ខណៈ​ក្រុមហ៊ុន Worldwide Motors Company Ltd (WMC) ​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​ ១ ខែ​តុលា​នេះ ក្រុមហ៊ុន​លក់​រថយន្ត​ចិន​ឈានមុខ​គេ​នៅ​កម្ពុជា មាន​សារ​ដ៏វិជ្ជមាន​នៅក្នុង​ឱកាស​ដ៏ពិសេស​នេះ​។

ក្រមហ៊ុន WMC មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​បេសកកម្ម​របស់ខ្លួន​ក្នុង​ការនាំ​មក​នូវ​រថយន្ត​ចិន​គុណភាព​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា​ដែល​ចង់បាន​រថយន្ត​ថ្មី​ផ្ទាល់ខ្លួន​។

«​ភាពជោគជ័យ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន WMC និង​ការកើនឡើង​នូវ​ប្រជាប្រិយភាព​រថយន្ត​ចិន​គឺ​មាន​ចំណែក​ដ៏ធំ​មួយ​នៅក្នុង​ភាព​ជា​ដៃគូ​រវាង​ចិន និង​កម្ពុជា​»​។

លោក Alex Cheong ប្រធាន​ផ្នែក​លក់​ជាន់ខ្ពស់​បាន​ថ្លែងថា​៖ «​នៅពេល​ដែល​អតិថិជន​កម្ពុជា​មក​មើល​រថយន្ត​ និង​បានឃើញ​ពី​គុណភាព​ដ៏ល្អ​នៃ​រថយន្ត​ចិន​ដែល​យើង​លក់ ពួកគេ​ពិតជា​ចាប់អារម្មណ៍​ខ្លាំង​។ គុណភាព​នៃ​ការផលិត​រថយន្ត​របស់​ចិន​បច្ចុប្បន្ន​គឺ​ដូចគ្នា​ទៅនឹង​រថយន្ត​ជប៉ុន​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែរ​។

ការផ្លាស់ប្តូរ​ការយល់​ឃើញ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ក្រុមហ៊ុន​ WMC ក្នុងឆ្នាំនេះ តាមរយៈ​ការពង្រីក​អគារ​តាំង​បង្ហាញ​រថយន្ត​នៅក្នុង​រាជធានី​ភ្នំពេញ​រហូតដល់​ ៤ ​កន្លែង ខណៈ​ចំនួន​លក់​រថយន្ត​កំពុង​មាន​សម្ទុះ​កើនឡើង​។

«​យើង​មាន​អគារ​តាំង​បង្ហាញ​រថយន្ត​ថ្មី​ ២ ​ទៀត​នៅ​ដើមឆ្នាំ​នេះ ខណៈ​យើង​ដឹងថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​យល់​កាន់តែ​ច្បាស់​ថា​រថយន្ត​ចិន​គឺមាន​គុណភាព​ខ្ពស់​ដូច​រថយន្ត​ផ្សេងទៀត​ដែល​មាន​នៅលើ​ទីផ្សារ​ដែរ ជាពិសេស​មាន​តម្លៃ​ធូរ​ថ្លៃ ប៉ុន្តែ​មាន​គុណភាព​ដូចគ្នា​»​។

«​ចំណុច​នេះ​គួបផ្សំ​នឹង​ការយកចិត្ត​ទុកដាក់​របស់​យើង​ចំពោះ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​សេវាកម្ម​ដ៏ល្អ​ដែល​ធ្វើឱ្យ WMC ក្លាយជា​ទិសដៅ​ដ៏ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​ទិញ​រថយន្ត​ថ្មី​»​។

«​យើង​មាន​មោទនភាព​ចំពោះ​ការផ្តល់ជូន​នេះ​។ យើង​មាន​ក្រុមការងារ​ ២៤ ​ម៉ោង​ក្នុង​ ១ ​ថ្ងៃ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ឧទាហរណ៍​ខ្ញុំ​តែងតែ​ទូរស័ព្ទ​ទៅ​អតិថិជន​រៀងរាល់​សប្តាហ៍​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ពួកគេ​រីករាយ​»​។

លោក Cheong ថ្លែងថា​៖ «​ដូច្នេះ​អតិថិជន​កាន់តែ​ច្រើន​កំពុង​ជ្រើសរើស​ទិញ​រថយន្ត​ចិន​ថ្មី​ពី​ក្រុមហ៊ុន​របស់​យើង ហើយ​ក្នុង​ពេល​ឆាប់ៗ​យើង​រំពឹងថា ការលក់​របស់​យើង​នឹង​កើនឡើង​ទ្វេដង ឬ​ ៣ ​ដង​»​។

ក្រុមហ៊ុន WMC មាន​លក់​រថយន្ត​របស់​ចិន​ម៉ាក​ល្បីៗ​ជាច្រើន​ដូចជា Haval, Bestune, Huanghai, FAW និង Zotye ជាដើម និង​មាន ម៉ូដែល​សម្រាប់​បម្រើ​ដល់​គ្រប់ផ្នែក​ក្នុងសង្គម​ដែល​មាន​តម្លៃ​ចាប់ពី ២៥ ០០០ ទៅ ៧៥ ០០០ ​ដុល្លារ​។

លោក Cheong បន្តថា​៖ «​យើង​មាន​រថយន្ត​ប្រភេទ SUV និង​ភិកអាប់​គ្រប់​ប្រភេទ​សម្រាប់​គ្រប់​តម្រូវការ​ដូច​រថយន្ត​ម៉ាក FAW ជាដើម​។ រថយន្ត​ម៉ាក Haval H6 និង H9 រួមជាមួយ Bestune និង Huanghai ស្ថិត​នៅក្នុង​ចំណោម​រថយន្ត​ដែល​លក់ដាច់​ជាងគេ​បំផុត​របស់​យើង​»​។

ដោយ​គ្រាន់​តែ​មាន​ប្រាក់​នៅក្នុង​ដៃ​ត្រឹម​ពី​ ១៥ ទៅ​ ២០ ​ភាគរយ​នៃ​តម្លៃ​រថយន្ត នោះ​គាត់​ក៏​អាច​ក្លាយជា​ម្ចាស់​រថយន្ត​ថ្មី​បានដែរ​។ គួបផ្សំ​ជាមួយ​នឹង​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ដោយ​មាន​សេវាកម្ម​ប្រចាំឆ្នាំ​ដោយ​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​នៃ​ការបង់ប្រាក់ និង​ការធានា​ចាប់ពី​ ៥ ទៅ​ ៧ ​ឆ្នាំ​ និង​ការធានា​ផ្នែក​គ្រឿងបន្លាស់​ចន្លោះ​ពី​ ៥ ទៅ​ ១០ ​ឆ្នាំ​។ លោក Cheong ថ្លែងថា​ការទិញ​រថយន្ត​ថ្មី​គឺ​ផ្តល់​អត្ថប្រយោជន៍​ច្រើន និង​មាន​សុវត្ថិភាព​ខ្ពស់​»​។

ជាមួយ​នឹង​ការផ្តល់ជូន​ជា​កញ្ចប់​ពេញលេញ​បែបនេះ​លោក Cheong ថ្លែងថា រថយន្ត​ចិន​នឹង​ក្លាយ​ជា​រថយន្ត​ដែល​នឹងត្រូវ​បាន​គេ​មើលឃើញ​ធ្វើ​ចរាចរណ៍​កាន់តែ​ច្រើន​នៅតាម​ដងផ្លូវ​នានា​ក្នុងប្រទេស​កម្ពុជា​។

«​សារ​របស់​យើង​គឺថា​ជាមួយ​នឹង​រថយន្ត​ចិន​ដែលមាន​គុណភាព​ខ្ពស់ និង​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​បន្ទាប់ពី​ការលក់ និង​ការយកចិត្ត​ទុកដាក់​របស់​អតិថិជន​ក៏ដូចជា​ជម្រើស​បង់ប្រាក់​ធ្វើឱ្យ​លោកអ្នក​ក្លាយជា​ម្ចាស់​រថយន្ត​ថ្មី​បាន ហើយ​ក្រុមហ៊ុន WMC គឺជា​ជម្រើស​ដ៏ពិតប្រាកដ​សម្រាប់​អ្នកទិញ​រថយន្ត​នៅ​កម្ពុជា​»​។

លោក Cheong បាន​បន្ថែមថា​៖ «​សូម​ទៅកាន់​អគារ​តាំង​បង្ហាញ​ណាមួយ​ក្នុង​ចំណោម​អគារ​តាំង​បង្ហាញ​ទាំង​ ៤ របស់​យើង នោះ​លោក​អ្នកនឹង​ឃើញ​រថយន្ត​ថ្មី​ដ៏ប្រណីត​គួរ​ជា​ទីគាប់ចិត្ត​»៕