ក្រុងបុមបៃ : លោក លាវ ស៊ាវមីង វ័យ៣៣ឆ្នាំនិងប្រពន្ធគាត់អ្នកស្រី វ៉ាង ស៊ូនណា ព្រមទាំងកូនបានប្រើបង្គន់សាធារណៈដែលស្ថិតនៅតាមដងវិថីរបស់ ខេត្តគ័ងចូវ ជាជម្រករស់នៅអចិន្រៃ្តយ៍តែម្ដង។ ទាំងប្តីប្រពន្ធសុខចិត្តទុកចោលការងារស្រែចម្ការ មកធ្វើជាអ្នកសម្អាតបង្គន់ដើម្បីឲ្យកូនបានទៅរៀន និងមានអនាគតភ្លឺស្វាង។
ផ្ទះរបស់ពួកគេមានទំហំតូចចង្អៀតមែនទែន ដែលសឹងតែយើងមិនអាចនឹងស្រមៃដល់ថាតើអ្នកមាឌធំនោះនឹងចូលទៅ កាន់ទីនោះបានដែរ ឬទេ?
លើផ្ទៃទំហំពីរម៉ែត្របួនជ្រុង អ្នកស្រី វ៉ាង បានប្រើវាជាបន្ទប់បាយសម្រាប់ចម្អិនម្ហូបអាហារនិងកន្លែងទទួលទាន ដោយមិនខ្វល់ពីវត្តមានមនុស្សម្នាចូលមកជុះនោម ឬបន្ទោបង់នោះ។ តែពិតជាគិតមិនដល់ឡើយថា បន្ទប់នេះតូចមែន តែវាត្រូវបានគ្រួសារនេះច្នៃវាបានជាបន្ទប់គេងនៅខាងលើបានដោយ មានកន្លែងដាក់ទូរទស្សន៍ និងជាកន្លែងលេងបៀរកម្សាន្តទៀតផង។
ក្រុម គ្រួសារលោក លាវ ស៊ាវមីង និងអ្នកស្រីវ៉ាងក៏មានបំណងចង់ជួលផ្ទះល្អជាងនេះដើម្បីឲ្យកូន ប្រុសវ័យ១៣ឆ្នាំរស់នៅមានជីវិតស្រស់ស្រាយដែរ តែតម្លៃជួលថ្លៃគឺ៦៤ដុល្លារក្នុងមួយខែ ខណៈការរកប្រាក់ចំណូលរបស់ពួកគាត់មិនអាចផ្គត់ផ្គង់លើរាល់ការ ចាយវាយប្រចាំថ្ងៃនោះឡើយដូចជាការចំណាយលើសៀវភៅរៀនសូត្រកូន ផងដែរ។
ដោយមិនខ្វល់ពីមតិរិះគន់ថាគ្រួសារខ្លួនរស់នៅទីកខ្វក់ គួរឲ្យឆ្អើមនោះប្រពន្ធលោកបានលើកឡើងថា៖ «សុភមង្គលមិនមែនស្ថិតលុយកាក់តែមួយនោះទេ។ សុភមង្គលកើតឡើងពីក្តីស្រឡាញ់របស់ប្តីចំពោះគ្រួសារ។ ខ្ញុំសប្បាយចិត្តណាស់ពេលដឹងថាប្តីខ្វាយខ្វល់ពីខ្ញុំនិងកូន នោះ ជាពិសេសបំណងចង់ឲ្យកូនប្រុសមានអនាគតល្អ»៕ PR