The Phnom Penh Post Search

Search form

តុលាការ​កាត់ទោស​មនុស្ស​ ៥ ​នាក់​ឲ្យ​ជាប់​គុក​​ ៣០ ​ឆ្នាំ​ និង​មួយ​ជីវិត

តុលាការ​កាត់ទោស​មនុស្ស​ ៥ ​នាក់​ឲ្យ​ជាប់​គុក​​ ៣០ ​ឆ្នាំ​ និង​មួយ​ជីវិត

ភ្នំពេញ: កាលពី​ចុង​សប្ដាហ៍​មុន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​ជន​ជាប់ចោទ​ ៥ ​នាក់​ដែល​អ្នក​ខ្លះ​ជាប់គុក​ ៣០ ​ឆ្នាំ​ និង​អ្នក​ខ្លះ​ទៀត​ជាប់គុក​មួយ​​ជីវិត​ដោយ​បាន​ពាក់ព័ន្ធ​ក្នុង​ការ​គប់​គ្រាប់បែក​ដើម្បី​សម្លាប់​មនុស្ស​នៅ​បណ្ដោយ​ផ្លូវ​ ១៦៣ សង្កាត់​បឹង​កេងកង​ ៣ ខណ្ឌ​​ចំការមន​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែ​កញ្ញា​ឆ្នាំ​ ២០១៦​។

លោក លី សុខឡេង ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​ ៣ ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ដែល​មាន​ឈ្មោះ សុខ គឹមលី អាយុ ៤១ ឆ្នាំ​ជា​ស្ត្រី​ជាប់​ចោទ​ពី​បទ​ផ្តើម​គំនិត​អំពើ​ឃាតកម្ម​គិត​ទុក​មុន​តាម​មាត្រា ២៨ និង​មាត្រា ២០០ ឈ្មោះ ប៊ុន ភក្តី អាយុ ៣២ ឆ្នាំ និង​ឈ្មោះ សាក់ ម៉ាប់ អាយុ ៣៦ ឆ្នាំ​ជាប់​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​មុន​តាម​មាត្រា ២០​។

ចំណែក​ជន​ជាប់ចោទ​ពីរ​នាក់​ទៀត​​មាន​ឈ្មោះ ឈ្មោះ ប៊ូ សុភាព (​ស្រី​) អាយុ ២៥ ឆ្នាំ និង​ឈ្មោះ នូ សំបាន អាយុ ៣៣ ឆ្នាំ​ត្រូវ​ជាប់​ ៣០ ​ឆ្នាំ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​មុន​តាម​មាត្រា ២៩ និង ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ស៊ុយ សុខុន មេធាវី​ការពារ​ជន​ជាប់ចោទ សុខ គឹមលី​។

ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះ​បាន​ធ្វើឲ្យ​អ្នក​ដំណើរ​ ៤ ​នាក់​រងរបួស​។

លោក​មេធាវី ស៊ុយ សុខុន បាន​ថ្លែង​ថា​លោក​នឹង​ប្តឹង​​ឧទ្ធរណ៍​ដោយ​ការ​សម្រេច​នេះ​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​​សម្រាប់​ដាក់​បន្ទុក​លើ​កូនក្តី សុខ គឹមលី ឡើយ​។ អា​រឿង​នេះ​អត់​មាន​ភ័ស្តុតាង​ជាក់ស្តែង​ដូចជា កាមេរ៉ា វីដេអូ ឬ​អ្នក​ឃើញ​ផ្ទាល់​ភ្នែក​។

លោក មេធាវី បាន​ថ្លែង​ថា​៖ «​ឥឡូវ​ខ្ញុំ​ដាក់​ទៅ​ឧទ្ធរណ៍​ហើយ​ពីព្រោះ​សំណុំ​រឿង​នេះ​គ្មាន​ភ័ស្តុតាង​ច្បាស់​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​