The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លិខិត​មិត្ត​អ្នក​អាន៖ ចក្ខុវិស័យ​របស់សហភាព​អឺរ៉ុប

លិខិត​មិត្ត​អ្នក​អាន៖ ចក្ខុវិស័យ​របស់សហភាព​អឺរ៉ុប

Content image - Phnom Penh Post
ទង់​ជាតិ​របស់​សហគមន៍​អឺរ៉ុប​​​។ ថ្ងៃទី​៩ ខែ​ឧសភា ជាទិវាអឺរ៉ុប​ដែល​ក្នុង​ឆ្នាំ​ ១៩៥០​ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​បានដាក់សំណើ។ រូបថត សហ​ការី

លិខិត​មិត្ត​អ្នក​អាន៖ ចក្ខុវិស័យ​របស់សហភាព​អឺរ៉ុប

ថ្ងៃ​នេះ​ថ្ងៃ​ទី​ ៩ ខែ​ឧសភា​ យើង​ប្រារព្ធ​ទិវា​អឺរ៉ុប។ ថ្ងៃ​ទី​ ៩ ឧសភា គឺជា​ទិវា​ ដែល​ក្នុង​ឆ្នាំ ១៩៥០ ​រដ្ឋមន្រ្តី​ការ​បរទេសបារាំង លោក Robert Schuman បាន​ដាក់​សំណើ​ដែល​នាំ​ឲ្យ​មាន​ការ​បង្កើត​សហគមន៍​ធ្យូងថ្ម និង​ដែក​អឺរ៉ុប ហើយ​នៅ​ទី​បំផុត នាំ​ឲ្យ​មាន​ការ​បង្កើត​សហភាព​អឺរ៉ុប។

តាំងពី​ការ​ចាប់​ផ្តើម សហភាពអឺរ៉ុប ធ្វើអ្វីៗ​ គឺអំពី​ការ​ចែក​រំលែក៖ ​ធនធាន​រួមគ្នា ​អត្ថប្រយោជន៍​រួមគ្នា តម្លៃ​រួមគ្នា អធិបតេយ្យភាព​រួមគ្នា។ វា​កើត​ចេញ​ពី​ការ​បំផ្លាញ​ពាក់​កណ្តាល​ដំបូង​នៃ​សតវត្សរ៍ទី ២០ នៅ អឺរ៉ុប ចេញ​ពី​ចក្ខុវិស័យ​ដែល​ថា ​ត្រូវ​តែ​មាន​វិធីសាស្រ្ត​ល្អ​ប្រសើរ​មួយ​នៃ​ការ​ធ្វើអ្វីៗ​និង​ប្រព័ន្ធ​ល្អ​ប្រសើរ​មួយ​នៃ​ទំនាក់​ទំនង​រវាង​រដ្ឋ​នានា។

សហភាពអឺរ៉ុប មិនមែន​ល្អ​ឥតខ្ចោះ​ទេ ប៉ុន្តែ​ជាសហគមន៍​​អឺរ៉ុប ​ហើយ​សហភាព​អឺរ៉ុប ជា​មូលដ្ឋាន សម្រាប់​សន្តិភាព​អស់​រយៈពេល ៧០ ឆ្នាំ​មក​ហើយ ជា​មូលដ្ឋាន ​សម្រាប់​ការ​បង្រួបង្រួម អាល្លឺម៉ង់ និង អឺរ៉ុប ​ជា​មូលដ្ឋាន​សម្រាប់​​ការ​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត របស់​ពិភពលោក និង​ជា​មូលដ្ឋាន សម្រាប់​ជោគជ័យ នៅ​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​ប្រឈម​ក្នុង​សង្គម​និង​បរិស្ថាន​ដែល​​មិន​អាច​សម្រេច​បាន​ដោយ​រដ្ឋ​សមាជិក​តែ​ឯង។

ចក្ខុវិស័យ របស់​សហភាព​អឺរ៉ុប ដែល​ផ្អែក​ទៅ​លើ​អត្ថប្រយោជន៍​រួម​គ្នា​ធនធាន​រួម​គ្នា​និង​អធិបតេយ្យ រួមគ្នា​នៅ​តែ​ជា​អ្វី​ដែល​សំខាន់។ នោះ​គឺជា​​ការ​ពិត​នៅ​ពេល​មួយ​ដែល​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក ហាក់​បី​ដូចជា​មាន​ការ​ត្រឡប់​ទៅ​រក​នយោបាយ​ប្រកួតប្រជែង និង​ប្រឈម​មុខ​ដាក់​គ្នា។

ឥឡូវ​នេះ​ យើងជា​ពិភពលោក​សកលភាវូបនីយកម្ម យើង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ ដូចជា ​​ការ​ប្រែប្រួល​អាកាសធាតុ ភាព​ជ្រុល​និយម ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​យើង​អាច​ដោះស្រាយ​មាន​ប្រសិទ្ធភាព​លុះ​ត្រា​​តែ​ធ្វើ​ការ​រួម​គ្នា​។

សហភាព​អឺរ៉ុប ​ក៏​ផ្អែក​ផង​ដែរ​លើ​ចក្ខុ​វិស័យ​នៃ​មជ្ឈត្តការ​រប​ស់​ពលរដ្ឋ និង​នីតិរដ្ឋ។ រដ្ឋ​គួរ​តែ​បម្រើ​តម្រូវ​ការ​និង​អត្ថប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួន ហើយ​គួរ​តែ​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​គឺ​ «ខ្ញុំ​មិន​ដែល​ខ្ពស់​​ខ្លាំង​ទេ​ច្បាប់​គឺ​​នៅ​លើ​ខ្ញុំ»។

ជា​អន្តរជាតិ សហភាព​អឺរ៉ុប​តំណាង​ឲ្យ​បទ​បញ្ជា​ដែល​ផ្អែក​ទៅ​លើ​វិធាន ហើយ​អនុវត្ត​ស្មើភាព​គ្នា​ទៅ​លើ​អ្នក​ខ្លាំង​និង​អ្នក​ខ្សោយ​អនុវត្ត​ស្មើភាព​គ្នា​ចំពោះ​រដ្ឋ​ទាំង​អស់​ដោយ​មិន​គិតថា ធំ​ឬ​តូច​ ​មាន​ឬ​ក្រ ឬ​មាន​អំណាច​យោធា ឬ​អត់​នោះ​ទេ។

ជា​លក្ខណៈ​អន្តរជាតិ​​រួម​ទាំង​​ក្នុង​ប្រទេស​កម្ពុជា​ សហភាព​អឺរ៉ុប ធ្វើ​ការ​ងារ​ដើម្បី​គាំទ្រ​សន្តិភាព​និង​ការ​អភិវឌ្ឍ។ វិធីសា​ស្រ្ត​របស់​យើង ​គឺ​ត្រូវ​បាន​កសាង​នៅ​ជុំ​វិញ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​ដែល​ជា​ការ​ប្តេជ្ញាចិត្ត​សម្រាប់​សហភាព​សកល​ទាំង​មូល។

គោល​ដៅ​ទាំង​នោះ​មិន​ត្រឹមតែ​ជា​ភាព​សំខាន់​នៃ​ការ​អភិវឌ្ឍ​ដែល​ភាព​រីក​ចម្រើន​នាំ​ប្រជាជន​ចេញពី​ភាព​ក្រីក្រ​ និង ធានា​ឲ្យ​មាន​សុខភាព​ការ​អប់រំ ទឹកស្អាត និង ការ​ហូប​ចុក​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​តម្រូវការ​ដែល​ត្រូវ​ធ្វើ​នៅ​ក្នុង​វិធី​មួយ​ដែល​មាន​លក្ខណៈ​យុត្តិធម៌​ទាំងអស់​គ្នា​និង​រក្សា​និង​ការពារ​ប្រព័ន្ធ​ធម្មជាតិ ដែល​ជីវិត​ទាំងអស់​ពឹង​ផ្អែក។ យើង​ទន្ទឹង​រង់​ចាំ​បន្ត​ធ្វើ​ការ​ងារ​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា​លើ​របៀប​វារៈ​សំខាន់​នេះ។

យើងក៏​ឲ្យ​តម្លៃ​ខ្លាំង​ផងដែរ​ចំពោះ​ទំនាក់​ទំនង​របស់​យើង​ជាមួយ​អាស៊ាន។ យើង​ទន្ទឹង​រង់ចាំ​ការ​ពង្រឹង​ទំនាក់​ទំនង​បន្ថែម​ទៀត​រវាង​គម្រោង​សមាហរណកម្ម​តំបន់​​ជាន់​ខ្ពស់​បំផុត​ ២ របស់​ពិភពលោក។ យើង​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​មេដឹកនាំ​អឺរ៉ុប‑អាស៊ាន​ នៅ​ទីក្រុង Brussels នា​ពេល​ខាង​មុខ​ ក្នុង​ឆ្នាំ​នេះ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល ASEM (កិច្ច​ប្រជុំ​ អាស៊ី‑អឺរ៉ុប)។

យើង​ស្វាគមន៍​ការ​អញ្ជើញ​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប កាល​ពី​ឆ្នាំ​មុន​ចូលរួម​ជា​ភ្ញៀវ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​ហើយ​សង្ឃឹម​ថា យើង​អាច​បន្ត​កសាង​បន្ត​ទៀត​​នា​ឆ្នាំ​នេះ​​និង​នា​​ពេល​អនាគត។

ឆ្នាំ ២០១៨ ​ត្រូវ​បាន​​រៀប​ចំ​ជា​ឆ្នាំ​បេតិកភណ្ឌ​វប្បធម៌អឺរ៉ុប។ វា​ជា​ពេល​ដែល​ត្រូវ​ប្រារព្ធ​វប្បធម៌​ផ្សេងៗ​ របស់​យើង​ នៅ​អឺរ៉ុប​និង​ក្រៅ​អឺរ៉ុប។ បេតិកភណ្ឌ​វប្បធម៌​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​និង​ជា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ​វា​នៅ​ជុំវិញ​យើង​នៅ​ក្នុង​ក្រុង​របស់​យើង ធម្មជាតិ និង​តំបន់​បុរាណ​វិទ្យា​។ ​វា​មិន​ត្រឹម​តែ​ត្រូវ​បាន​បង្កើត​​ក្នុង​លក្ខណៈ​ជា​អក្សរសាស្រ្ត​ សិល្បៈ ​និង​វត្ថុទេ ប៉ុន្តែ​ថែម​ទាំង​ជំនាញ​ដែល​យើង​រៀន​ពី​ដូន​តា​របស់​យើង​រឿង​រ៉ាវ​ដែល​យើង​ប្រាប់​ទៅ​កូន​ចៅ​របស់​យើ​ង អាហារ​ដែល​យើង​រីក​រាយ​ទទួល​ទាន​នៅ​ក្រុមហ៊ុន ​និង​ភាពយន្ត​ដែល​យើង​មើល​និង​ទទួល​ស្គាល់។

ការ​ទទួល​ស្គាល់​និង​ការ​យល់​អំពី​បេតិកភ័ណ្ឌ​វប្បធម៌​របស់​យើង គឺ​សំខាន់ ដោយសារ​វា​ជួយ​យើង ឲ្យ​យល់​ថា តើ​យើង​ជា​នរណា​ពី​ព្រោះ​វា​ជា​ផ្នែក​នៃ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​សហគមន៍​ជា​ជាង​លក្ខណៈបុគ្គល និង​ដោយ​សារ​វា​រំឭក​យើង​ថា ​មាន​គំនិត និង​តម្លៃ​ដែល​​លើស​ពី​សព្វថ្ងៃ និង​សម្ភារ។

ចំណេះ​ដឹង នៃ​វប្បធម៌​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឲ្យ​យើង​យល់​ប្រសើរ​ជាង​មុន​​អំពី​អ្វី​ដែ​ល​យើង​មាន​​ ​និង​កន្លែង​ដែល​យើង​ខុស​គ្នា​ប្រពៃ​ណី​របស់​យើ​ង ​របៀប​នឹង​ការ​យល់​របស់​យើង​ និង​ការ​ដោះ​ស្រាយ​ជាមួយ​ពិភពលោក។

ខ្ញុំ​សង្ឃឹម​ថា ឆ្នាំ​​ខាង​មុខ នឹង​ឃើញ​មាន​ការ​ពង្រឹង​ប្រសើរ​ជាង​មុន នៃ​ការ​ផ្សា​រភ្ជាប់​គ្រប់​ប្រភេទ​ ​នយោបាយ ពាណិជ្ជកម្ម ការ​អប់​រំ វប្បធម៌ ​ដែល​កើត​មាន​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​។ យើង​នឹង​ធ្វើ​ការ​ជា​មួយ​គ្នា​​សម្រាប់​ការ​អភិវឌ្ឍ​និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សកល​ដែល​យើង​ទាំង​អស់​គ្នា​កំពុង​ប្រឈម​៕ PS

ដោយលោក George ED-​G​AR ឯក​អគ្គ​រដ្ឋ​ទូត​សហ​​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។

អត្ថបទគួរចាប់អារម្មណ៍