The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចោរ​កាំភ្លើង​វែង-ខ្លី ប្លន់​អ្នក​លក់​មាស​ទាំង​ព្រឹក




ចោរ​កាំភ្លើង​វែង-ខ្លី ប្លន់​អ្នក​លក់​មាស​ទាំង​ព្រឹក

ចោរ​កាំភ្លើង​វែង-ខ្លី ប្លន់​អ្នក​លក់​មាស​ទាំង​ព្រឹក

ព្រៃវែងៈចោរ​ប្លន់​ស្លៀក​ពាក់​ឯក​សណ្ឋាន ទាហាន​ប៉ារ៉ា ប្រដាប់​ដោយ​កាំភ្លើង​វែង-ខ្លី ២ នាក់ បាន​ធ្វើ​សកម្មភាព​ប្លន់ អ្នក​លក់​មាស​ម្នាក់ នៅ​ក្នុង​ស្រុក​មេ​សាង យក​មាស​បាន​ប្រមាណ ១០ តម្លឹង និង​ប្រាក់ ខ្មែរ​ប្រមាណ ៤០ លាន​រៀល រួច​បើក​ម៉ូតូ​សង់ ១២៥ មួយ​គ្រឿង ជិះ​គេច​ខ្លួន ដោយ​សុវត្ថិភាព កាល​ពី​ម៉ោង​ប្រមាណ​ជា ៧ ព្រឹក​ម្សិល​មិញ។

លោកនូវ ហាច អធិការ​ស្រុក​មេសាង​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ចោរ​ប្លន់​ដែល​កើត​ឡើង​ទាំង​ព្រឹក​ព្រលឹម​នេះ គឺ​ក្រុម​ចោរ មាន​គ្នា ២ នាក់​ប្រដាប់​ដោយ​អាវុធ​អាកា​ស្វាយ​បត់ ១ ដើម និង​កាំភ្លើង​ខ្លី ១ ដើម​បាន​ចូល​ភ្ជង់​ប្លន់​ជន​រងគ្រោះ ឈ្មោះ​អ៊ុល អន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ យក​មាស​និង​លុយ​ចេញ​ទៅ​បាត់ ខណៈ​ជន​រង​គ្រោះ កំពុង​រៀប​ចំ​កន្លែង​លក់។ លោក​បញ្ជាក់​ថា៖​«ជន​រង​គ្រោះ​ប្រាប់​យើង​យឺត ក្រោយ​ហេតុការណ៍​កន្លះ​ម៉ោង។ តែ​យ៉ាង​ណា​យើង​បាន​កំណត់​មុខ​សញ្ញា​ហើយ»៕

អត្ថបទគួរចាប់អារម្មណ៍