The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មេខ្លោង​ជួញដូរ​គ្រឿងញៀន​​ជាតិ​កូរ៉េ​ ២ ​នាក់​ត្រូវ​ចាប់​ខ្លួន




មេខ្លោង​ជួញដូរ​គ្រឿងញៀន​​ជាតិ​កូរ៉េ​ ២ ​នាក់​ត្រូវ​ចាប់​ខ្លួន

មេខ្លោង​ជួញដូរ​គ្រឿងញៀន​​ជាតិ​កូរ៉េ​ ២ ​នាក់​ត្រូវ​ចាប់​ខ្លួន

បន្ទាយមានជ័យៈ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ធ្វើការ​ឃាត់​ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ពីរ​នាក់​ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​ឆ្លងដែន​ និង​បាន​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េ​វិញ​តប​តាម​សំណើ​របស់​នគរបាល​កូរ៉េ។

លោក ខៀវ សាម៉ន ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​បុរស​ឈ្មោះ Lee Taechwa និង​ឈ្មោះ Kim In Bae ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​កម្ពុជា​ឃាត់​ខ្លួន​តាម​សំណូមពរ​របស់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ព្រោះ​ជា​ឧក្រិដ្ឋជន​ដែល​មាន​និវេទន៍​ក្រហម​តាម​ចាប់​ខ្លួន​ពី​អាជ្ញាធរ​កូរ៉េ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​នេះ​ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​រង់ចាំ​នគរបាល​អន្តោប្រវេសន៍​បញ្ជូន​ចេញ​ទៅ​វិញ។ ពួកគេ​ជា​ក្រុម​ជួញដូរ​គ្រឿង​ញៀន​ឆ្លងដែន​ដែល​ស្ថិត​ក្នុង​ការ​តាម​ចាប់ពី​សមត្ថកិច្ច​អាំង​ទែរប៉ូល​របស់​កូរ៉េ»។

លោក អ៊ិន សុង នគរបាល​ទទួល​បន្ទុក​ការ​សួរ​ចម្លើយ​បុរស​ទាំង​ពីរ​នេះ​បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​បុរស​ទាំង​ពីរ​នាក់​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​ចេញ​គ្រឿង​ញៀន​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។

លោក​ថា៖ «យើង​បាន​តាមដាន​ពួកគេ​ហើយ​បាន​ចាប់​ខ្លួន​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​។ យើង​ដឹង​ហើយ​កម្ពុជា​មិនមែន​ជា​កន្លែង​ផលិត​តែ​ឧក្រិដ្ឋជន​បាន​​យក​កម្ពុជា​ជា​កន្លែង​ឆ្លងកាត់​ដោយ​ភាគច្រើន​ការ​ចរាចរ​មកពី​តំបន់​ត្រីកោណ​មាស»។

លោក កែវ វណ្ណថន អគ្គនាយករង​នគរបាល​អន្តោប្រវេសន៍​បាន​ដឹង​ពី​ការ​ចាប់​ខ្លួន​ជនជាតិ​កូរ៉េ​នេះ​ប៉ុន្តែ​ថា​លោក​មិន​មាន​ព័ត៌មាន​លម្អិត​ពី​បញ្ហា​នេះ​ទេ​ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ ប៉ុន្តែ​លោក​ ច័ន្ទថារិទ្ធ បាន​បដិសេធ​ធ្វើ​​អធិប្បាយ​ដោយ​បញ្ជាក់​យ៉ាង​ខ្លី​ថា​លោក​ទើប​តែ​មក​ពី​ក្រៅ​ប្រទេស​វិញ៕

អត្ថបទគួរចាប់អារម្មណ៍