ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Hub Cambodia Co Ltd ដែលកំពុងចាប់ផ្តើមគម្រោងខុនដូទី៣ របស់ខ្លួន គឺសាងសង់អគារខុនដូដែលមានគុណភាព និងផាសុកភាពខ្ពស់ ដោយប្តេជ្ញារក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនសាងសង់លំដាប់កំពូល។
ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Urban Village លោក Ben Li បានចែករំលែកទស្សនៈវិស័យរបស់ក្រុមហ៊ុនដូចខាងក្រោម។
១) នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ PropertyGuru Cambodia Property Awards លើកទី៥ ក្រុមហ៊ុន Urban Hub បានឈ្នះពានរង្វាន់ជាច្រើន។ តើលោកអាចប្រាប់យើងបន្ថែមអំពីសមិទ្ធិផលទាំងនេះបានទេ?
Urban Village បានឈ្នះពានរង្វាន់ច្រើនជាងគេនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យ PropertyGuru Property Awards ។ យើងបានឈ្នះពានរង្វាន់ចំនួន ១៣ ក្នុងរយៈពេលសរុប ២ ឆ្នាំ។ ក្នុងឆ្នាំនេះយើងបានឈ្នះពានរង្វាន់ចំនួន ៧ ហើយជាថ្មីម្តងទៀតយើងបានឈ្នះពានរង្វាន់ «Best Condo Development in Cambodia» ពានរង្វាន់ « Best Condo Development in Phnom Penh» និងពានរង្វាន់ផ្សេងទៀតរួមមាន «Best Breakthrough Developer» ពានរង្វាន់ «Best Co-Working Space» ពានរង្វាន់ «Best Office Development» ពានរង្វាន់ «Best Office Architectural Design» និងពានរង្វាន់ «Best Lifestyle Developer»។
យើងចង់ប្រាប់ពិភពលោកថា ប្រទេសកម្ពុជា គឺជាចំណុចវិនិយោគដ៏ទាក់ទាញមួយដែលមានគោលនយោបាយបើកចំហរ និងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណដែលមានមុខងារ និងគ្មានការរឹតត្បិតចំពោះការផ្ទេរប្រាក់ទៅប្រទេសផ្សេងដូចជាប្រទេសសិង្ហបុរី ជាដើម។
២) នេះមិនមែនជាលើកទីមួយទេ ដែល Urban Hub បានទទួលពានរង្វាន់ច្រើនបែបនេះ។ តើអ្វីជំរុញក្រុមហ៊ុនរបស់លោកឲ្យរក្សាបាននូវភាពលេចធ្លោក្នុងវិស័យអចលនៈទ្រព្យនៅកម្ពុជាបែបនេះ?
Urban Village មិនមែនគ្រាន់តែជាសំណង់បេតុងប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលយើងកំពុងសាងសង់នៅទីនេះគឺមិនមាននៅកន្លែងផ្សេងទេនៅក្នុងប្រទេសកម្ពុជា។ គម្រោង Urban Village គឺនៅជាប់នឹងមជ្ឈមណ្ឌល Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតធំបំផុតនៅអាស៊ីអាគ្នេយ៍។
Urban Village មិនមែនគិតតែពីប្រាក់ចំណេញនោះទេ ផ្ទុយទៅវិញយើងមានបេសកកម្មផ្តល់សហគមន៍មួយដល់ប្រជាជនកម្ពុជាជំនាន់ថ្មី។
យើងកំពុងផ្តោតលើការកសាងសហគមន៍មួយដែលគិតពីការពេញចិត្ត និងបទពិសោធន៍របស់អ្នករស់នៅ។ រាល់ការរចនានៃគម្រោងរបស់យើង គឺធ្វើឱ្យប្រាកដថា អ្នករស់នៅក្នុងគម្រោងរបស់យើងនឹងមានបទពិសោធនៃការរស់នៅស្តង់ដារអន្តរជាតិល្អបំផុត ហើយខ្ញុំគិតថា នេះជាចំណុចដែលធ្វើឱ្យយើងលេចធ្លោនៅក្នុងឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា។
៣) សូមលោកសង្ខេបអំពីគម្រោង ដែលកំពុងដំណើរការ និងស្ថានភាពបច្ចុប្បន្ន
Urban Village ដំណាក់កាលទី២ គឺជាគម្រោងទី៣ របស់យើងនៅកម្ពុជា។ ទីមួយគឺ Urban Loft ដែលត្រូវបានបញ្ចប់ និងប្រគល់ជូនឱ្យម្ចាស់រួចហើយ ហើយអ្នកជួលបច្ចុប្បន្នកំពុងរស់នៅទីនោះដោយភាពសប្បាយរីករាយ។
គម្រោងទី២ របស់យើងគឺ Urban Village ដំណាក់កាលទី១ ដែលត្រូវបានបញ្ចប់ និងប្រគល់ទៅឱ្យម្ចាស់។ យើង គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានការប្តេជ្ញាចិត្តខ្ពស់ យើងអនុវត្តគម្រោងបានទាន់ពេលវេលា សូម្បីតែក្នុងកំឡុងពេលជំងឺកូវីដ ១៩។
ពេលនេះយើងកំពុងធ្វើគម្រោងទី៣ របស់យើងគឺ Urban Village ដំណាក់កាលទី២។ បច្ចុប្បន្នការបុកគ្រឹះកំពុងដំណើរការ ហើយគ្រឹះ ៤៥០ ដើម ក្នុងចំណោម ៥៤០ ដើម ត្រូវបានបញ្ចប់។ ការប្រគល់សម្រាប់ដំណាក់កាលទី២ គ្រោងនឹងធ្វើនៅខែមិថុនា ឆ្នាំ ២០២៣។
យើងផ្តោតលើការរស់នៅរបស់ប្រជាជនកម្ពុជាជំនាន់ថ្មី ដែលមានប្រជាជនកម្ពុជាជាង ៧០ ភាគរយ រស់នៅក្នុងគម្រោងរបស់យើង គឺមានសារៈសំខាន់ខ្លាំងណាស់៕