
តារាសម្តែងកូនកាត់នាង ពេជ្រ អាវីហ្សា បានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងសាមញ្ញកាលពីថ្ងៃសៅរ៍ ដោយនាងបានអញ្ជើញភ្ញៀវដែលជាមិត្តភក្តិជិតដិតតែប៉ុន្មាននាក់ប៉ុណ្ណោះមកចូលរួម និងញ៉ាំអាហាររួមគ្នា។
ក្រៅពីនោះ គេក៏សង្កេតឃើញវត្តមានសិល្បករមួយចំនួនផងដែរហើយក្នុងនោះគេសង្កេតឃើញតារាចម្រៀង ស៊ឹម ថៃណា បានលេងស្ទីលចំហរង្វះដើមទ្រូងយ៉ាងសិចស៊ីគួរឲ្យព្រឺព្រួចទៀតផង។
ពេជ្រ អាវីហ្សា បានរៀបចំកម្មវិធីមិនឲ្យខ្ជះខ្ជាយឡើយទោះបីនាងមានប្រាក់មិនខ្វះក៏ដោយ៕