The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - SGMC នាំយក​សេវាកម្ម​វេជ្ជសាស្ត្រ​ស្តង់ដា​សិង្ហបុរី​មក​កម្ពុជា




SGMC នាំយក​សេវាកម្ម​វេជ្ជសាស្ត្រ​ស្តង់ដា​សិង្ហបុរី​មក​កម្ពុជា

Content image - Phnom Penh Post
មជ្ឈមណ្ឌល SGMC ផ្តល់​សេវា​ព្យាបាល​វេជ្ជសាស្ត្រ​ស្តង់ដា​សិង្ហបុរី​។

SGMC នាំយក​សេវាកម្ម​វេជ្ជសាស្ត្រ​ស្តង់ដា​សិង្ហបុរី​មក​កម្ពុជា

មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហបុរី (SGMC) ​នៅ​កម្ពុជា​បំពាក់​ដោយ​សម្ភារ​ និង​បរិក្ខារ​ទំនើបៗ​ និង​វេជ្ជបណ្ឌិត​ពោរពេញ​ដោយ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ផ្តល់​សេវា​ការព្យាបាល​ស្តង់ដា​សិង្ហបុរី​សម្រាប់​អ្នកជំងឺ​នៅ​កម្ពុជា​។

មជ្ឈមណ្ឌល SGMC បានចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មាន​ផ្តល់​សេវាកម្ម​ថែទាំ​បឋម និង​មធ្យម​ផ្តោតលើ​ការព្យាបាល​គ្រប់​ជ្រុងជ្រោយ​ដែលជា​ផ្នែក​មួយ​នៃ​មណ្ឌល​ថែទាំ​សុខភាព​ឯកជន​ដំបូង​គេ​របស់​កម្ពុជា ដែល​បាន​សហការ​ជាមួយ​មន្ទីរ​ពេទ្យវះកាត់ FeM Surgery- Mount Elizabeth Hospital ជា​ក្រុម​វះកាត់​ដែល​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​សិង្ហបុរី​។

SGMC ផ្តល់នូវ​សេវាកម្ម​ថែទាំ​វេជ្ជសាស្ត្រ និង​សុខភាព​ទូលំទូលាយ​រួមមាន​ផ្នែក​ថែទាំ​គ្រួសារ និង​ការពិនិត្យ​ជំងឺ​ទូទៅ ការថត​ឆ្លុះ​ធ្វើ​រោគវិនិច្ឆ័យ​សុខភាព​ស្ត្រី ជំងឺ​ទូទៅ និង​ការព្យាបាល​ដោយ​ប្រើ​ជាតិ​ទឹក IV ។

អ្នកគ្រប់គ្រង​ទូទៅ​នៃ​មជ្ឍមណ្ឌល SGMC លោកស្រី Pae Yi Lin មាន​ប្រសាសន៍ថា​៖ «​គោលបំណង​របស់​យើង​ធំ​បំផុត គឺ​ផ្តល់​ការយកចិត្ត​ទុកដាក់​ផ្នែក​វេជ្ជសាស្ត្រ​ឱ្យ​ល្អ​បំផុត​ស្រប​តាម​ជំនាញ​ និង​ការចង់បាន​របស់​អ្នកឯកទេស​សិង្ហបុរី​ និង​កម្ពុជា និង​នាំ​យក​ដំណើរ​វេជ្ជសាស្ត្រ​សិង្ហបុរី​ពេញលេញ​មកដល់​ប្រជាជន​កម្ពុជា​»​។

ដោយមាន​ការគាំទ្រ​ពី​ឧបករណ៍​លំដាប់​ពិភពលោក​ជាមួយ​ការណែនាំ​ពី​អ្នកឯកទេស​ខាង​វេជ្ជសាស្ត្រ​ទាំង​ផ្នែក​វិទ្យុសកម្ម​ និង​ផ្នែក​វះកាត់ SGMC ​ធានា​នូវ​ស្តង់ដា​វេជ្ជសាស្ត្រ​សិង្ហបុរី​យ៉ាង​មាន​ប្រសិទ្ធភាព​គ្រប់ពេលវេលា​។

នាយកដ្ឋាន​ផ្នែក​វិទ្យុសកម្ម​មាន​ ៥ ផ្នែក (​ផ្នែកស្កេន​ CT ផ្នែក​ថត X-ray ផ្នែក​ធ្វើ​រោគវិនិច្ឆ័យ​ឆ្អឹង ផ្នែក​ត្រចៀក និង​សុដន់​ដែល​ជួយ​ទ្រទ្រង់​ដល់​គ្រូពេទ្យ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​សម្រាប់​គ្រប់​ស្ថានភាព​ជំងឺ​។

លោកស្រី Yi Lin ថ្លែងថា​៖ «​រូបភាព​ទាំងអស់​ត្រូវបាន​បកស្រាយ​ដោយ​អ្នកវិទ្យាសាស្ត្រ​វិទ្យុសកម្ម​សិង្ហបុរី​ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ​បាន​ផ្តល់​ទៅឱ្យ​គ្រូពេទ្យ​ដែល​ជួយ​ព្យាបាល​អ្នកជំងឺ​។ ​មជ្ឈមណ្ឌល​នេះ​បានកំណត់​ទិសដៅ​សម្រាប់​អតិថិជន​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ថៃ ដើម្បី​ទទួល​ការព្យាបាល​ និង​ប្រជាជន​កម្ពុជា​ដែល​ស្វែងរក​ការពិនិត្យ​សុខភាព​។

លោកស្រី​បន្តថា​៖ «​ប្រជាជន​ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ ឬ​ថៃ​សម្រាប់​សេវា​វេជ្ជសាស្ត្រ​គឺជា​គោលដៅ​របស់​យើង​។ ការទទួល​បាន​ស្តង់ដារ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ជាច្រើន​ទាក់ទង​នឹង​ពេលវេលា​ និង​ការចំណាយ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​ចង់​សន្សំ​ពេលវេលា​។ មជ្ឍមណ្ឌល SGMC បាន​នាំយក​ស្តង់ដា​វេជ្ជសាស្ត្រ​សិង្ហបុរី​មក​ដល់​ជិត​ផ្ទះ​ពួកគេ​»​។

លោកស្រី Yi Lin បាន​បញ្ជាក់ថា​៖ «​ការពិនិត្យ​សុខភាព​បាន​ក្លាយជា ការយកចិត្ត​ទុកដាក់​ដ៏ល្អ​ក្នុងចំណោម​ប្រជាជន​កម្ពុជា នៅពេល​ពួកគេ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការបង្ការ​ជំងឺ​។ ដោយសារ​តែ​មាន​ការរឹតត្បិត​ចំពោះ​ការធ្វើ​ដំណើរ ដោយសារ​ជំងឺ​កូវីដ​១៩ ប្រជាជន​កម្ពុជា​ជាច្រើន​ដែល​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ ឬ​ថៃ​ដើម្បី​ពិនិត្យ​សុខភាព និង​ព្យាបាល​កំពុង​សម្លឹងមើល​អ្នក​ផ្តល់​សេវា​វេជ្ជាសាស្ត្រ​ដែល​អាច​ជឿទុកចិត្ត​បាន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការផ្តល់​សេវា​សុខភាព​»​។

ក្រៅពី​ផ្តល់​សេវា​វេជ្ជសាស្ត្រ​ដែល​អាច​ជឿ​ទុកចិត្តបាន SGMC ក៏​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាថា បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ទទួល​នូវ​ការបណ្តុះបណ្តាល​យ៉ាង​ល្អ ដោយ​អ្នកឯកទេស​ និង​អ្នកគ្រប់គ្រង​ផ្នែក​វេជ្ជសាស្ត្រ​របស់ខ្លួន ជាពិសេស​គឺ​ដើម្បី​ពង្រឹង​ជំនាញ និង​ចំណេះដឹង​។

លោកស្រី Yi Lin បាន​មានប្រសាសន៍​ថា​៖ «​ការជួល​បុគ្គលិក​គឺជា​ដំណើរការ​ដ៏វែងឆ្ងាយ និង​ចំណាយ​ច្រើន​ដូច្នេះ​ការជួល​បុគ្គលិក​ដែល​ត្រូវ​នឹង​ជំនាញ​គឺ​សំខាន់​ណាស់​។ បុគ្គលិក​ដែលមាន​ទេពកោសល្យ​ហើយ​សំខាន់បំផុត​ និង​មាន​សុខ​ភាពល្អ​គឺជា​អ្នក​ដែលមាន​ផលិតភាព​ខ្ពស់​»​។

លោកស្រី Yi Lin បាន​ថ្លែង​បន្តទៀតថា​៖ «​ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​សេដ្ឋកិច្ច​កំពុងតែ​រីកចម្រើន ហើយ​បាននិង​កំពុង​ទាក់ទាញ​អ្នក​ដែលមាន​ទេពកោសល្យ​ខ្ពស់ ដូច្នេះ​ប្រទេស​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន ខណៈ​ប្រជាជន​គឺជា​ធនធាន​ដ៏សំខាន់បំផុត​នៅក្នុង​ប្រទេស​នីមួយៗ​៕

អត្ថបទគួរចាប់អារម្មណ៍