The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចោរ​ប្លន់​បាញ់​ពាណិជ្ជករ​ម្នាក់​ស្លាប់ និង​របួស​៣នាក់




ចោរ​ប្លន់​បាញ់​ពាណិជ្ជករ​ម្នាក់​ស្លាប់ និង​របួស​៣នាក់

ចោរ​ប្លន់​បាញ់​ពាណិជ្ជករ​ម្នាក់​ស្លាប់ និង​របួស​៣នាក់

ពោធិ៍សាត់ៈ មនុស្ស​ម្នាក់​បាន​ស្លាប់​និង​៣នាក់​ទៀត​រង​របួស ជាមួយ​នឹង​ការ​បាត់​បង់​ប្រាក់​២៥​លាន​រៀល​ផង នៅ​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​មួយ កាល​ពី​ថ្ងៃ​ទី ២១​តុលា នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវាញ។

លោក មាស សាវេន អធិការ​រង​នគរបាល​ស្រុក​ភ្នំ​ក្រវាញ​បាន​ឲ្យ​ដឹង​ថា ករណី​ប្លន់​នោះ​បាន​កើត​ឡើង​កាល​ពី​ព្រលប់​ថ្ងៃ​ទី២១​ខែ​តុលា នៅ​ចម្ងាយ​៣០០​ម៉ែត្រ​ខាង​លិច​ផ្សារ​បត់​រំដួល ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំ​ក្រវាញ ក្នុង​ខេត្ត​ពោធិ៍សាត់។

លោកបន្តថា ក្នុង​អំពើ​ប្លន់​នោះ​ជន​ល្មើស​មាន​គ្នា​២នាក់ ប្រើ​ឯក​សណ្ឋាន​ប៉ារ៉ា ប្រើ​កាំភ្លើង​វែង​អាកា-៤៧ មួយ​ដើម និង​កាំភ្លើង​ខ្លី កា-៥៤ មួយ​ដើម ជិះ​ម៉ូតូ​អ៊ែប្លែក​ជា​មធ្យោបាយ​ប្លន់ រថយន្ត​ដើរ​ទិញ​ស្រូវ​ដែល​ឈប់​ថ្លឹង​ស្រូវ​នៅ​លើ​កំណាត់​ផ្លូវ​កន្លែង​កើត​ហេតុ។

លោក​ប្រាប់​ថា៖​«ក្រុម​ចោរ​ប្លន់​បាន​ចុះ​ពី​លើ​ម៉ូតូ​ហើយ​បាញ់​សំដៅ​ទៅ​លើ​ជន​រងគ្រោះ​ពេល​ពួកគេ​កំពុង​តែ​ថ្លឹង​ស្រូវ។ ខណៈ​នោះ​ជន​ល្មើស​បាន​ឆក់​យក​ស្បោង​ប្រាក់ ហើយ​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្ថិភាព»។ ដោយ​បន្សល់​អ្នក​រង​របួស ជ័រ គឹមសាន អាយុ​៣៤ឆ្នាំ​(ប្រុស)​នៅ​ភូមិ​ផ្សារ​អណ្តែត ឃុំ​អូតា​ប៉ោង ស្រុក​បាកាន ដែល​រង​គ្រាប់​កាំភ្លើង​ចំ​ក្បាល​របួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​បន្ត​ទៅ​ប្រទេស​វៀត​ណាម»។

ចំណែក ឈ្មោះ ភន សុរ៉េត​អាយុ​២៤​ឆ្នាំ​(ប្រុស)​នៅ​ភូមិ​ស្តុក​ខ្ទុម ឃុំ​ផ្ទះ​រុង ជា​កម្មករ បាន​រង​របួស​ភ្លៅ ស្ត្រី ម៉ាង សារឹម អាយុ​៣៥​ឆ្នាំ រង​របួស​ស្រាល ឈ្មោះ ម៉ាង ចាន់​ដេត អាយុ​២៣​ឆ្នាំ រង​របួស​ជើង​ស្រាល អ្នក​ទាំង​២រស់​នៅ​ភូមិ​បត់​រំដួល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ​ដូចគ្នា។ រីឯ​អ្នក​ស្រ្តី វួន ស្រេង អាយុ​២៩​ឆ្នាំ ជា​ឈ្មួញ​ដើរ​ទិញ​ស្រូវ​ដែល​មក​ពី​ភូមិ​រលាក ឃុំ​តា​អូស ស្រុក​គិរីវង់ ខេត្ត​តាកែវ នោះ មិន​រង​របួស​ទេ តែ​ត្រូវ​ពួក​ចោរ​ប្លន់​យក​បាន​ប្រាក់​ខ្មែរ​ចំនួន​២៥ លាន​រៀល។

លោក មាស ម៉ុល មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ពោធិ៍​សាត់​បាន​ប្រាប់​ដែរ​ថា ក្នុង​ហេតុ​ការណ៍​ប្លន់​នោះ​សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើង​អាកា​ចំនួន​២​គ្រាប់ និង​សំបក​កាំភ្លើង​ខ្លី កា-៥៤ ចំនួន​១គ្រាប់។

លោក​អះ​អាង​ថា៖​«សមត្ថកិច្ច​កំពុង​តែ​ស៊ើប​រក​មុខ​សញ្ញា​ជន​សង្ស័យ​ជា​ចោរ​ប្លន់ ហើយ​ថា នេះ​ក៏​ជា​ករណី​ប្លន់​មួយ​មាន​លក្ខណៈ​សាហាវ​មិន​ធ្លាប់​មាន»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។