The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំនួយសម្អាតមីនៈ តថ​មិត្តភាព​នៃ​មនោ​សញ្ចេតនា​ចិន​ និង​កម្ពុជា​ជម្នះ «បិសាច​ក្រោម​ដី» លាក់​ខ្លួន​ក្នុង​ទី​ងងឹត

ជំនួយសម្អាតមីនៈ តថ​មិត្តភាព​នៃ​មនោ​សញ្ចេតនា​ចិន​ និង​កម្ពុជា​ជម្នះ «បិសាច​ក្រោម​ដី» លាក់​ខ្លួន​ក្នុង​ទី​ងងឹត

Content image - Phnom Penh Post
ពិធីប្រគល់សម្ភារសម្រាប់វិស័យមីនរបស់ចិនដល់ភាគីកម្ពុជាកាលពីពេលកន្លងមក។ ហេង ជីវ័ន

ជំនួយសម្អាតមីនៈ តថ​មិត្តភាព​នៃ​មនោ​សញ្ចេតនា​ចិន​ និង​កម្ពុជា​ជម្នះ «បិសាច​ក្រោម​ដី» លាក់​ខ្លួន​ក្នុង​ទី​ងងឹត

មីនគឺជា​វិញ្ញាណ​កំណាច​ដែល​ឆក់​យក​ជីវិត​មនុស្ស​លោក​។ យោង​តាម​ស្ថិតិ​មិន​ពេញ​លេញ​មួយ​បាន​បង្ហាញ​ថា បច្ចុប្បន្ន​ពិភព​លោក​មាន​បរិមាណ​មីន​ចំនួន​ជាង ១១០ លានគ្រាប់​ ពង្រាយ​នៅតាម​ប្រទេស​ជាង​ ៧០ ​ហើយ​ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ជាង​ ២ ម៉ឺននាក់​រងរបួស និង​បាត់​បង់ជីវិត​ដោយសារ​វា។

ក្នុងនោះ​មីន​មួយ​ចំនួន​ត្រូវបាន​បន្សល់​តាំង​ពីសម័យ​សង្គ្រាម​ពិភព​លោក​លើក​ទី២ ដែលទីតាំង​បង្កប់​មីន​ជាច្រើន​មិនត្រូវ​បានដឹង​ច្បាស់​ឡើយ នាពេល​បច្ចុប្បន្ន​ជាហេតុ​​បង្ក​​ការ​គំរាម​កំហែង​ឥតស្រមោល​យ៉ាង​ធ្ងន់ធ្ងរ​។ អ្នកខ្លះ​ធ្លាប់និយាយថា ស្លាក​ស្នាម​សង្គ្រាម​ដែល​ពិបាក​លុប​បំបាត់​ជាង​គេ​ មិន​មែន​ផ្ទះ​ដែល​រលំ និង​ស្ពានដែល​បាក់​បែក​ទេ តែ​ជា​មីន​បង្កប់​ក្រោមដី ។

​​គ្រោះ​ថ្នាក់​មីន​នៅតែ​ជា​ឧបសគ្គ​សម្រាប់​កិច្ច​កសាង​ជាតិ​ និងអភិ​វឌ្ឍសេដ្ឋ​កិច្ច​របស់កម្ពុជា​។ ក្នុង​អំឡុង​ពេល​ ៤០ ​ឆ្នាំ​កន្លង​ទៅ​នេះ​ គ្រោះ​ថ្នាក់​មីន​បាន​បង្ក​របួស និង​ឆក់​យក​ជីវិតប្រជាជន​កម្ពុជា​ជាង ​៥ ម៉ឺន​នាក់ ក្នុងនោះ​ត្រឹម​តែ​ឆ្នាំ​ ២០១៨ មាន​ជាង ​៣០ ករណី​។ ខ្ញុំ​ធ្លាប់​បាន​អាន​អត្ថបទ​ព័ត៌មាន​មួយ​និយាយ​អំពី​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ ៣ ​នាក់​រស់នៅ​ជាយ​ក្រុង​ភ្នំពេញ​ដោយ​បុរស​ជា​ប្ដី​ឈ្មោះ Rangqi តែង​ក្រោក​ពីដំណេក​នៅម៉ោង​ ៤ ទៀប​ភ្លឺជារាល់​ថ្ងៃ​ និង​ចាប់​ផ្ដើម​រត់​ហាត់​កីឡា​ចម្ងាយ​ ៨ គីឡូម៉ែត្រ។

នៅ​ពេល​ដែល​ព្រះ​អា​ទិត្យ​រះ​ចាំង​មក​ផែន​ដី គាត់​ដោះ​ចេញនូវ​ជើង​សិប្ប​និម្មិត​សំឡី​កែវ​ប្ដូរ​ដាក់​ជើង​សិប្ប​និម្មិត​កៅស៊ូ​វិញ​ម្ដង រួច​ចាប់ផ្ដើមការងារ​ថ្ងៃ​ថ្មី​របស់​គាត់​។កាលពី​ជាង​ ១០ ឆ្នាំមុន នៅពេល​ប្រពន្ធ​គាត់​ចុះ​ស្វែងរក​រ៉ែ​ជាមួយគ្រួសារ នាង​បាន​ទទួលរង​អកុ​សល​ជាន់​ត្រូវ​មីន​ធ្វើ​ឲ្យ​បាត់​បង់​ជើង​ខាង​ស្ដាំ​។ រាល់ពេលខ្ញុំ​ឮអំពី​គ្រោះ​ថ្នាក់​ផ្ទុះ​មីន​ម្ដងៗ ខ្ញុំ​តែងតែ​នឹក​ឃើញ​ដល់​ព័ត៌មាន​មួយ​នេះ និង​មាន​អារម្ម​ណ៍កម្សត់​ជាខ្លាំង​ចំពោះ​សេចក្ដីទុក្ខ​ដ៏សែន​ពិបាក​ថ្លែង​របស់​ក្រុមគ្រួសារ​ទាំង​នោះ។​

ប៉ុន្តែ​អ្វី​ដែល​ជា​កម្លាំង​ចិត្ត​របស់មនុស្ស​ទាំង​ឡាយ​នោះ​ គឺកិច្ចការ​សម្អាត​មីន​ និង​រក្សា​ភាព ស្ងប់​សុខ​បាន​ក្លាយ​ជា​របៀប​វារៈ​សំខាន់​មួយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ហើយ​ទទួល​បានភាព​រីកចម្រើន​ប្រកបដោយ​វិជ្ជមាន​ក្នុង​កា​រងារ​នេះ​។ ចាប់​តាំងពី​ឆ្នាំ​ ១៩៩២ ​មកកម្ពុជា​បានស្វែងរក និង​កម្ទេច​ចោល​គ្រាប់មីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន ៣,៨ លាន​គ្រាប់​, ជនរ​ងគ្រោះដោយ​សារ​មីន​មាន​ការ​ថយចុះ​ជា​បន្តប​ន្ទាប់​រាល់​ឆ្នាំ, ផ្ទៃដី​មួយ​ចំនួនធំ​ដែល​ទទួលរ​ង​អំពល់​ពីគ្រាប់​មីន​ត្រូវបានសម្អាត​រួចរាល់​ និង​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើជា​មូលដ្ឋា​នគ្រឹះ​ក្នុង​ការស្ដារ​ កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​សម័យ​សង្គ្រាម។

យោងតាម​ “​ផែនការ​យុទ្ធសាស្ត្រ​ សកម្ម​ភាព​បោ​សសម្អាត​មីន​ឆ្នាំ ២០១៨-២០២៥”​ កម្ពុជា​នឹង​សម្រេច​បាន​ការងារ​បោសសម្អាត​មីន​ទាំង​ស្រុង​នៅ​ឆ្នាំ​ ២០២៥​។ នេះ​បង្ហាញ​ច្បាស់​អំពី​ការប្ដេជ្ញា​ចិត្ត​ក្នុងការ​កម្ចាត់​មីនឲ្យ​បាន​ទាំង​ស្រុង និង​ទស្សនៈ​ដឹកនាំ​ដែល​តែង​ចាត់​ទុក​សុវត្ថិភាព​ សុខុមាល​ភាព​ ប្រជា​ជន ជា​កិច្ចការ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។​

​សកម្ម​ភាព​បោស​សម្អាត​មីន​របស់​ចិន “​ចេញ​ដំណើរ​ជាថ្មី​ម្ដង​ទៀត​” ចិន​តែង​ប្រកាន់​ខ្ជាប់​ទស្សន​បុរាណ​មួយ​ថា “​កាល​ណា​យើង​ក្រ​លំបាក យើង​ត្រូវ​ខិត​ខំប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ឯង កាល​ណា​យើង​មាន​បាន យើង​ត្រូវ​ព្យាយាម​នាំ​ផល​ប្រយោជន៍ជូន​អ្នកជិត​ខាង​វិញ​” ហើយ​ការ​ប្រព្រឹត្ត​អំពើ​ល្អ និង​ចេះ​ជួយ​យក​អាសា​គ្នាគឺជា​គុណធម៌​ ប្រពៃណី​របស់​ចិន។

ប្រ​ទេស​ ចិន​ ក៏​ធ្លាប់​ទទួលរងគ្រោះ​ដោយ​សារមីន​ដែរ តំបន់​ព្រំដែន​ខេត្តយូ​ណាន និង​ខេត្ត​ក្វាង​ស៊ី នៅមាន​កាក​សំណល់​មីន និង​គ្រឿងផ្ទុះ​ជាច្រើន​។ ដើម្បី​អភិវឌ្ឍតំបន់​ព្រំដែន​លើក​កម្ពស់​ជីវភាព​ប្រជា​ជន ចាប់​តាំងពី​ទសវត្សរ៍​ ៩០ សត​វត្សរ៍​មុន ចិន​បានបង្កើត​សកម្ម​ភាព​បោសសម្អាត​មីន​តាម​ព្រំដែន​ទ្រង់ទ្រាយ​ធំ​ចំនួន​ ៣ ​លើក ហើយ​បច្ចុប្បន្នគ្រោះ​ហានិ​ភ័យ​មីន​ត្រូវបាន​សម្អាត​រួច​ជាស្ថាពរ។

សកម្ម​ភាព​បោស​សម្អាត​មីន​ផ្សេងៗ បាន​សន្សំ​ជា​បទ​ពិសោធ​សម្រាប់​យើង និង​បញ្ជាក់​អំពី​ភាព​អាច​សម្រេច​បាន ទុកចិត្ត​បាន​ និង​សុវត្ថិ​ភាព​បរិក្ខារ​បច្ចេក​ទេស​ក្នុង​វិស័យ​សម្អាត​មីន​របស់​ចិន​ផងដែរ។​

​ដើម្បី​ជា​ជំនួយ​ដល់​ប្រទេស​រង​គ្រោះ​ដោយសារមីន លោក​ប្រធា​នាធិបតី ស៊ី ជីនភីង កាលពីឆ្នាំ ​២០១៥ ធ្លាប់​បាន​ប្រកាស​អំពី​វិធាន​ការ​សំខាន់​ជាច្រើន​សម្រាប់​គាំទ្រ​ និង​ពង្រឹង​បន្ថែមលើ​សក​ម្មភាព​រក្សា​សន្តិភាព​ក្នុងក្រប​ខ័ណ្ឌ​អង្គ​ការ​សហ​ប្រជាជាតិ ក្នុង​កិច្ចប្រជុំ​កំពូល​បុព្វហេតុសន្តិភាព​អង្គ​ការស​ហប្រ​ជា​ជាតិក្នុងនោះ​រួមមាន​គម្រោង​ជំនួយ​សម្អាត​មីន​ ១០​ ដង​ ក្នុងរយៈពេល​ ៥ ​ឆ្នាំ​ផងដែរ។

ជាការ​ពិត មុ​នពេល​លោក​ប្រធានា​ធិបតី ស៊ី ជីនភីង ប្រកាសវិធានការ​ទាំង​នេះ ប្រទេស​ ចិន​ តែង​ចូល​រួម​យ៉ាងសកម្ម​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ វិស័យ​មីន​គោល​ដៅ​មនុស្សធម៌ និង​បាន​ផ្ដល់​ជា​ជំនួយ​បោស​សម្អាត​មីន​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ដែល​មាន​បញ្ហា​មីន​ធ្ងន់ធ្ងរ តែ​មិន​មាន​លទ្ធ​ភាព​ផ្ទាល់​ខ្លួន​គ្រប់គ្រាន់​យើង​ប្រឹង​ប្រែងជួយ​ពួកគេ​ឲ្យ​សម្រេច​បាន​កិច្ច​អភិវឌ្ឍន៍​ដោយចីរ​ភាព​ក្នុង​សកម្ម​ភាព​សម្អាត​មីន។

ចាប់ពី​ឆ្នាំ​ ១៩៩៨ មក ចិន​តែង​ផ្ដល់ជំ​នួយ​មនុស្សធម៌​ក្នុង​វិស័យ​មីន​តាមរយៈ​ការ​រៀបចំ​វគ្គ​បណ្ដុះប​ណ្ដាលបច្ចេក​ទេស បញ្ជូន​អ្នក​ជំនាញ​ចុះ​ណែនាំ​ហ្វឹក​ហាត់​ដល់ទី​តាំង​ផ្ទាល់ និង​ជំនួយ​សម្ភារ​សម្អាតមីន​ផ្សេងៗ​ជា​រៀង​រាល់ឆ្នាំ​។ស្ថិតិ​បង្ហាញថា ​មក​ទល់​សព្វថ្ងៃ ចិន​បាន​ផ្ដល់​ជំនួយ​ប្រភេទ​នេះ និង​បណ្ដុះ​បណ្ដាល​អ្នក​ជំនាញ​សម្អាត​មីន​ជិត ១ ០០០ នាក់​ សម្រាប់​ប្រទេសជាង ៤០ នៅអាស៊ី អាហ្រ្វិក និង​អា​មេរិក​ឡាទីន ដែល​ក្នុង​នោះ​រួម​មានទាំង​កម្ពុជា​ផងដែរ។​

បង្កើត​យុគ​សម័យ​ថ្មី​លើ​កិច្ច​សហ​ប្រតិ​បត្តិការ​រ​វាង​ចិន និង​កម្ពុជា​ក្នុង​វិស័យ​សម្អាត​មីនក្នុង​នាម​ជា​បងប្អូន​ល្អ មិត្តភក្ដិ​ល្អ កម្ពុជា​គឺជា​គោលដៅ​សំខាន់​នៃ​ជំនួយ និង​កិច្ច​សហប្រតិបត្តិ​ការ​សម្អាត​មីន​របស់​ចិន​។ កិច្ចស​ហប្រតិ​បត្តិ​ការ​សម្អាត​មីន​រវាង​ចិន និង​កម្ពុជា គឺជា​ខ្លឹមសារ​សំខាន់​ក្នុង​ទំនាក់​ទំនង​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​ប្រទេស​ទាំង ២​ និង​ជាការ​ងារ​សំខាន់​មួយ​ដែល​ខ្ញុំ​ផ្ទាល់​ជា​ឯក​អគ្គ​រដ្ឋទូត​ចិន​ត្រូវតែ​ជំរុញ​ទៅមុខ។

ក្រោម​ការយក​ចិត្តទុ​កដាក់​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ ២​ ភាគី​ទាំង​សង​ខាង​សម្រេច​បាន​កាន់​តែ​ស៊ីជម្រៅ​លើ​កិច្ច​សហ​ប្រតិ​បត្តិការ​វិស័យ​មីន​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ​។ ចិន​ទាំង​កម្រិត​រដ្ឋាភិបាលយោ​ធា​ និង​សង្គម​ស៊ីវិល​បាន​បន្ត​ពង្រីក​កម្លាំង​គាំទ្រ​ និង​ជួយ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ក្នុងការ សង្គ្រោះ​អាយុ​ជីវិត ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ តាមរយៈ​ការរៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល ​ការផ្ដល់​បរិក្ខា​រសម្អាត​មីន និង​សម្ភារជំនួយ​មនុស្សធម៌​ផ្សេងៗ។

ជំនួយ​រដ្ឋាភិ​បាល​ចិន​គឺជា​ជំនួយ​ស្មោះ​ត្រង់​ និង​គ្មាន​ភាព​អាត្មា​និយម​ក្នុង​នោះ​ទេ ភាគី​ចិន​រីករាយ​នាំ​យក​បទពិ​សោធ​ និង​វិធីសាស្ត្រ​សម្អាត​មីន​ដែល​ខ្លួន​ដក​ពិសោធន៍​បានដើម្បី ចែក រំលែក​ជូនកម្ពុជា​ដោយ​មិន​លាក់​លៀម​។ នេះ​មិន​ត្រឹម​ជាស​ញ្ញាណ​តំណាង​ឲ្យ​ការចូលរួម​ការពា​រ សន្តិភាព​ពិភពលោក​ផ្សព្វ​ផ្សាយ​ទស្សនៈ​មនុស្សធម៌​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ភ័ស្ដុតាង​ជាក់​ច្បាស់​នៃ​ទំនាក់ទំ​នង​មិត្តភាព​ចិន​ និង​កម្ពុជា​ផងដែរ។​

​​ឆ្នាំ​នេះ រដ្ឋាភិបាល​ចិនសម្រេច​ផ្ដល់​ជំនួយ​បរិក្ខារ​សម្អាត​មីន និង​សម្ភារ​មនុស្សធម៌​សរុបជា​ទឹកប្រាក់​ប្រមាណ ៥ លាន​យន់ និង​បន្ត​បើក​វគ្គ​បណ្ដុះប​ណ្ដាល​អ្នក​ជំនាញ​ស្វែងរក និង​សម្អាត​មីន​ចំនួន ៤០ នាក់ ជូន​ដល់​ភាគី​កម្ពុជាដើម្បី​ជា​កម្លាំង​ជំនួយ​ក្នុង​សកម្ម​ភាពសម្អាត​មីន និង​កិច្ចការ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​របស់​កម្ពុ​ជា​។ នេះ​មិន​ត្រឹម​ជា​វិធាន​ការ​សំខាន់​ក្នុង​ការ​អនុវត្ត​កុង​សង់​ស៊ីស​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង ២ ​ទេ តែថែមទាំង​ជាការ​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់​របស់​ចិន​ក្នុង​ការជួយ​កម្ពុជា​ឲ្យ​សម្រេច​បាន​កិច្ចការ​សម្អាត​គ្រោះ​ថ្នាក់​មីនសង្គ្រោះ​អាយុ​ជីវិត និង​កសាង​សហគមន៍​គ្រួសារ​ស្រស់​ស្អាត​ថ្មី​ម្ដង​ទៀត។​

​ប្រទេស​ ចិន​ មាន​ពាក្យ​ស្លោក​មួយ​ពោល​ថា “​ប្រសិន​បងប្អូន​មានចិត្ត​រួមគ្នា កម្លាំង​សាម​គ្គី អា​ច​​កាត់​ផ្ដាច់​មាស​បាន” ។

ទោះបីជា​ចិន​នៅ​ជា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ មិន​មាន​សមត្ថភា​ពហិរញ្ញវត្ថុ​ខ្លាំងក្លា ប៉ុន្តែ​យើង​ស្ម័គ្រ​ចិត្ត​ចូលរួម​ជា​កម្លាំង​មួយ​ចំណែក​ក្នុង​ភារកិច្ច និង​បេសកកម្មយ៉ាង​ខ្ពង់ខ្ពស់​របស់​បងប្អូន​ល្អ​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ក្រោម​កិច្ច​ខិត​ខំ​រួមគ្នា​រវាង​ចិន និង​កម្ពុជារឿង​អកុសល​ដែល​បាន កើត​លើ​គ្រួសារ Rangqi នឹង​មិន​មាន​ជាថ្មី​ទេ ទំនាក់​ទំនង​ទ្វេភាគី​ និង​សហ​គមន៍​ជោគវា​សនា​រួម​ ចិន និង​កម្ពុជា​ច្បាស់​ជា​នឹង​រីក​ចម្រើន ​ទៅ​មុខ​យ៉ាង​រឹងមាំ៕

Wang Wentian, ឯកអគ្គរដ្ឋ​ទូត​ចិនប្រចាំកម្ពុជា

អត្ថបទគួរចាប់អារម្មណ៍