The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភ្លើង​ឆេះ​កុដិ​សុគត​ចៅ​អធិការ​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត

ភ្លើង​ឆេះ​កុដិ​សុគត​ចៅ​អធិការ​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត

ភ្លើង​ឆេះ​កុដិ​សុគត​ចៅ​អធិការ​វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត

កំពង់ធំៈ ចៅ​អធិការ វត្ត​រុក្ខា​បុប្ផា​ព្រៃ​ស្អាត ព្រះ​ជន្ម ៨៣ ព្រះវស្សា​បាន​សុគត​ក្នុង​ភ្លើង​ឆេះ​កុដិ​ខណៈ​កំពុង​តែ​សឹង​លក់​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ក្នុង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។

លោក វ៉ន សុភ័ណ អធិការ​រង ស្រុក​ស្ទោង ពី​ម្សិល​មិញ​បាន​ប្រាប់​ថា ភ្លើង​ឆេះ​កុដិ​របស់​ចៅ​អធិការ​នៅ​ម៉ោង ១ រំលង​អធ្រាត្រ​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ជាង​កន្លះ​ម៉ោង​ទើប​អ្នក​ភូមិ​និង​ព្រះសង្ឃ​ក្នុង​វត្ត​បាន​ដឹង​ប៉ុន្តែ មិន​អាច​ជួយ​លោក​បាន​ទេ។

លោក សុភ័ណ បន្ត​ថា អ្នក​ភូមិ​នាំ​គ្នា​ទៅ​ជួយ​ពន្លត់​ភ្លើង​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ព្រោះ​ភ្លើង​ឆេះ​កុដិ​អស់​ទៅ​ហើយ។ លោក​ថា៖ «យើង​រក​ឃើញ​សព​របស់​ព្រះ​អង្គ​ឆេះ​ខ្មៅ​ដូច​ធ្យូង។ តាម​ការ​ពិនិត្យ​យើង​សង្ស័យ​ថា អគ្គិភ័យ​នេះ​បង្ក​ពី​សត្វ​ឆ្មា​តាម​ចាប់​កណ្តុរ​ធ្វើ​ឲ្យ​រលំ​ដួល​ទៀន​ក្នុង​កុដិ​ទៅ​ប៊ីដុង​ប្រេង​ក៏​ឆាប​ឆេះ​ឡើង។

លោក​បន្ត​ថា អ្នក​ភូមិ​និង​ព្រះសង្ឃ​ក្នុង​វត្ត​ថា ចៅ​អធិការ​តែង​ដុត​ទៀន​ទុក​រាល់​យប់​ខណៈ​ក្នុង​កុដិ​មាន​ប៊ីដុង​ប្រេង​ទៀន​ធំៗ កំប៉ុង​ថ្នាំ​មូស កំប៉ុង​ហ្គាស ...ដែល​ពុទ្ធ​បរិស័ទ​ទិញ​ប្រគេន​សម្រាប់​ពិធី​ចូល​ព្រះវស្សា។ លោក​បញ្ជាក់​ថា អាជ្ញាធរ​និង​អ្នក​ស្រុក បាន​រៀបចំ​បុណ្យ​សព​ចៅ​អធិការ​ហើយ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​និយាយ​ថា៖ «វា​ក៏​ជា​កំហុស​របស់​ព្រះ​អង្គ​ដែរ ព្រោះ​លោក​ប្រហែស​ដែល​ដុត​ទៀន​ទុក​ចោល​មិន​គិត​ពី​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​ជាយថាហេតុ»។ លោក​ថា លោក​ក៏​មិន​ដឹង​ថា ពេល​ណា​ទើប​មាន​ការ​ជ្រើស​រើស​ចៅ​អធិការ​ថ្មី​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍