The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​មួយ​ស្លាប់​និស្សិត​ម្នាក់




ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​មួយ​ស្លាប់​និស្សិត​ម្នាក់

ឆេះ​ឃ្លាំង​ស្តុក​អីវ៉ាន់​មួយ​ស្លាប់​និស្សិត​ម្នាក់

121019_10a
គំនរផេះផង់ដែលបន្សល់ពីអគ្គិភ័យឆេះឃ្លាំងមួយ កាលពីវេលាទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ផា លីណា

ភ្នំពេញៈ និស្សិត​ច្បាប់​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អាធ័ម នៅ​ក្នុង​អគ្គិភ័យ​ក្នុង​ឃ្លាំង​លក់​សម្ភារ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ទល់​មុខ​ភោជនីយដ្ឋាន​បឹង​មាស ក្បែរ​ស្ថានីយ​វិទ្យុ FM 102 ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ កាល​ពី​ម៉ោង ៤​ទៀប​ភ្លឺ ថ្ងៃទី​១៨ ខែ​តុលា។

លោក នេត វន្ថា ប្រធាន​ការិយា​ល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី បាន​ប្រាប់​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ កើត​ឡើង​នៅ​ក្នុង​ឃ្លាំង​លក់​សម្ភារ​ប្រើ​ប្រាស់​មួយ​កន្លែង​ដែល​មាន​ទីតាំង ស្ថិត​នៅ​ផ្ទះ​លេខ​៧ ផ្លូវ​៤៨៨ ក្រុម​២៤​ ភូមិ​៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៤:៣០​នាទី​ទៀប​ភ្លឺ និង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៨ ខែ​តុលា។

លោកបន្ត ថា៖​«ក្នុង​កិច្ច​អន្តរាគមន៍ យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ បាញ់​ពន្លត់​ភ្លើង​អស់​ទឹក​ចំនួន​២៥ រថយន្ត»។

លោក អ៊ុច សុខុន អធិការ​ខណ្ឌ​ចំការ​មន ប្រាប់​ដែរថា មូល​ហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី។ លោក​បន្ត​ថា តាម​ការ​អង្កេត​តាម​កាមេរ៉ា​សុវត្ថិភាព ដាក់​នៅ​ខាង​ក្នុង និង​ខាង​ក្រៅ​ឃ្លាំង និងតាម​ការ​ធ្វើ​កោសល្យ​វិច័យ បញ្ជាក់​ថា និស្សិត​នោះ​ពិត​ជា​ស្លាប់​ដោយ​រង​ការ​ឆេះ​ប្រាកដ​មែន ព្រោះ​សាក​សព​មាន​សភាព​រោល​ខ្មៅ​ពេញ​ខ្លួន»។ លោក​ថា មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​នៅ​ឡើយ​ទេ។

តាម របាយការណ៍​នគរបាល​ប៉ុស្តិ៍​សង្កាត់​ផ្សារ​ដើម​ថ្កូវ ម្ចាស់​ឃ្លាំង​នេះ​ឈ្មោះ ជា ឈុន​ហុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​មុខ​របរ​លក់​សម្ភារ​ជជុះ​ច្រើន​មុខ ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន។ ករណី​អគ្គិភ័យ​នេះ បាន​ធ្វើ​ឲ្យ​ខូច​ខាត​សម្ភារ​នៅ​ក្នុង​ឃ្លាំង​ទាំង​ស្រុង និង​ស្លាប់​និស្សិត​ឈ្មោះ ណុល សុខា ប្រុស អាយុ​២២​ឆ្នាំ ជន​ជាតិ​ខ្មែរ​នៅ​ឃុំ​កោះ​ចរ៉ាម ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។

លោក សេង វណ្ណៈ​ប្រធាន​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​បាន​ប្រាប់​ថា ឃ្លាំង​លក់​សម្ភារ មាន ខោអាវ ស្បែក​ជើង ចាន ឆ្នាំង...​និង​របស់​របរ​ច្រើន​ទៀត។ លោក​ថា មូល​ហេតុ​ដែល​នាំឲ្យ​ជន​រង​គ្រោះ​ស្លាប់ គឺ​មក​ពី​គេ​ដេក​នៅ​ក្នុង​ឃ្លាំង ហើយ​ចាក់​សោជា​ច្រើន​ជាន់ ទម្រាំ​ភ្ញាក់​ដឹង​ខ្លួន​អណ្តាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លន់​ស្លោ​រក​កូន​សោ​មិន​ឃើញ ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​តែ​ម្តង។ «យើង​បាន​ដឹង តាម​រយៈ​កាម៉ារា​សុវត្ថិភាព»។

ម្តាយមីង​ជន​រង​គ្រោះ អ្នក​ស្រី​យឿន នីម ថា ជន​រង​គ្រោះ​មក​ធ្វើការ​ក្រៅ​ម៉ោង​គឺ​ដេក​យាម​ឃ្លាំង​នៅ​ពេល​យប់​ដើម្បី រៀន​បន្ត។ គេ​ទើប​ត្រឡប់​ពី​ស្រុក​ដេក​ចាំ​ឃ្លាំង​ដូច​សព្វ​ដង​ម្នាក់​ឯង ខណៈ​កម្មករ​៣​នាក់ ទៀត​ មិន​ទាន់​ត្រឡប់​មក​ពីភ្ជុំ នៅ​ស្រុក​កំណើត​វិញ៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។