The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ាដូណា សម្ញែង​កំប៉េះ​គូទ និង​សុដន់​ជួយ​ជន់​រងគ្រោះ

ម៉ាដូណា សម្ញែង​កំប៉េះ​គូទ និង​សុដន់​ជួយ​ជន់​រងគ្រោះ

ម៉ាដូណា សម្ញែង​កំប៉េះ​គូទ និង​សុដន់​ជួយ​ជន់​រងគ្រោះ

121115_20c
121115_20c

ក្រុងឡូសអេនជឺលេសៈ គេ​បាន​ឃើញ​នូវ​ការ​សម្តែង​ដ៏​ចម្លែក​មួយ ​របស់​តារា​ចម្រៀង​វ័យ​ជ្រេ ម៉ាដូណា កាល​ពី​ថ្ងៃ​ចន្ទ​ទី​១២​ខែ​វិច្ឆិកា​កន្លង​នៅ​ឯ​ឧទ្យាន​ម៉ាឌីហ្សូន​ដើម្បី​ រៃ​អង្គាស​ប្រាក់។ ជាមួយ​នឹង​ឈុត​ចេញ​កំប៉េះ​គូទ រួម​ទាំង​ក្បាច់​ដោះ​អាវ​សម្ញែង​ល្វែង​លើ។ នាង​បាន​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​រក​ប្រាក់​ តែ​មិន​មែន​សម្រាប់​ខ្លួន​ឯង​នោះ​ទេ គឺ​ដើម្បី​ជួយ​ដល់​ក្រុម​ជន​រង​គ្រោះ​ ដោយ​ព្យុះ​កំណាច​សែនឌី​នៅ​ទី​ក្រុង​ញូវយ៉ក ​រដ្ឋ​ញូវជឺស៊ី។ តារា​ចម្រៀង​វ័យ​៥៤​ឆ្នាំ​​ដែល​និយម​លោម​ស្នេហ៍​ប្រុស​ក្មេងៗ​រូបនេះ​បាន ប្រើ​ក្បាច់​រាំ​លេច​ចេញ​ល្វែង​លើ​ និង​ក្រោម​ ព្រមទាំង​សម្ញែង​អក្សរ​សាក់ថា «គ្មាន​កង្វល់ ឬ No Fear» ​នៅ​លើ​ខ្នង​ទាំង​មូល​របស់​ខ្លួន​ផង​ដែរ ខណៈ​នាង​ស្រែក​ឲ្យ​ទស្សនិកជន​គប់​ប្រាក់​មក​លើ​ឆាក៕ PR

អត្ថបទគួរចាប់អារម្មណ៍