The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ភូមិ​នៅ​ក្រុង​សំរោង​៦៧​នាក់​ពុល​អាហារ​នៅ​ក្នុង​ពិធី​សែន

អ្នក​ភូមិ​នៅ​ក្រុង​សំរោង​៦៧​នាក់​ពុល​អាហារ​នៅ​ក្នុង​ពិធី​សែន

អ្នក​ភូមិ​នៅ​ក្រុង​សំរោង​៦៧​នាក់​ពុល​អាហារ​នៅ​ក្នុង​ពិធី​សែន

ឧត្តរ​មាន​ជ័យៈ មនុស្ស​ជិត​៧០​នាក់ បាន​ពុល​អាហារ​នៅ​ឯ​ពិធី​សែន​ព្រេន​កូន​កំលោះ​ក្រមុំ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សារ​អ្នក​ចម្អិន​អាហារ​ខ្វះ​អនាម័យ។

អធិការ​ក្រុង​សំរោង លោក​នួន អេត បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ចំនួន ៦៧នាក់​ក្នុង​នោះ​មាន​ក្មេង ៤៩​នាក់​បាន​ក្អួត និង​រាក​ភ្លាមៗ បន្ទាប់​ពី​បរិភោគ​អាហារ​ដែល​គេ​រៀប​ចំ​សម្រាប់​ពិធី​សែន​ព្រេន​នោះ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ចុះ​ទៅ​ពិនិត្យ​ភ្លាមៗ នៅ​ពេល​គេ​រាយការណ៍​ថា អ្នក​ភូមិ​ជា​ច្រើន​បាន​ពុល​អាហារ​។ ពួក​គេ ក្អួត ហើយ​រាក បន្ទាប់​ពី​ហូប​អាហារ​ដែល​ចម្អិន​ដោយ​អ្នក​ភូមិ​»​។ លោក​ឲ្យ​ដឹង​ថា អ្នក​ចម្អិន​អាហារ​បាន​ប្រើ​ចាន​ដែក​សម្រាប់​ទុក​សាច់ និង​បន្លែ​ដែល​គេ​មិន​បាន​លាង​ឲ្យ​ស្អាត​បន្ទាប់​ពី​គេ​ប្រើ​សម្រាប់​លាយ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ ទោះ​ជា​យ៉ាង​ណា ក៏​អ្នក​ឈឺ​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​បន្ទាប់​ពី​ការ​ព្យាបាល​៕ NR

អត្ថបទគួរចាប់អារម្មណ៍