ភ្នំពេញ ប៉ុស្ដិ៍ | ​រដ្ឋាភិបាល​ខ្ជះ​ខ្ជាយ​ថវិកា​ទៅ​លើ​ប្រាក់​បេសកកម្ម​ថ្មី

រដ្ឋាភិបាល​ខ្ជះ​ខ្ជាយ​ថវិកា​ទៅ​លើ​ប្រាក់​បេសកកម្ម​ថ្មី

វិភាគសង្គម

កាលបរិច្ឆេទផ្សាយ:
០៩ កញ្ញា ២០១៤ | ១០:៥៩

អ្នកយកព័ត៌មាន:
តុង សុប្រាជ្ញ

ប្រធានបទផ្សេងៗ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក។

សកម្មភាព​ទស្សនទាន ដែល​មាន​ចេតនា (mindset) របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ នៅ​តែ​មាន​គំនិត​ចង្អៀត​ចង្អល់ គឺ​ថា ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​បាន​លើស​មួយ​មាត់​មួយ​ក លើស​មួយ​ចំហៀង លើស​មួយ​តឹក លើស​មួយ​ជ្រុង ដូច​ជា ការ​ជិះ​ជ្រែ​វ៉ា​គ្នា​មួយ​បន្តិច​មក​ឈប់​នៅ​ភ្លើង​ស្តុប​នៅ​មុខ​គេ​បន្តិច​ក៏​អស់​ចិត្ត​ដែរ ការ​ចាក់​ដី​ខាង​មុខ​ផ្ទះ​ឲ្យ​បាន​លើស​គេ​បន្តិច ឬ​ក៏​ដាក់​លក់​ទំនិញ​ចូល​ចិញ្ចើម​ថ្នល់​ផ្លូវ​ដើរ​បន្តិច​ក៏​អស់​ចិត្ត​ដែរ ដូច​ជា ថ្មីៗ​នេះ ការ​លក់​ទីតាំង​និង​អគារ​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​សុខាភិបាល ក៏​មាន​ការ​ចែក​លុយ​គ្នា​ទៅ​តាម​ឋានៈ ឬ​ក៏​តំណែង​របស់​មន្ត្រីៗ​នៅ​ទីនោះ​ដែរ ថា​ឲ្យ​តែ​បាន​លើស​គេ​តែ​បន្តិច គឺ​អស់​ចិត្ត​ហើយ។ ចេតនា​គំនិត​បែប​នេះ ពេល​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​នឹង​ការ​តាក់​តែង​ច្បាប់ ឬ​ក៏​គោល​នយោបាយ មិន​ឆ្លើយ​តប​ទៅ​នឹង​សមភាព​និង​សមធម៌​នៅ​ក្នុង​សង្គម​ទេ។

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com