ក្រុងសេអ៊ូលៈ តារាចម្រៀង និងសម្តែងប្រុសកូរ៉េខាងត្បូង ផាក យូជុន នៃក្រុមចម្រៀង JYJ ត្រូវបានប្រិយមិត្តគាំទ្រខ្លួនពាសពេញពិភពលោកបរិច្ចាគជា អំណោយអង្ករមានចំនួនសរុប១២តោន នៅថ្ងៃសម្ពោធរឿងភាគថ្មីរបស់ខ្លួនចំណងជើងថា ខ្ញុំនឹកអ្នក (I miss you)។ អំណោយអង្ករជូនតារាវ័យ២៦ឆ្នាំរូបនេះគឺបានមកពីប្រិយមិត្ត គាំទ្រនៅ ចិន ជប៉ុន ប៉េរូ អេស្ប៉ាញ ស៊ីលី អូស្រ្តាលី កាណាដា ឥណ្ឌូនេស៊ី និងបណ្តាប្រទេសច្រើនទៀតដោយសរុបមានចំនួនរហូតដល់២៦ប្រទេសឯណោះ៕ PR