ភ្នំពេញ ប៉ុស្ដិ៍ | ​ផ្សារ​មូលបត្រ​ដើរ​គើមៗ ​ដោយសារ​រដ្ឋាភិបាល ​​មិន​យល់​ពី​សារៈសំខាន់​?

ផ្សារ​មូលបត្រ​ដើរ​គើមៗ ​ដោយសារ​រដ្ឋាភិបាល ​​មិន​យល់​ពី​សារៈសំខាន់​?

វិភាគសង្គម

កាលបរិច្ឆេទផ្សាយ:
០៤ មេសា ២០១៧ | ១០:២២

អ្នកយកព័ត៌មាន:
តុង សុប្រាជ្ញ

ប្រធានបទផ្សេងៗ

បុគ្គលិក​ធ្វើ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​នា​ពេល​កន្លង​មក​។

អស់​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក​ហើយ​ចាប់​តាំងពី​រាជរដ្ឋាភិបាល​​​បាន​សម្ពោធ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​ឲ្យ​ដំណើរការ​តាម​​វីដេអូ​ខុនហ្វើរិន​នៅ​ឆ្នាំ​ ២០១២ តែ​ដំណើរការ​ផ្សារ​មូលបត្រ​នេះ​ហាក់​ដូចជា​នៅ​គាំង​ស្តូកទ្រឹង​ដែល​​មាន​​ស្ថាប័ន​បាន​ចុះ​បញ្ជី​នៅ​ CSX និង​បោះ​ផ្សាយ​មូលបត្រ​លក់​ហ៊ុន​នៅ​តែ​​ដដែលៗ​ ៣ ​​ទៅ​ ៤ ​ប៉ុណ្ណោះ​ដូចជា​រដ្ឋាករ​ទឹក​​ស្វយ័ត​រាជធានី​ភ្នំពេញ (PPWSA), កំពង់ផែ​ស្វយ័ត​ភ្នំពេញ, ​ក្រុមហ៊ុន​ឯកជន Grand Twins International (Cambodia), និង​ក្រុមហ៊ុន​ឯកជន​តំបន់​សេដ្ឋកិច្ច​​ពិសេស​ភ្នំពេញ​​ ហើយ​​កាលពី​សប្តាហ៍​មុន​មាន​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ក៏​ទើប​តែ​ប្រកាស​គ្រោង​បោះ​ផ្សាយ ​និង​លក់​មូលបត្រ​ជា​លើក​ដំបូង​ (IPO) ​ដែល​មាន ២១, ៤៤ លាន​ហ៊ុន​នៅ​អំឡុង​សប្តាហ៍​​ទី​ ៣ នៃ​ខែ​មេសា​ដោយ​រំពឹង​ថា​នឹង​ប្រមូល​ដើមទុន​ពី​​ការ​លក់​ហ៊ុន​ដំបូង​នេះ​ប្រមាណ ២៧ លាន​ដុល្លារ​ដើម្បី​​ពង្រីក​ការ​វិនិយោគ​នេះ​បើ​តាម​​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ក្រុមហ៊ុន។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com