នៅក្នុង​ប្រទេស​កម្ពុជា​បើ​និយាយ​អំពី​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ហាក់​នៅ​មិន​ទាន់​ទូលំទូលាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល​នេះ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ និយាយ​ជារួម​ជំហាន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ អាច​បង្កើន​កម្រិត​ទទួល​បាន​ដើមទុន និង​ហិរញ្ញវត្ថុ​ដែល​ជា​តម្រូវ​ការចាំបាច់​នៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​។

ប៉ុន្ដែ​ការទូទាត់​រូបិយប័ណ្ណ​ឌីជីថល​ដូចជា blockain, cryptocurrencies, Bitcoin និង Ethereum ក៏ដូចជា​សេវា​ផ្តល់​សាច់ប្រាក់​ដំបូង​ ឬ​ហៅថា ICOs គឺជា​មធ្យោបាយ​ថ្មី​មួយ​នៃ​ការវិវឌ្ឈការ​ប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល ដែល​វា​អាច​នឹង​បង្អាក់​ដល់​លំហូរ​ឧស្សាហកម្ម​ធនាគារ និង​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ច្រើន​។

ការ​ឲ្យ​និយមន័យ​ជាទូទៅ​លើ​ពាក្យ​ថា បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (fintech) ​គឺ​សំដៅ​លើ​បច្ចេកវិទ្យា ដែល​កំពុង​ផ្តល់​ការច្នៃប្រឌិត​ថ្មី​ក៏​ដូចជា​ការប្រកួតប្រជែង​ថ្មី និង​ឱកាស​ថ្មី​ចំពោះ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ ហើយ​វា​ក៏​កំពុង​ជំរុញ​ឱ្យ​មាន​ការកើនឡើង​នៃ​ក្រុមហ៊ុន​អាជីវកម្ម​ថ្មីៗ​ផង​ដែរ​។

ទាំងនេះ​គឺជា​ទស្សនៈ​មួយ​ដែល​គេ​បាន​លើក​យក​ទៅ​ចែករំលែក និង​ពិភាក្សា​គ្នា​នៅក្នុង​ប្រទេស​ថៃ ខណៈ​ដែល​វិទ្យាស្ថាន Milken Institute នឹង​ធ្វើ​ជា​សហម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​ «​អនាគត​ហិរញ្ញវត្ថុ​» ​ជាមួយ​ធនាគារ​កណ្តាល​របស់​ថៃ​កាលពី​ថ្ងៃ​សុក្រ និង​នៅឯ​សន្និសីទ​សកល​ប្រចាំ​ឆ្នាំ​របស់​វិទ្យាស្ថាន Milken Institute ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ខែ​មេសា​ក្នុង​ទីក្រុង​ឡូសអេនជឺលេស​។

ឧទាហរណ៍​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​កំពុង​បង្ហាញ​អំពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺ​ការប្រើ​កម្មវិធី​ហៅ​ម៉ូតូឌុប​ជិះ​តាម​អនឡាញ Go-Jek ដែល​វា​ជា​ចលនា​ហិរញ្ញវត្ថុ​មួយ​នៅ​ក្នុង​សេវា​ដឹកជញ្ជូន​ហើយ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ថ្មី​នេះ​មាន​តម្លៃ​រហូត​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​។

ជាមួយ​នឹង​ការទិញ​យក​សេវាកម្ម​ទូទាត់​សាច់ប្រាក់ Kartuku និង​ Midtrans របស់​ក្រុមហ៊ុន Go-Jek និង​បណ្តាញ​ទូទាត់​សាច់ប្រាក់​ និង​សន្យំ​ប្រាក់ Mapan ក្រុមហ៊ុន​នេះ​មិន​ត្រឹម​តែ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ក៏​កំពុង​មាន​ឥទ្ធិពល​ទាំង​លើ​ទ្រង់ទ្រាយ​ និង​វិសាលភាព​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ​។

ស្រប​ពេល​ដែល​អាជីវកម្ម​ និង​អ្នកប្រើប្រាស់​បាន​យក​ឈ្នះ​ការភ័យខ្លាច និង​ការ​ព្រួយបារម្ភ​អំពី​ការប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម​នោះ ការភ័យខ្លាច​អំពី​ផលប៉ះពាល់​នៃ​បច្ចេកវិទ្យា​ថ្មី​នេះ​ទៅ​លើ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​គឺ​មិន​គួរ​មើល​រំលង​ទេ​។ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺជា​រឿង​មួយ​ដែល​យើង​ត្រូវ​ស្វែងយល់​នឹង​ដោះស្រាយ​។

លោក Taizo Son អ្នក​ចង្អុល​បង្ហាញ​អំពី​ប្រព័ន្ធ​ឌីជីថល​ថ្មី​នេះ​បាន​ឲ្យ​យើង​ដឹងថា​៖ «​យើង​គឺជា​អ្នក​ជឿជាក់​ដ៏ខ្លាំងក្លា​នៅក្នុង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល​ថ្មី​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កត្តាសេដ្ឋកិច្ច និង​ការបង្កើត​ថ្មី​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​»​។ លោក Son ថ្លែង​ថា វិនិយោគិន និង​ស្ថាបនិក​ក្រុមហ៊ុន Mistletoe គឺជា​សហគ្រិន​ និង​ជា​អ្នក​ចាប់ផ្តើម​ធ្វើ​ដំបូង​គេ​។ លោក Taizo គឺជា​ប្អូនប្រុស​ពៅ​របស់​លោក Masayoshi Son ដែល​ជា​អ្នកចង្អុល​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មី និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Softbank ។

លោក Son ថ្លែង​ថា​៖ «​ទោះ​ជា​យ៉ាងណា​ក៏ដោយ​បច្ចេកវិទ្យា​បែប​នេះ​ក៏​មាន​សក្តានុពល​ចូលរួម​លើក​កម្ពស់​គម្លាត​ប្រាក់​ចំណូល​ដែល​កំពុង​កើនឡើង​នៅក្នុង​សង្គម​របស់​យើង​ដែរ​»​។

ក្នុង​នាម​ជា​សហគ្រិន និង​ជា​អ្នក​បង្កើត​ការច្នៃ​ប្រឌិត​ថ្មី​នេះ​យើង​ត្រូវ​យល់ដឹង​អំពី​តួនាទី​សំខាន់​ដែល​យើង​កំពុង​ធ្វើ​​នៅក្នុង​ការកសាង​សង្គម​ជាតិ​របស់​យើង​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ស្វយ័ត​ដែល​កំពុង​កើនឡើង​ខ្លាំង​នេះ​»​។

ពិត​ណាស់​នៅ​ពេល​មួយ​នៃ​វិសមភាព​កើនឡើង​តើ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​ធានា​ផល​វិជ្ជមាន​ និង​មានន័យ​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ និង​អាស៊ី​? តម្រូវការ​ដែល​មិន​ត្រូវ​បាន​បំពេញ​សម្រាប់​សេវា​ធនាគារ​មូលដ្ឋាន​គឺ​សំខាន់​ណាស់​នៅ​អាស៊ីអាគ្នេយ៍​។ មាន​តែ​ប្រហែល​ ២៧ ​ភាគរយ​នៃ​ប្រជាជន​ ៦០០ លាន​នាក់​នៅ​ក្នុង​តំបន់​នេះ​មាន​គណនី​ធនាគារ​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​ការប្រឹក្សា​យោបល់​ពី​ក្រុមហ៊ុន KPMG​។

ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ការបង្កើន​ការរួមបញ្ចូល​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៧ នៅ​អាស៊ីអាគ្នេយ៍​ជាមួយ​ហិរញ្ញវត្ថុ​ឌីជីថល​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Oliver Wyman និង MicroSave បាន​រកឃើញ​ថា​ការបើក​ទ្វារ​ទទួល​យក​សេវា​ហិរញ្ញវត្ថុ​ចំពោះ​អ្នក​ដែល​មិន​ប្រើ​សេវា​ធនាគារ​អាច​បង្កើន​ GDP របស់​ប្រទេស​ហ្វីលីពីន​ និង​ឥណ្ឌូនេស៊ី​រហូត​ដល់​ចំនួន​ ៣ ​ភាគរយ​ និង​ GDP ​របស់​កម្ពុជា​រហូត​ដល់​ចំនួន​ ៦ ​ភាគរយ​។

នៅក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​រីកចម្រើន​ដូចជា​កម្ពុជា​មាន​តែ​ ៥ ​ភាគរយ​ប៉ុណ្ណោះ​នៃ​ប្រជាជន​កម្ពុជា​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​សេវា​ធនាគារ​ផ្លូវការ​។

ខណៈ​លទ្ធភាព​ប្រើប្រាស់​សេវា​ធនាគារ​លក្ខណៈ​ផ្លូវការ​នៅ​មាន​កម្រិត​តិចតួច​ប្រជាជន​ជាច្រើន​នៅ​អាស៊ី​មិន​ទទួល​បាន​ការការពារ​នៃ​គណនី​សន្សំ ពួកគេ​ក៏​អាច​ប្រឈម​មុខ​នឹង​ការចំណាយ​ខ្ពស់​ជាង​មុន​ចំពោះ​ការផ្ញើ​ប្រាក់​ ឬ​ទទួល​ប្រាក់​។ នៅ​ក្នុង​តំបន់​នេះ​ការផ្ញើ​ប្រាក់​ទៅ​សាច់ញាតិ​គឺ​មាន​ចំនួន​ ២៣៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦​។ នេះ​បើ​តាម​ធនាគារ​ពិភពលោក​។

ម្ចាស់ក្សត្រិយ៍ Ma''xima របស់​ប្រទេស​ហូឡង់​ដែល​ជា​អ្នកតស៊ូ​មតិ​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​មាន​ការ​រួមបញ្ចូល​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​របស់​ម្ចាស់ក្សត្រិយ៍​ទៅ​កាន់​អ្នក​ចូលរួម​នៅ​ពិធី​បុណ្យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​សិង្ហបុរី​ឆ្នាំ​ ២០១៧ ថា​៖ «​ការ​មាន​លទ្ធភាព​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​មូលដ្ឋាន​អាច​កាត់​បន្ថយ​ភាព​អត់ឃ្លាន​បង្កើន​ការអប់រំ ហើយ​ជាទូទៅ​ធ្វើឲ្យ​គុណភាព​ជីវិត​ប្រសើរ​ឡើង​»​។

លោក Spiros Margaris ដែល​ជា​អ្នក​ឯកទេស​ខាង​មូលធន និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​សមិទ្ធផល​ដ៏ប្រសើរ​របស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នឹង​មិន​ត្រឹមតែ​ជួយ​អ្នក​ដែល​មិន​ប្រើ​សេវា​ធនាគារ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​អ្នក​ដែល​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើ​សេវា​ធនាគារ ដើម្បី​រស់នៅ​ក្នុង​ជីវិត​ប្រសើរ​ជាង​មុន​។

ពិតណាស់​វិធានការ​ពិតប្រាកដ​នៃ​ភាពជោគជ័យ​សម្រាប់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា និង​កន្លែង​ដទៃៗ​ទៀត គួរ​ពង្រីក​ឲ្យ​បាន​ខ្លាំង​។

ភាពជោគជ័យ​ពិតប្រាកដ​គឺ​នៅ​ពេល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ជួយ​ដល់​កសិករ​ក្រីក្រ​ឲ្យ​ទទួល​បាន​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​ស្រែ​ចម្ការ ហើយ​បាន​ផល​លក់​ទៅ​ទីផ្សារ ឬ​ជួយ​អ្នក​បើក​ហាង​តូចៗ​ឲ្យ​បង្កើន​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​ខ្លាំង​​ ឬ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​សហគ្រិន​វ័យ​ក្មេង​ដែល​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការសម្រេច​ក្តី​សុបិន​របស់​ខ្លួន​។ ជាង​នេះ​ទៀត​ធាតុ​នៃ​មនុស្ស​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មិន​គួរ​ត្រូវ​បាន​ភ្លេច​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​នេះ​កំពុង​វិវឌ្ឍ​ទៅ​មុខ​៕ PS/NS

ដោយ Curtis S Chin ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជា​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ RiverPeak Group LLC និង Jose B Collazo ដែល​ជា​អ្នកវិភាគ​នៅ​អាស៊ីអាគ្នេយ៍​ជា​ដៃគូ​ការងារ​នៅ RiverPeak Group LLC​។