The Phnom Penh Post Search

Search form

ដើរ​ទាក់​លលក​ តាម​ជាយដែន​ ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង

Content image - Phnom Penh Post
បុរស​រងគ្រោះ​ដោយសារ​មីន​ពេល​នាំ​មក​ពេទ្យ។ រូបថត ហ្វេសប៊ុក

ដើរ​ទាក់​លលក​ តាម​ជាយដែន​ ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង

បន្ទាយមានជ័យៈ បុរស​ម្នាក់​ក្នុង​ចំណោម​គ្នា​ ២ ​នាក់​បាន​រងរបួស​ដាច់​ជើង​ម្ខាង​ដោយសារ​ជាន់​ចំ​លើ​គ្រាប់មីន (Anti-Personal Mine) ​ខណៈ​ពួកគេ​កំពុង​ដើរ​​រក​ទាក់​សត្វ​លលក​នៅ​ក្នុង​ព្រៃ​របោះ​ក្បែរ​ព្រំដែន ​​កម្ពុជា-ថៃ ដើម្បី​យក​ធ្វើ​អាជីវកម្ម។

លោក កែវ បូរ៉ា នាយ​នគរបាល​វរ​ព្រំដែន​ ៩១ ប្រចាំ​តំបន់​ព្រៃគុម្ព​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា​ កាលពី​រសៀល ​ថ្ងៃ​សុក្រ​ លោក ​កូប ម៉ាន អាយុ ៤៧ ​ឆ្នាំ និង​មិត្តភក្តិ​របស់​គាត់​ម្នាក់​ទៀត​ដែល​រស់នៅ​ក្បែរ​ខាង​គ្នា​​ក្នុង​ភូមិ​បាលិលេយ្យ ២ សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ដើរ​រក​ទាក់​សត្វ​លលក​នៅ​ចំណុច​ព្រៃ​របោះ​​ទំនប់​ក ៥ ជាប់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ហើយ​គាត់​បាន​ដើរ​ជាន់​គ្រាប់​មីន​ស្គរ​បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ខាង​ឆ្វេង។

លោក​បាន​បញ្ជាក់​ថា៖ «ពេល​ឮ​សូរ​សំឡេង​ផ្ទុះ​សមត្ថកិច្ច​យើង​បាន​នាំ​គ្នា​ចូល​ទៅក្នុង​ព្រៃ​នោះ​ក៏​ឃើញ​ជនរងគ្រោះ​កំពុង​ដេក​នៅ​លើ​ដី​ដោយ​មាន​របួស​ដាច់​ជើង​ខាង​ឆ្វេង​ហើយ​មិត្ត​របស់​គាត់​ម្នាក់​កំពុង​ជួយ​រំរបួស​ និង​ទប់​ឈាម​កុំ​ឲ្យ​ហូរ​ខ្សោះ​ពី​ខ្លួន​។​ ពេល​នោះ​ក្រុម​សមត្ថកិច្ច​យើង​ក៏​បាន​ជួយ​អន្តរាគមន៍​នាំ​ជនរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សង្គ្រោះ​ជីវិត​»។

បើ​តាម​សម្ដី​របស់​លោក បូរ៉ា ព្រៃរបោះ​ក្នុង​តំបន់​នោះ​មាន​គ្រាប់មីន​ជាច្រើន​ត្រូវ​បាន​គេ​កប់​កាលពី​ក្នុង​សម័យ​សង្គ្រាម​ដែល​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ដោះ​អស់​នៅ​ឡើយ​ទេ។

ស្លាក​សញ្ញា​ប្រុងប្រយ័ត្ន​គ្រាប់មីន​ជាច្រើន​កន្លែង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​នោះ ​ប៉ុន្តែ​អ្នក​ភូមិ​នៅ​ទី​នោះ​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​ស្លាក​សញ្ញា​ ឬ​បម្រាម​ទាំង​នេះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​រឿយៗ​ពួក​អ្នក​ភូមិ​បាន​ចូល​លុកលុយ​រក​បរបាញ់​ និង​ដាក់​អន្ទាក់​សត្វ​ក្នុង​តំបន់​នោះ​ហើយ​មាន​មួយ​ចំនួន​បាន​រងគ្រោះ​ដោយសារ​ដើរ​ជាន់​គ្រាប់មីន​នៅ​ទី​នោះ​៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។