The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វគ្គ ១២: សូម​ទេពតា​ឆ្នាំ​ថ្មី​ជួយ​បើក​ច្រក​ឲ្យ​ឆ្មា និង​កណ្តុរ​ផ្សះផ្សា​ផង!

វគ្គ ១២: សូម​ទេពតា​ឆ្នាំ​ថ្មី​ជួយ​បើក​ច្រក​ឲ្យ​ឆ្មា និង​កណ្តុរ​ផ្សះផ្សា​ផង!

លោក​ ហ៊ុន សែន និង​លោក សម រង្ស៊ី ពេល​ចូលរួម​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ជាមួយ​គ្នា​ក្នុង​ឆ្នាំ ២០១៥។
លោក​ ហ៊ុន សែន និង​លោក សម រង្ស៊ី ពេល​ចូលរួម​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​ជាមួយ​គ្នា​ក្នុង​ឆ្នាំ ២០១៥។ សហការី

វគ្គ ១២: សូម​ទេពតា​ឆ្នាំ​ថ្មី​ជួយ​បើក​ច្រក​ឲ្យ​ឆ្មា និង​កណ្តុរ​ផ្សះផ្សា​ផង!

សំណួរ​សួរ​ថា​ល្បែង​នយោបាយ​បែប​តុក្កតា​ឆ្មា និង​កណ្តុរ (Tom & Jerry)ពេល​ណា​បាន​ចប់? ល្បែង​ដាក់​អន្ទាក់​គ្នា​ឆ្មា និង​កណ្តុរ​មើល​ទៅ​អត់​ចំណេញ​ដូច​គ្នា និង​គ្មាន​ចម្រុង​ចម្រើ​នដល់​​ជាតិ​ទាល់​តែ​សោះ​ហើយ​អ្នក​លេង​ល្បែង​នេះ​ម្នាក់ៗ​អាយុ​ជិត​ ៧០ ឆ្នាំ​ទៅ​ហើយ​សល់​រយៈពេល​តែ​ ១០ ​ឆ្នាំ​ម្នាក់​ទៀត​ហ្នឹង​អស់​កម្លាំង​ពលំ​ធ្វើការ​ហើយ​។

តើ​ឆ្មា និង​កណ្តុរ​អាច​ដាក់​ចិត្ត​ដាក់​កាយ​ដើម្បី​ជាតិ​ដូច​ដែល​ម្នាក់ៗ​លើក​ឡើង​នោះ? ​មាន​ហ្វេសប៊ុក​ដូច​គ្នា​ហេតុ​អ្វី​មិន​សាក​និយាយ​ដាក់​គ្នា​តាម​ Messenger បើ​ម្នាក់ៗ​តាំង​ខ្លួន​សុទ្ធតែ​ស្រឡាញ់​ជាតិ សាសនា​ព្រះមហាក្សត្រ​នោះ​?

ការ​បង្កើត​វប្បធម៌​សន្ទនា​ (Dialogue)​ កាលពី​ឆ្នាំ​ទៅ​រវាង​ថ្នាក់​ដឹកនាំ​នយោបាយ​ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ផង និង​ដំណើរ​នៃ​ការ​កសាង​សន្តិភាព​ផង​។

សូម្បី​តែ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​កាលពី​ឆ្នាំ​មុន​ទាំង​ឆ្មា និង​កណ្តុរ​ក៏​បណ្តើរ​គ្នា​ត្រសង​ទៅ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប​ទៀត​ផង​បាយ​ជាមួយ​គ្នា​ថត​សែលហ្វី (Selfie) ជាមួយ​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​​រួម​សម្រាប់​បន្ត​ការ​សន្ទនា​ទៀត​ផង​។ តែ​សុខៗ​ទៅ​បែកបាក់​ការ​សន្ទនា​គ្នា​រវាង​ឆ្មា និង​កណ្តុរ​ទៅ​វិញ​ដោយសារ​ភាព​មិន​ទុក​ចិត្ត​គ្នារ​វាង​អ្នក​គាំទ្រ​ឆ្វេង និង​ស្តាំ​ជ្រុលនិយម​ទាំង​ ២ ​ក្រុម​គឺ​ម្នាក់ៗ​ចេះ​តែ​ខ្លាច​ឆ្មា​ចាញ់​បោក​កណ្តុរ ឬ​ក៏​កណ្តុរ​ចាញ់​បោក​ឆ្មា។

ឆ្មា​ និង​កណ្តុរ​ចាប់​ផ្តើម​ដៀមដាម​ដាក់​គ្នា​បន្តិច​ម្តងៗ​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ជា​រឿង​មើល​មុខ​គ្នា​មិន​ចំ​រីឯ​កណ្តុរ​បាន​ចេញ​ទៅ​​ក្រៅ​រន្ធ​ធ្វើ​ដូចជា​ខ្លួន​ច្បាស់ និង​ជំនាញ​ខាង​នៅ​ក្រៅ​ក៏​បោះ​សម្តី​ដុត​ពី​ខាង​ក្រៅ​ធ្វើឲ្យ​ឆ្មា​នៅ​ក្នុង​រន្ធ​រឹតតែ​ក្តៅ​ក្រហាយ​ចាប់ផ្តើម​លេង​ក្បាច់​ចាស់​យក​តុលាការ​ដាក់​អន្ទាក់​កណ្តុរ​វិញ​ម្តង​ហើយ​ក្រុម​ឆ្មា​ព្យាយាម​បំបែក​ក្រុម​កណ្តុរ​ជា​ក្រុមៗ​តែ​ម្តង​ទម្លាក់​ដៃគូ​កណ្តុរ​ពី​តំណែង​បំបែក​ក្រុម​យុវជន​ដាក់​បន្ទុក​កណ្តុរ​កាន់តែ​ច្រើន​ទៅៗ​រហូត​ដល់​ថ្នាក់​ឆ្មា​ហ៊ាន​សន្យា​កាត់​ដៃ​ចោល​​បើ​ស៊ីញ៉េ​ឲ្យ​កណ្តុរ​ចូល​រន្ធ​វិញ​នោះ​។ កណ្តុរ​ឮ​តែ​ឆ្មា​សម្លុត​តែ​បន្តិច​ក៏​ដាក់​មេផាយ​បាត់​គឺ​​អើត​ឡឺមៗ​មាន​មុខ​តាម​វីដេអូខ​នហ្វើរិន និង​ហ្វេសប៊ុក​បើ​ទោះ​បី​ជា​ឆ្មា​ធ្វើ​គុក​ថ្មី​សម្រាប់​អ្នក​ជាប់​ទោស​កាលីប​សម្រាប់​​ទទួល​កណ្តុរ​ក៏​កណ្តុរ​មិន​ចូល​ដែរ​។

ហេតុ​អ្វី​បាន​ជា​ឆ្មា និង​កណ្តុរ​ខ្មែរ​ដូច​គ្នា​សោះ​និយាយ​ស្តាប់​គ្នា​មិន​បាន?​ បើ​ម្នាក់ៗ​អះអាង​ថា​ខ្លួន​ធ្វើការ​ដើម្បី​ជាតិ​នោះ​មែន​ខែ្មរ​មិន​បែកបាក់​គ្នា​គំនុំ​សងសឹក​គ្នា​លាប​ពណ៌​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ទេ​តែ​មិន​ទទួល​ស្គាល់​នូវ​ការ​ដឹកនាំ​បរាជ័យ​របស់​ខ្លួន​នោះ​ទេ​សូម្បីតែ​មេដឹកនាំ​ខ្មែរ​ក្រហម​ក៏​ថា​គាត់​ស្នេហា​ជាតិ​ដែរ​ដល់​ពេល​បាន​កាន់​អំណាច​សរុប​ទៅ​​ពួកគាត់​សម្លាប់​ខ្មែរ​ជាង​ ២ លាន​នាក់​ក៏​គាត់​មិន​ទទួល​ខុស​ត្រូវ​ផង​។

និយាយ​ជា​រួម​គឺ​អ្នក​នយោបាយ​បាន​ត្រឹម​តែ​ភូត​កុហក និង​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្លួន​តែ​ប៉ុណ្ណោះ​ពី​របប​មួយ​ទៅ​របប​មួយ​ប្រកាន់​បក្ស​ពួកនិយម​ឆ្វេង​ជ្រុល​បើ​ស្តាំ​ជ្រុល​ហើយ​អ្នក​ដែល​ទទួល​រងគ្រោះ​គឺ​ពលរដ្ឋ​ខ្លួនឯង​។

ពោល​គឺ​គ្មាន​សន្តិភាព​ក្នុង​ផ្លូវ​កាយ និង​ចិត្ត​នោះ​ទេ​ឲ្យ​តែ​បាន​ឡើង​កាន់​អំណាច​គឺ​ចាំ​តែ​សងសឹក​គ្នា​អ៊ីចឹង​ហើយ​បាន​ជា​បរទេស​ជាពិសេស​ប្រទេស​ជិត​ខាង​គេ​ស្គាល់​ចរិត​ខ្មែរ​អស់​ហើយ​ឲ្យ​តែ​មាន​ការណ៍​នៅ​ក្នុង​ស្រុក​ខ្លួន​ឯង​តាំង​ទៅ​ពឹងពាក់​បរទេស​ឲ្យ​គេ​ជួយ​ហើយ​ដើម្បី​អំណាច​ខ្លួន និង​បក្ខពួក​របស់​ខ្លួន​ដដែលៗ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ចង​ក្រង​គ្នា និង​រៀបចំ​តាក់តែង​របៀបរបប​ដឹកនាំ​ឲ្យ​ទៅ​តាម​ដំណើរការ​កសាង​សន្តិភាព​តាមរយៈ​ដោះស្រាយ​ទំនាស់​នោះ​ទេ។

ករណី​ស្រុក​ខ្មែរ​នេះ​ខុស​ពី​ប្រទេស​មីយ៉ាន់ម៉ា​គឺ​ស្វែង​យល់​សិក្សា​ពី​ចំណុច​ខ្វះខាត​ក្នុង​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ហើយ​មើល​ទៅ​បាន​ជា​គេ​ធ្វើ​ទៅ​តាម​របៀប​ដោះស្រាយ​ទំនាស់​របស់​គេ​គឺ​អ្នក​នយោបាយ​មិន​ទោរទន់​ពឹង​បរទេស​ទាំង​ស្រុង​នោះ​ទេ​គេ​ខាំ​ស្មៅ​នៅ​ក្នុង​ស្រុក​របស់​គេ​តវ៉ា​តាម​បែប​លទ្ធិប្រជាធិបតេយ្យ។

នៅ​ទីបំផុត​ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់ផ្តើម​ឃើញ​ពន្លឺ​សន្តិភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​កាន់តែ​ច្បាស់​ទៅៗ​ហើយ​អ្នក​នយោបាយ​ពូកែ​ខាង​ស៊ីវិល​ធ្វើ​កិច្ចការ​ស៊ីវិល​ទៅ​អ្នក​ពូកែ​គ្រប់គ្រង​ខាង​កងកម្លាំង​ប្រដាប់​អាវុធ​គឺ​ធ្វើ​កិច្ចការ​របស់​ប្រទេស​គេ​ហើយ​ក៏​គ្មាន​ប្រទេស​ជិត​ខាង​ណា​ហ៊ាន​ឈ្លាន​ពាន​ដែរ​ហ្នឹង​ហើយ​បាន​គេ​ហៅ​ថា​អ្នក​ធ្វើការ​ដើម្បី​ជាតិ​មិន​បោកប្រាស់​ពលរដ្ឋ​របស់​ខ្លួន​មែន​ហើយ​មិន​បាន​សម្តែង​ការ​សងសឹក​គ្នា ឬ​ក៏​បង្ហូរ​ឈាម​នោះ​ទេ​បើ​ទោះបី​ជា​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​ហើយ​ក៏ដោយ។

កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​ថ្មី​បាន​ដោះលែង​អ្នក​ទោស​នយោបាយ​ដោយ​ស្រប​ច្បាប់។ សូម្បីតែ​លោក ថេន សេន អតីត​ប្រធានាធិបតី​ក៏​បាន​ផ្ទេរ​អំណាច​ហើយ​គាត់​ទៅ​បួស​ជា​ព្រះសង្ឃ​លាង​បាប​ផង និង​លា​ឈប់​ពី​ឆាក​នយោបាយ​ផង​ដែរ​នេះ​ជា​គំរូ​ល្អ​សម្រាប់​អ្នក​នយោបាយ​ស្រុក​ខ្មែរ​គួរ​ណាស់​តែ​យក​ចិត្ត​ទុក​ដាក់​យក​ធ្វើ​ជា​មេរៀន​ក្នុង​ការ​រក្សា​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​ផង​ដែរ​ជា​ជាង​ដាក់​អន្ទាក់​គ្នា​ដូច​តុក្កតាឆ្មា​ និង​កណ្តុរ និង​បាន​ត្រឹម​តែ​អួត​ដាក់​គ្នា​រឿង​ហ្វេសប៊ុក​អត់​ប្រយោជន៍។

តើ​អ្នក​និពន្ធ​អាច​បញ្ឈប់​លេង​ល្បែង​ដាក់​អន្ទាក់​ឆ្មា និង​កណ្តុរ​ត្រឹម​វគ្គ​ទី ១២ ហ្នឹង​បាន​ទេ?

តាមពិត​ទៅ​អ្នក​នយោបាយ​ទាំង​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​បាន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ត្រឹមត្រូវ​ទៅ​តាម​ទ្រឹស្តី​នៃ​ដំណើរការ​កសាង​សន្តិភាព​ដើម្បី​ជាតិ និង​ប្រជាពលរដ្ឋ​របស់​ខ្លួន​ខ្លះ​ហើយ​ដូចជា​ការ​ចរចា​ការ​ដាក់​លក្ខខណ្ឌ​នៃ​ការ​ស្រុះ​ស្រួល​គ្នា​ការ​បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​គ្នា​ជាដើម។ តែ​មក​ដល់​ចំណុច​សន្ទនា​នេះ​ធ្វើឲ្យ​មាន​ការ​រអាក់រអួល​ពិបាក​បន្ត​ទៅ​មុខ​ទៀត​អ៊ីចឹង​ចូល​ដល់​មួយ​ដំណាក់​​ គឺ​ការ​ស្វះស្វែង​រក​អ្នក​ទី ៣ (Mediator) ​ដើរតួ​ជា​អ្នក​ផ្សះផ្សារ​វាង​ឆ្មា និង​កណ្តុរ​នោះ។

គឺ​ទី ១) ឆ្មា ឬ​ក៏​កណ្តុរ​ត្រូវ​ដាក់​ចិត្ត​ដាក់​កាយ​ដើម្បី​ប្រទេស​ជាតិ និង​ពលរដ្ឋ​មែន​នោះ​ដោយ​មិន​គិត​អ្នក​អន់ ឬ​ក៏​ខ្សោយ​នោះ​ទេ​គួរតែ​ដាក់​សំណើ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ព្រះអង្គ​ដើរ​តួនាទី​ជា​អ្នក​ផ្សះផ្សា​ដើម្បី​ឲ្យ​ព្រះអង្គ​កោះ​អញ្ជើញ​ទាំង​ឆ្មា ទាំង​កណ្តុរ​មក​ជួប​គ្នា​ជជែក​គ្នា​​ដោយ​យក​សន្តិភាព​និយម​ជា​គោល​។

ទី ២) ឆ្មា ឬ​ក៏​កណ្តុរ​ដាក់​សំណើ​ទៅ​បណ្តា​ប្រទេស​នានា​ជាពិសេស​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សះផ្សា​ដូច​ឯកឧត្តម អាលី អាឡាតាស់ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ធ្លាប់​ធ្វើ​កន្លង​មក​ចំពោះ​ខ្មែរ​ចតុភាគី​ដែល​មាន​ទំនាស់​នឹង​គ្នា​នោះ​។

បើ​មាន​លទ្ធភាព​ដោយ​មិន​ចាំបាច់​ឈាន​ដល់​រក​អ្នក​ទី​ ៣ ​នេះ​ទេ​គឺ​ឆ្មា និង​កណ្តុរ​សុទ្ធតែ​មាន​គណនី​នៅ​ក្នុង​ហេ្វសប៊ុក​ដូច​គ្នា​សាកល្បង​ទាក់ទង​គ្នា​តាមរយៈ​ការ​សរសេរ​វិញ​ម្តង​មើល​បើ​និយាយ​គ្នា​ពិបាក​ស្តាប់ ឬ​ក៏​សំឡេង​ពិបាក​ទទួល​គ្នា​បើ​ម្នាក់ៗ​តាំង​ខ្លួន​ជា​អ្នក​ធ្វើការ​ដើម្បី​ជាតិ​មែន​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍