The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជន​អាមេរិក​ម្នាក់​ប្រឈម​នឹង​ការ​និរទេស​ពី​កម្ពុជា

ជន​អាមេរិក​ម្នាក់​ប្រឈម​នឹង​ការ​និរទេស​ពី​កម្ពុជា

ជន​ជាតិ​អាមេរិក ដែល​មក​ស្នាក់​នៅ​កម្ពុជា​ខុស​ច្បាប់។
ជន​ជាតិ​អាមេរិក ដែល​មក​ស្នាក់​នៅ​កម្ពុជា​ខុស​ច្បាប់។ រូបថត សហការី

ជន​អាមេរិក​ម្នាក់​ប្រឈម​នឹង​ការ​និរទេស​ពី​កម្ពុជា

ភ្នំពេញៈ ជន​ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Heller Ian Andrew នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​និរទេស បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា គាត់​រស់​នៅ ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។

ប៉ូលិស ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការ​ចាប់​ខ្លូន​បុរស​ជនជាតិ​អាមេរិក​វ័យ ២៥​ឆ្នាំ កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ពួក​គេ​រក​ឃើញ​ថា ទិដ្ឋាការ​ស្នាក់​នៅ ប្រទេស​កម្ពុជា របស់​គាត់ អស់​សុពលភាព។ នេះ​បើ​តាម​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ។

លោក​នាយ​ឧត្តម​សេនីយ៍ សុខ ផល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ បាន​ថ្លែង​ថា លោក Andrew បាន​មក​ស្នាក់​នៅ ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់​ចំនួន ៥៣ ថ្ងៃ​កន្លង​មក​ហើយ។

បើ​តាម​លោក​នាយ​ឧត្តម​សេនីយ៍ សុខ ផល ឲ្យ​ដឹង​ថា រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​ចេញ​លិខិត​បណ្តេញ​លោក Andrew ដែល​នៅ​ពេល​នេះ​ស្ថិត​នៅ​មន្ទីរ​ឃុំ​ខ្លួន​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដែល​អាច​ត្រូវ​និរទេស​នៅ​សប្តាហ៍​នេះ។

លោក សុខ ផល បាន​បញ្ជាក់​ថា៖ «គាត់​ស្នាក់​នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ចំនួន ៥៣ ថ្ងៃ​គឺ​ល្មម​នឹង​និរទេស​បាន​ហើយ ប៉ុន្តែ​យើង​កំពុង​តែ​រង់​ចាំ​ការ​សម្រេច​ពី​រដ្ឋ​មន្រ្តី»៕

អត្ថបទគួរចាប់អារម្មណ៍