ខណៈ​របស់​កុមារ​តាំងពី​តូច​គឺជា​ចំណុច​សំខាន់​របស់​យើង​ក្នុង​នាម​ជា​ស្ថាប័ន​អប់រំ​។ ការធ្វើការ​រួម​គ្នា​ជាមួយ​ឪពុកម្តាយ និង​អ្នក​ផ្តល់​ការអប់រំ​របស់​យើង SCIA ​មាន​បំណង​ផ្តល់​ការអប់រំ​ដល់​អនាគត​ជា​អ្នកដឹកនាំ​របស់​យើង​ដើម្បី​ដឹកនាំ​ដោយ​ប្រើ​បញ្ញា សកម្មភាព និង​បេះដូង​របស់​ពួកគេ​ដោយ​មិន​បោះបង់​ក្នុង​ការបន្ត​ស្វែងរក​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​គ្មាន​ទីបញ្ចប់​នៅ​ក្នុង​ជីវិត​"៕