The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ជូន​បុរស​ចាប់​ប្អូន​ថ្លៃ​ថៅកែ​រំលោភ​ទៅ​តុលាការ




បញ្ជូន​បុរស​ចាប់​ប្អូន​ថ្លៃ​ថៅកែ​រំលោភ​ទៅ​តុលាការ

បញ្ជូន​បុរស​ចាប់​ប្អូន​ថ្លៃ​ថៅកែ​រំលោភ​ទៅ​តុលាការ

130410_10b
ជនជាប់ចោទ យី ចាន់ថន

កំពង់ឆ្នាំងៈ​កម្មករ​លី​សែង​ម្នាក់​ត្រូវ​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ចាប់​បញ្ជូន ទៅ​សាលា​ដំបូង​ខេត្ត​ពីរ​សៀល​ម្សិល​មិញ ជាប់​ចោទ​ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​ប្អូន​ថ្លៃ​ស្រី​ថៅកែ​ខ្លួន នៅ​ក្នុង​ផ្ទះ​បាយ​នៅ​ភូមិ​ថ្ម​កែវ ឃុំ​ស្វាយជ្រំ ​ស្រុក​រលាប្អៀរ កាល​ពី​ថ្ងៃចន្ទ។

លោកប្រាក់ វុទ្ធី​ស្នង​ការរង​ខេត្ត ឲ្យ​ដឹង​ថា ជន​សង្ស័​យ​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ​នារី​រង​គ្រោះ​ជា​ប្អូន​ស្រី​ថៅកែ​ត្រី​ខ្លួន​នោះ សមត្ថកិច្ច​លោក​បាន​រៀប​ចំ​ឯកសារ​និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ហើយ កាល​ពី​ម្សិល​មិញ ដើម្បី​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​និង​ចោទ​ប្រកាន់។​

លោកបន្តថា ការ​ចោទ​ប្រកាន់​ផ្អែក​តាម​បណ្តឹង​ជន​រងគ្រោះ​និង​ចម្លើយ​សារភាព​ជន​សង្ស័យ។

អធិការនគរបាល​ស្រុក​រលាប្អៀរ​លោក សឿង ពិសិទ្ធ ប្រាប់​ថា ជន​ជាប់​ចោទ យី ចាន់​ថន ហៅ​ឃុន​អាយុ​២​៥ឆ្នាំ​ នៅក្នុង​ភូមិ​ថ្មកែវ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ឯ​នារី​រង​គ្រោះ​អាយុ​២៨ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង។

លោកបន្តថា នៅ​ថ្ងៃ​កើតហេតុ​ម្ចាស់​ផ្ទះ​មិន​នៅ​ផ្ទះទេ នារីរង​គ្រោះ​ជា​ប្អូន​ថ្លៃ​ថៅកែ​ស្រី​នាង​កំពុង​រែង​អង្ករ​ដាំ​បាយ ឃើញ​សភាព​ស្ងាត់​ល្អ ជន​សង្ស័យ​ដើរ​ទៅ​មក​ពី​មុខ​ទៅ​ខាង​រាន​ក្រោយ​ផ្ទះ រួច​ក៏​ស្ទុះ​ទៅ​ចាប់​នាង​រំលោភ​តែ​ម្តង។

តាមសម្តីស្រ្តីរងគ្រោះថា នាង​ព្យាយាម​រើ​បម្រះ​ដែរ​តែ​ដោយ​នាង​ឈឺ​គ្មាន​កម្លាំង​ក៏​ត្រូវ​ជន សង្ស័យ​រំលោភ​នាង​បាន​សម្រេច ប៉ុ​ន្តែ​នាង​មិន​ហ៊ាន​ស្រែក​ទេ​ព្រោះ​ខ្លាច​ជន​នេះ​សម្លាប់ និង​ទ្រាំ​ដល់​បង​ថ្លៃ​មក​វិញ​ទើប​ប្រាប់​និង​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​ខ្លួន​តែ​ម្តង។

ជនសង្ស័យ​ជា​កម្មករ​លីសែង​ត្រី​ឲ្យ​ថៅកែ​ស្រី​ម្ចាស់​ផ្ទះ សារភាព​ថា​ដ្បិត​តែ​មាន​ប្រពន្ធ តែ​អំណាច​ក្តី​ស្រឡាញ់​នាង​ខ្លាំង​ពេក​ទើប​ធ្វើ​ឲ្យ​គេហ៊ាន​ធ្វើ​បែប​នេះ។ ស្រ្តីរង​គ្រោះ​ក្រោយ​មក​មាន​ធ្លាក់​ឈាម​ច្រើន ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង៕

អត្ថបទគួរចាប់អារម្មណ៍