The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដំណើរ​ប្រគំ​តន្ត្រី ៧៧៧ របស់​រីហានណា​រង​បរាជ័យ

ដំណើរ​ប្រគំ​តន្ត្រី ៧៧៧ របស់​រីហានណា​រង​បរាជ័យ

ដំណើរ​ប្រគំ​តន្ត្រី ៧៧៧ របស់​រីហានណា​រង​បរាជ័យ

121121_20c
121121_20c

ក្រុង ឡូសអេនជឺលេសៈ ដើម្បី​អបអរ​ការ​ចេញ​អាល់ប៊ុម​ទី​៧​នា​ពេល​ខាង​មុខ តារា​ចម្រៀង​អាមេរិក​ ដើម​កំណើត​មក​ពីកោះ​បាបាដុស នាង ​រីហានណា​នឹង​ប្រើ​រថយន្ត​ខ្នាត​ធំ​ម៉ាក​ Delta 777​សម្រាប់​ជិះ​ទៅ​សម្តែង​ការ​ប្រគំ​តន្ត្រី​នៅ​៧​ទីក្រុង ក្នុង​៧​ប្រទេស​ផ្សេង​គ្នា​នា​រយៈ​ពេល​៧​ថ្ងៃ។ នាង​នឹង​ត្រូវ​ការ​ក្រុម​មនុស្ស​ហែហម​ចំនួន​២៥០​នាក់​រួម​ទាំង​ក្រុម ការងារ និង​អ្នក​កាសែត​ផង​ដែរ​នោះ នៅ​ក្នុង​ដំណើរ​កម្សាន្ត​តន្ត្រី​ទេសចរណ៍​777 នេះ។ ប៉ុន្តែ​គម្រោង​របស់​តារា​ចម្រៀង​សម្បុរ​ស្រអែម​វ័យ​២៤​ឆ្នាំ​ហាក់​រង ការ​បរាជ័យ​បណ្ដើរ​ៗ​ហើយ។ កិត្តិស័ព្ទ​របស់​នាង​ត្រូវ​ធ្លាក់​ចុះ​ដោយ​សារ​តែ​ឌីជេជន​ជាតិ​ អូស្រ្តាលី ធីម ឌ័រមឺរ​ បាន​ស្រវឹង​ស្រា​ជោក​រត់​ឡើង​រថយន្ត​នាង ដោយ​ស្រាត ននល​គក​នៅ​កណ្តាល​ចំណោម​អ្នក​កាសែត។ ហេតុការណ៍​នេះ​ធ្វើ​ឲ្យ​នាង​ចាក់​សោ​បន្ទប់​នៅ​សម្ងំ​លើ​រថយន្ត​នោះ​តែ​ ម្នាក់​ឯង ដោយ​មិន​ចង់​ឃើញ​ភាព​ដ៏​អាម៉ាស់៕ PR

អត្ថបទគួរចាប់អារម្មណ៍