The Phnom Penh Post Search

Search form

ឧទ្ធរណ៍​បន្ថយ​ទោស​ពី​ ៦​ ខែ​ទៅ​ ១ ​ឆ្នាំ​ដល់​ក្រុម​ចោរ​ប្លន់​ម៉ូតូ​​នៅ​ខណ្ឌ​ចំការ​មន​

ឧទ្ធរណ៍​បន្ថយ​ទោស​ពី​ ៦​ ខែ​ទៅ​ ១ ​ឆ្នាំ​ដល់​ក្រុម​ចោរ​ប្លន់​ម៉ូតូ​​នៅ​ខណ្ឌ​ចំការ​មន​

ភ្នំពេញៈ ចោរ​ ២​​ នាក់​​ក្នុង​ចំ​ណោម​ ៤​ នាក់​ដែល​ប្លន់​នៅ​ខណ្ឌ​ចំការ​មន​​ កាល​ពី​ឆ្នាំ​ ២០១៥ ​ត្រូវ​សភា​ព្រហ្ម​ទណ្ឌ​​សាលា​ឧទ្ធរណ៍​​បន្ថយ​ទោស​​ម្នាក់​ពី ​៦ ​​ខែ​ ទៅ ​១ ​ឆ្នាំ​បន្ទាប់​ពី​បើក​សវនាការ​ កាល​ពី​ថ្ងៃ​ទី​ ១៨ ​ធ្នូ​ ឆ្នាំនេះ​។

លោក​ចៅ​ក្រម​ សំ​រិ​ទ្ធ សុផល​ កាល​ពី​ព្រឹក​ថ្ងៃ​ ២៨​ ធ្នូ ​នេះ បាន​អាន​សាល​ដីកា​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​ ​២ ​នាក់​ថា ​ឈ្មោះ​ជា​ សុវណ្ណ​និង​ពៅ ​ចិត្ត្រា ​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ពិភា​ក្សា​មក​យល់​ឃើញ​ថា​៖ ​«​ជន​ជាប់​ចោទ​បាន​សារ​ភាព​ដូច្នេះ​តុលា​ការ​សម្រេច​បន្ថយ​ទោស​ឈ្មោះ​ ជា សុវណ្ណ ​ពី ​៦ ​មក​ជាប់​ពន្ធនា​គារ ​៥ ​ឆ្នាំ​វិញ​។ រីឯ ​​ពៅ ​ចិត្ត្រា ​ដែល​ជាប់​ ២ ​ឆ្នាំ ​៦ ​ខែ ​ត្រូវ​មក​ជាប់​ទោស​ ២ ​ឆ្នាំវិញ ​ចំពោះ​ទោស​ ៦​ ខែ​នោះ​ត្រូវ​ព្យួរ​»​។​

តាម​កំណត់​ហេតុ​ថា ជន​ជាប់​ចោទ​​ឈ្មោះ​​ ជា ​សុវណ្ណ ​អាយុ​ ៣១​ ឆ្នាំ​ ​​និងបក្ខ​ពួក ៤​ នាក់​ ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ម៉ាក​រ៉ូឡូ​ ១​ ដើម​បាន​ជិះ​ម៉ូតូ​ ២ ​គ្រឿង​ចេញ​ពី​ក្លិប​រាត្រី​មួយ ​កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ វិច្ឆិកា ​ឆ្នាំ ​២​០​១​៥​​។​

ស្រប​ពេល​នោះ​ជនរ​ងគ្រោះបាន​ជិះ​ម៉ូតូ​ម៉ាក ​X​.​R ​ឌុប​នារី​ម្នាក់​ដល់​សង្កាត់​ទួល​ទំពូង ​​ខណ្ឌ​ចំការមន ​ក៏​ត្រូវ​​ក្រុម​​ជន​ជាប់​ចោទ​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ក្បាល​ឯ​ឈ្មោះ ​ពៅ ​ចិត្ត្រា អាយុ​ ២៧​ ឆ្នាំ​បាន​ដណ្តើម​យក​​ម៉ូតូ​ ​ជិះ​ទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ ​បាន​ប្រាក់​ ​១ ​ពាន់​ដុល្លារ​ចែក​គ្នា ​៤​ នាក់​។​

សំណុំ​រឿង​នេះ ត្រូវ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ប្រកាស​ផ្តន្ទា​ទោស​ថ្ងៃ​ទី ​៩ ​ខែ​មិថុនា ​ឆ្នាំ ​២​០​១​៦ ​​ឲ្យ ជា​ សុវណ្ណ ​ដាក់​ពន្ធ​នាគារ​​ ៦ ​ឆ្នាំ ​ឈ្មោះ​ ពៅ​ ចិត្ត្រា ​ដាក់​ពន្ធនា​គារ ​៣ ​ឆ្នាំរួម​នឹង​បក្ខ​ពួកគេ​ ២ ​នាក់​ទៀតតែ​ឈ្មោះ​ ពៅ​ ចិត្ត្រា ឲ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធ​នា​គារ ២ ​ឆ្នាំ ៦​ ខែ​ចោទ​ពីបទ​«លួច​មាន​ស្ថានទម្ងន់​ទោស​​ដោយ​ប្រើ​អំពើ​ហិង្សា​»​​ ៕

អត្ថបទគួរចាប់អារម្មណ៍