The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចម្លាក់​ក្រមួន គឹម យុនជុង ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ

ចម្លាក់​ក្រមួន គឹម យុនជុង ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ

ចម្លាក់​ក្រមួន គឹម យុនជុង ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ

121114_20c
121114_20c

ក្រុងសេអ៊ូល : តារា​ចម្រៀង និង​សម្ដែង គឹម យុនជុង នឹង​ត្រូវ​បាន​គេ​សូន​ធ្វើ​ជា​ចម្លាក់​ក្រមួន​ដើម្បី​ដាក់​តាំង​នៅ​សារមន្ទីរ​ ម៉ាដាម ធូសូតស៍ (Madame Tussauds) ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​។ តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ​រូប​នេះ​ស្ថិត​នៅ​ក្នុង​ចំណោម​តារា​ល្បីៗ​ នៅ​អាស៊ី និង​សិល្បករ-សិល្បការិនី​លំដាប់​ពិភពលោក ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ធ្វើ​ជា​ចម្លាក់​ក្រមួន​ដាក់​តាំង​នៅ​សារ មន្ទីរ​ដ៏​ល្បីល្បាញ​ដែល​មាន​សាខា​ជុំវិញ​ពិភពលោក។ តារា​ហូលីវូត​ដែល​មាន​ចម្លាក់​ក្រមួន​របស់​ខ្លួន​តាំង​ក្នុង​សារមន្ទីរ​នេះ​ រួម​មាន​នាង អេនជឺលីណា ជោលី លោក ប្រេត ភីត បណ្ដា​ប្រធានាធិបតី ល្បីៗ​ក្នុង​ពិភពលោក និង​សែ​រាជវង្ស​ផង​ដែរ។ យោង​តាម​ទីភ្នាក់ងារ Key East Entertainment ចម្លាក់​ក្រមួន​របស់​ គឹម យុនជុង នឹង​ត្រូវ​ដាក់តាំង​នៅ​សាខា​សារមន្ទីរ​ក្នុង​តំបន់​ប៊ូសាន ប្រទេស​កូរ៉េ មុន​នឹង​បន្ត​មាន​វត្តមាន​ក្នុង​ពិព័រណ៍​នៅ​ចិន ហុងកុង ព្រម​ទាំង​ជប៉ុន​ នា​ខែ​ធ្នូ​ខាង​មុខ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍