The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​អង្កេត​ករណី​ស្ត្រី​បា​រាំង​ស្លាប់​​នៅ​តែជា​អាថ៌​កំបាំង




ការ​អង្កេត​ករណី​ស្ត្រី​បា​រាំង​ស្លាប់​​នៅ​តែជា​អាថ៌​កំបាំង

ការ​អង្កេត​ករណី​ស្ត្រី​បា​រាំង​ស្លាប់​​នៅ​តែជា​អាថ៌​កំបាំង

ភ្នំពេញៈ សមត្ថកិច្ច​ជំ​នាញ​បច្ចេក​ទេស​វិទ្យា​សាស្រ្ត​និង​ខាង​ស្ថាន​ទូត​បារាំ​ងមិនទាន់កំណត់​ជាក់លាក់​ទៅ​លើ​ស​ព​ស្រ្តី​ទេសចរជាតិ​បារាំង​​នៅ​ឡើយ​ទេ ​បន្ទាប់​ពី​បាន​ធ្វើ​កោស​ល្យ​វិច័យ​មក​ដោយ​រង់​ចាំ​ការ​វិភាគ​ទៅ​លើលទ្ធផល​សិន​ ប៉ុន្តែ​បាន​ដាក់​ការ​សង្ស័យ​ថា​ អាចជា​ករណី​ឃាតកម្ម​រំ​លោភ​ហើយ​សម្លាប់​។​

លោក​ អុក ​ណារិន​ អនុ​ប្រធាន​នាយក​ដ្ឋាន​បច្ចេក​ទេស​វិទ្យាសាស្រ្ត​នៃ​ក្រសួង​មហា​ផ្ទៃដែល​បានដឹក​នាំកា​រធ្វើ​កោសល្យវិច័យ​លើសពស្រ្តីបារាំងបានឲ្យ​ដឹង​ថា​មាន​ការ​ធ្វើ​កោស​ល្យ​វិច័យ​រួម​គ្នា​​រវា​ង​មន្រ្តី​បច្ចេក​ទេសជំនាញ​របស់ក្រ​សួង​មហាផ្ទៃជា​មួយ​ស្ថានកុង​សុល​បារាំង​និងក្រុម​​​វេជ្ជ​ប​ណ្ឌិត​បា​រាំង​យ៉ាង​​ហ្មត់​ចត់​ទៅ​លើ​ស​ព​ស្រ្តីទេ​សចរ​ជាតិ​បារាំង​ ប៉ុន្តែ​នៅ​មិន​ទាន់​អាច​វាយត​ម្លៃ​បាន​ទេ​ដោយ​រង់​ចាំ​ការ​ប្រជុំ​គ្នា​វិភាគ​លើលទ្ធ​ផល​សិន​។

លោក​ឲ្យដឹង​បន្ត​ថា​៖«​មិន​ទាន់​ឃើញ​ថា​ វា​ជា​ករណី​អី​នៅ​ឡើយ​ទេ​តែ​ក្រោយ​ការ​ធ្វើ​កោសល្យវិច័័យ​យើង​​បាន​លទ្ធ​ផល​មួយ​ចំនួន​ជា​ជំហាន​ទី​១​ ប៉ុន្តែ​ រង់​ចាំកា​រ​ជួប​គ្នាដើម្បី​កំ​ណត់​រក​លទ្ធផលពិត​​​ប្រាកដ​នៅ​ដំណាក់​​ទី​២ទៀត ​តែ​ស្លាក​ស្នាម​សាក​សព​​វា ជា​ករ​ណី​ឃា​តក​ម្ម​ហើយ​»​។

លោ​ក​បន្ត​ថា​ បើ​ផ្អែក​តាម​ស្លាក​ស្នាម​សម​ត្ថកិច្ច​​ដាក់​ការ​សន្និ​ដ្ឋាន​ថា ​វា​ជា​អំពើ​ឃាត​កម្ម​តែ​មិន​ទាន់​បង្ហាញជាផ្លូវការថា​ ជាឃា​តកម្ម​រំលោភ​ឬ​យ៉ាង​ណាទេ? ឯខាង​មន្រ្តីបារាំងដែលចុះ​ធ្វើ​ការ​ងារនេះ​ក៏មិនប្រាប់ថា យ៉ាងម៉េចដែរ។​

មន្រ្តី​ជំនាញ​ក្នុង​ក្រុមដែល​ចុះផ្ទា​ល់​១រូប​ប្រាប់ថា ​អាច​ជា​ករណី​រំលោភ​សម្លាប់​ច្រើនជាង​ការ​សន្និដ្ឋាន​តែ​មួយ​មុខ​ទៅ​លើ​អំពើ​ឃាត​កម្ម​ព្រោះ​​ស​ព​​អា​ក្រាត​កាយ​។​​

ក្នុងដំណាក់​កាល​ដំបូង​ពេល​ស្រង់​សពពី​ទឹក​មក​ពិនិត្យស​មត្ថកិច្ច​ខេត្ត​កំពត​សន្និដ្ឋាន​ថា ​ជា​អំពើ​ឃាត​កម្ម​រំលោភ​សម្លាប់​ ព្រោះ​សព​ស្រ្តីរ​ងគ្រោះ​ត្រូវ​គេវា​យបែ​ក​ល​លាដ៍ក្បាល​​និង​​របួស​ដៃ​ហើយ​សព​អាក្រា​តទៀ​ត។​

លោក អ៊ិន ជីវ៉ា ស្នងការងខេត្ត បានប្រាប់ពីម្សិលមិញដែរថាការរុករកដើម្បីកំណត់មុខសញ្ញានិង​ទី​តាំងសម្លាប់ស្រ្តីរងគ្រោះនោះនៅរកមិនទាន់ឃើញទេ។

សពស្រ្តី​បារាំង​រ​ង​គ្រោះ ឈ្មោះ​O​ph​elie​ ជា​ទេសចរ​ជន​ជាតិ​បារាំង​ ត្រូវ​គេប្រទះ​ឃើញ​​អណ្តែត​ក្នុង​ព្រែក​កំព​ង់បា​យ ភូ​មិតា​អង់​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំព​ត កាល​ពី​ថ្ងៃអា​ទិត្យ​។ ​Ophe​li​e ​និងមិ​ត្តភក្តិនាង​បានមកស្នាក់​នៅផ្ទះ​​សំណា​ក់ ​Les​ Ma​ng​ui-​ers​​ នៅ​ក្រុង​កំព​ត​ កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ជា​ភ្ញៀវទេ​សច​រ​ ​ហើយគ្រោង​ចា​កចេ​ញនៅ​ថ្ងៃទី១០ ​កុម្ភៈ​៕

អត្ថបទគួរចាប់អារម្មណ៍