The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឡាន​សាំង​សូគីម៉ិច​បុក​រះ​របួស​ជាង ១០​នាក់

ឡាន​សាំង​សូគីម៉ិច​បុក​រះ​របួស​ជាង ១០​នាក់

ឡាន​សាំង​សូគីម៉ិច​បុក​រះ​របួស​ជាង ១០​នាក់

20140319_05b
រថយន្តដឹកសាំងក្រុមសូគីមិុចបង្កគ្រោះថ្នាក់កាលពីម្សិលមិញ

ភ្នំពេញ: មនុស្ស ១០​នាក់ រង​របួស​ធ្ងន់-ស្រាល​ក្នុង​គ្រោះថ្នាក់​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន សូគីម៉ិច បុក​រះ​កន្លែង​លក់​ដូរ​បុក​រថយន្ត ១ គ្រឿង ម៉ូតូ ៤ គ្រឿង​ខូច​ខាត​នៅ​មុខ​រោងចក្រ​កាត់ដេរ កាល​ពី​ម៉ោង​ជិត ១២ ថ្ងៃ​ត្រង់​ថ្ងៃ ទី១៨ ខែ​មីនា នៅ​ផ្លូវ​ជាតិ​លេខ ៥ ស្ថិត​ក្នុង ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញស្សីកែវ។

លោក ចេវ ហាក់ នាយ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ក្រុង បាន​ឲ្យ​ដឹង​ថា៖ «ជន​រងគ្រោះ​មាន ១០​នាក់ របួស​ធ្ងន់ ៤​នាក់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាល់ម៉ែត ខូច​ខាត​ម៉ូតូ ៤ គ្រឿង រថយន្ត ១ គ្រឿង រទេះ​រុញ ៣»។

សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើត​ហេតុ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន សូគីម៉ិច ពាក់​ស្លាក ភ្នំពេញ 3A-4258 បើកបរ​ដោយ​ឈ្មោះ អ៊ុច វីរៈរតនា អាយុ ៣៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល ភូមិ​ឃ្លាំងសាំង សង្កាត់-ខណ្ឌ​ប្ញស្សីកែវ បើក​លើ​ផ្លូវ​ជាតិ​លេខ ៥ ដឹក​ប្រេង​យក​ទៅ​ចែក​ចាយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៣។ លុះ​មក​ដល់​មុខ​ក្រុមហ៊ុន​កាត់ដេរ ម៉ូរៀ ហ្គាមេន ខប នៅ​ក្នុង ភូមិ​លូ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​សាំយ៉ុង​ពី​ក្រោយ ហើយ​រេ​ចង្កូត​ទៅ​ស្តាំ​ដៃ បុក​រះ​កន្លែង​លក់​ដូរ​បាយ​ម្ហូប និង​ធុង​ទឹក​អំពៅ​ខាង​មុខ​រោងចក្រ​ចំ​ពេល​កម្មករ​ចេញ​មក​ហូប​បាយ​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់-ស្រាល​រួច​រថយន្ត​បន្ត​ទៅ​បុក​ម៉ូតូ ៤ គ្រឿង​ថែម​ទៀត។

លោក​ថា ចំណែក​អ្នក​បើក​រថយន្ត​បង្ក​ត្រូវ​នាំ​ទៅ​ប៉ុស្តិ៍ ស្វាយប៉ាក ដើម្បី​សួរ​នាំ​ហើយ​ម៉ូតូ​ដែល​ខូច​ខាត​ក៏​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រង់​ចាំ​ការ​ដោះស្រាយ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍