The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​តាម​ចាប់​ខ្លួន​អ្នក​ជះ​ទឹក​អាស៊ីត​លើ​ជន​រង​គ្រោះ​នៅ​មេមត់

អាជ្ញាធរ​តាម​ចាប់​ខ្លួន​អ្នក​ជះ​ទឹក​អាស៊ីត​លើ​ជន​រង​គ្រោះ​នៅ​មេមត់

អាជ្ញាធរ​តាម​ចាប់​ខ្លួន​អ្នក​ជះ​ទឹក​អាស៊ីត​លើ​ជន​រង​គ្រោះ​នៅ​មេមត់

កំពង់ចាមៈ នគរបាល​ខេត្ត​កំពង់​ចាម​កំពុង​តាម​ស្វែង​រក​បុរស​ម្នាក់​ដែល​សង្ស័យ​ថា បាន​វាយ​ប្រហារ​ទឹក​អាស៊ីត​ទៅ​លើ​មនុស្ស​ពីរ​នាក់ កាល​ពី​យប់​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ស្រុក​មេមត់។

លោក ដែន រិទ្ធី មេប៉ុស្តិ៍​​ឃុំជាំ​ក្រវៀន ស្រុក​មេមត់ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា ជន​រងគ្រោះ​ភេទ​ប្រុស​ម្នាក់​អាយុ​៣២​ឆ្នាំ បាន​ទទួល​រង​ការ​រលាក​យ៉ាង​ធ្ងន់ធ្ងរ​នៅ​លើ​ផ្ទៃ​មុខ ហើយ​ផ្នែក​ខ្លះ​ទៀត​នៅ​លើ​រាង​កាយ ប៉ុន្តែ គាត់​អាច​ដើរ​និង​និយាយ​បាន​នៅ​ឡើយ។ ដៃ​គូ​របស់​គាត់​ដែល​មាន​អាយុ​៣២​ឆ្នាំ​ដូចគ្នា បាន​ទទួល​រង​របួស​រលាក​ស្រាល​នៅ​លើ​ខ្នង។

លោក រិទ្ធី ជឿ​ថា ជន​សង្ស័យ​មាន​ឈ្មោះ ជា ថេង អាយុ​២៣​ឆ្នាំ គឺជា​អតីត​សង្សារ​របស់​ស្រ្តី​នោះ គាត់​​ប្រហែល​ជា​ខឹង​នឹង​ទំនាក់​ទំនង​ថ្មី​រវាង​អតីត​សង្សារ​របស់ គាត់​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត។

បើ​យោង​តាម លោក រិទ្ធី ​ឈ្មោះ ជា ថេង បាន​យក​ទឹក​អាស៊ីត​នោះ​ដាក់​នៅ​ក្នុង​ចាន​ជ័រ ហើយ​បាន​លប​ចូល​ទៅផ្ទះ​របស់​អ្នក​ទាំងពីរ​ហើយ​ជះ​ទឹក​អាស៊ីត​នោះ​តាម បង្អួច ទៅ​លើ​អ្នក​ទាំង​ពីរ​ខណៈ​កំពុង​ដេក​នៅ​លើ​អង្រឹង។

លោកបន្ត​ថា ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​គ្លីនិក​សុខ​ភាព ហើយ​បន្ទាប់​មក​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត។

លោកបន្តថា៖​«យើង​សន្និដ្ឋាន​ជា​បឋម​ថា​ជា​ស្នេហា​ត្រីកោណ ពី​ព្រោះ​ជន​សង្ស័យ​ស្រឡាញ់​ជន​រងគ្រោះ ប៉ុន្តែ​ជន​រងគ្រោះ​ទៅ​រស់​នៅ​ជាមួយ​បុរស​ផ្សេង។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​សង្ស័យ​មាន​កំហឹង»។

លោក ដែន រិទ្ធី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំ​​សមត្ថកិច្ច​ពី​ក្រសួង​មហា​ផ្ទៃ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ​នោះ​រួច​ហើយ ក្នុង​គម្រោង​​នៃ​យុទ្ធនា​ការ​អប់រំ​អំពី​ច្បាប់​អាស៊ីត​ថ្មី៕ PS

អត្ថបទគួរចាប់អារម្មណ៍