ភ្នំពេញ : មហោស្រពរូបថតភ្នំពេញបានប្រារព្ធធ្វើខួបលើកទី៥របស់ខ្លួនចាប់ តាំងពីថ្ងៃទី៨ ធ្នូ២០១២ ដោយមានការដាក់តាំងរូបភាពជាច្រើនតាមបណ្តាសាលតាំងពិព័រណ៍ នានា និងតាមដងវិថីចំនួន១៦កន្លែង ដូចជាស្ថានទូតបារាំងមជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលរួមមិត្ត សណ្ឋាគារ plantation និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ល។
ការ ដាក់តាំងរូបថតនេះ គឺប្រមូលផ្តុំដោយអ្នកថតរូបអាជីពជាតិ និងអន្តរជាតិច្រើនរូប ដែលមួយចំនួនបានឆ្លងកាត់ការបណ្តុះបណ្តាលដោយវិទ្យាស្ថានបារាំងនៅ កម្ពុជាផ្ទាល់។
ការដាក់តាំងពិព័រណ៍ក្នុងឆ្នាំនេះគឺមានលក្ខណៈខ្នាតធំ ដែលមានការដាក់តាំងរូបភាពជាច្រើនរហូតដល់រាប់ពាន់រូប។

នៅ ថ្ងៃសម្ពោធកម្មវិធី ភ្ញៀវទាំងអស់បានទៅជួបជុំគ្នានៅវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីជិះម៉ូតូកង់បីដើរទស្សនាទៅតាមសាលតាំងពិព័រណ៍នានានៅ ភ្នំពេញ និងតាមបណ្តាវិថីផងដែរ។ ម៉ូតូកង់បីប្រមាណជា៤០គ្រឿងបានដឹកនាំភ្ញៀវជិះមើលការដាក់ តាំងរូបភាពទាំងអស់រហូតទៅដល់ស្ថានទូតបារាំង។
លោក អ៊ុយ នូសិរីមុនី ជាអ្នកថតរូបអាជីពម្នាក់ដែលបានចូលរួមតាំងស្នាដៃរបស់ខ្លួន ក្នុងមហោស្រពរូបថតឆ្នាំនេះ បានថ្លែងដោយក្ដីមោទនភាពថា៖ «ខ្ញុំបានដាក់តាំងរូបភាពជាច្រើនដែលខ្ញុំបានថតពីការធ្វើដំណើរ តាមឡានពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមដោយផ្តិតយករូបភាពជា ច្រើន ហើយការដាក់តាំងរូបថតរបស់ខ្ញុំ គឺនៅថ្ងៃទី១១ ខែធ្នូនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាមួយ នឹងរូបភាពជាច្រើនរបស់អ្នកថតរូបជាតិនិងអន្តរជាតិ»។
លោកបាន បន្តទៀតថា ភ្ញៀវដែលបានចូលទស្សនាទាំងអស់មានប្រមាណជា៣០០នាក់នៅក្នុងថ្ងៃ ចាប់ផ្តើមកម្មវិធីតាំងពិព័រណ៍រូបភាពនេះ។ មហោស្រពរូបថតភ្នំពេញនឹងបន្តពិព័រណ៍រហូតដល់ថ្ងៃទី១៣ ខែធ្នូ៕