The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកទោសផ្លោះរបងគុករត់រួច​ ប៉ូលិសតាម​ប្រមាញ់​មក​វិញ




អ្នកទោសផ្លោះរបងគុករត់រួច​ ប៉ូលិសតាម​ប្រមាញ់​មក​វិញ

អ្នកទោសផ្លោះរបងគុករត់រួច​ ប៉ូលិសតាម​ប្រមាញ់​មក​វិញ

​កំពង់​ស្ពឺៈ នគរ​បាល​កំពុង​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ទោស​​ម្នាក់មកវិញ​ ក្រោយ​ដែល​​បាន​លួច​រត់​ចេញ​ពី​គុក​កាល​ពី​ព្រឹក​ថ្ងៃទី១​២​មីនា​នៅ​សង្កាត់​ស្វាយ​ក្រ​វាន់​ ក្រុង​ច្បារ​មន​ខេត្ត​កំពង់​ស្ពឺ។​

លោក​ កែវ ​សុ​ធា ​ព្រះរា​ជ​អាជ្ញា​ខេត្ត​កំព​ង់​ស្ពឺបា​នប្រា​ប់ពី​ម្សិល​មិញ​ថា​អ្នកទោស​​ម្នាក់​បាន​ព្យា​យាម​​​ផ្លោះ​របង​គុក​រត់​​គេច​ខ្លួន​រហូត​បាន​សម្រេច​ហើយ​ស​ម​ត្​ថកិច្ច​កំ​ពុ​ង​តែស្វែង​តាម​ចាប់​ខ្លួន​ម​ក​វិ​ញ។ ​មន្រ្តីន​គរ​បាល​ខេត្ត​​ប្រាប់​ថា​ពិ​ត​ជា​មាន​អ្នក​ទោស​ម្នាក់​បាន​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​នៅពេល​អ្នក​ទោស​ចេញ​មក​ក្រៅដើ​ម្បី​ហាត់​ប្រាណ​ហើយ​សមត្ថកិច្ច​គ្រប់​ស្រុក​​បាន​ដាក់​កម្លាំង​តាម​រក​​។

មន្ត្រី​នេះថា ​អ្នក​ទោស​នោះជា​ជ​ន​​ជាប់​ចោទ​ក្នុង​ករណី​ជួញដូរ​គ្រឿង​ញៀន​​​មាន​ឈ្មោះ​​ទឹម ​វិបុល អាយុ​២៩​ឆ្នាំ មកពីខេត្ត​កណ្តាល ដែល​​ត្រូវ​បាន​​​​ចាប់​ខ្លួន​​នៅ​ខែ​មករា ​ឆ្នាំ២០១៣ នៅក្នុង​ភូមិ​ព្រៃ​គុយ ​ឃុំ​សម្បូរ ​ស្រុក​សំ​រោងទង ​ខេត្ត​កំពង់​ស្ពឺ។ មន្ត្រីពន្ធនាគារ​ម្នាក់​ថា អ្នកទោសបាន​ផ្លោះរបងគុក​មាន​​​បន្លា​លួស​ហ៊ុមព័ទ្ធ​ពីរ​ជាន់៕

អត្ថបទគួរចាប់អារម្មណ៍