The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ហុងគ្រី ១០២ ឆ្នាំ​ស្លាប់​នៅ​ក្រុង​ព្រះ​សីហនុ




ស្ត្រី​ហុងគ្រី ១០២ ឆ្នាំ​ស្លាប់​នៅ​ក្រុង​ព្រះ​សីហនុ

ស្ត្រី​ហុងគ្រី ១០២ ឆ្នាំ​ស្លាប់​នៅ​ក្រុង​ព្រះ​សីហនុ

ព្រះសីហនុៈ ស្ត្រី​ទេសចរ​ជាតិ ហុងគ្រី អាយុ ១០២​ឆ្នាំ ម្នាក់​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នៅ​ក្នុង សង្កាត់​លេខ ៣ ក្រុង​ព្រះ​សីហនុ ដោយ​រោគាពាធ។

លោក ជុំ សុគន្ធី អធិការ​រង​នគរបាល​ក្រុង​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ ហុងគ្រី នោះ​ឈ្មោះ Ember Obonne អាយុ ១០២​ឆ្នាំ ជា​អ្នក​ទេសចរ​ចូល​មក​ស្នាក់នៅ ខេត្ត​ព្រះសីហនុ ពី​ថ្ងៃ ទី​៣១ ខែ​មីនា និង​ផុត​កំណត់​ទិដ្ឋាការ​នៅ​ថ្ងៃ ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៤។

លោក​បន្ត​ថា៖ «លោក​យាយ​ស្លាប់​ដោយ​វ័យ​ចាស់​ជរា​ពេល​គាត់​មក​លេង​ចៅៗ ជា​ជនជាតិ​ខ្មែរ​នៅ​ក្នុង ខេត្ត​ព្រះ​សីហនុ»។

លោក​បន្ត​ថា សាកសព​បាន​ប្រគល់​ឲ្យ​ចៅៗ​ធ្វើ​បុណ្យ​និង​យក​ទៅ​បូជា​នៅ វត្ត​ឥន្ទញាណ ហៅ​វត្ត​ក្រោម ស្ថិត​ក្នុង សង្កាត់​លេខ ៣ ក្រុង​ព្រះសីហនុ បន្ទាប់​ពី​ខាង​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហនុ ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​សាកសព​រួច ហើយ​ថា មិន​មាន​ពាក់​ព័ន្ធ​រឿង​អ្វី​ផ្សេង៕

អត្ថបទគួរចាប់អារម្មណ៍