ភ្នំពេញៈ ភាពសោកសៅរន្ធត់តក់ស្លុតអមដោយទឹកភ្នែកស្រក់ហូរនៅលើផែនថ្ពាល់ដោយមិនដឹងខ្លួនបានកើតមានលើប្រជាពលរដ្ឋកម្ពុជា ដោយសារតែការសោយព្រះទិវង្គតរបស់ព្រះមហាវីរក្សត្របិតាឯករាជ្យជាតិខ្មែរព្រះបាទ នរោត្តម សីហនុ កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២ នៅទី ក្រុងប៉េកាំងប្រទេសចិន។ រំលងផុតរយៈពេល៣ខែនៃពិធីតម្កល់ព្រះបរមសព ក្រោយការយាងចូលទិង្គតរបស់ព្រះអង្គព្រះបរមសពទ្រង់ត្រូវបានថ្នាក់ដឹកនាំប្រទេសរៀបចំពិធីដង្ហែជាក្បួនយ៉ាងគគ្រឹកគគ្រេងតាមបែបក្សត្រចេញពីព្រះបរមរាជវាំងដោយមានប្រជានុរាស្ត្រឈរហែហមរាប់លាននាក់ឆ្ពោះទៅកាន់ព្រះមេរុ។ ការយាងចូលទិវង្គតរបស់ព្រះអង្គបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានការអាឡោះអាល័យសោកសៅយ៉ាងខ្លាំង និងនៅតែនឹកឃើញដល់វីរភាពរបស់ព្រះអង្គចំពោះការកសាងស្ថាបនា និងទាមទារឯករាជ្យជាតិ។ ព្រះបរមសពរបស់ព្រះករុណាព្រះបាទនរោត្តមនឹងត្រូវរៀបចំពិធីថ្វាយព្រះភ្លើងនាថ្ងៃទី៤ ខែកុម្ភៈនេះ ទៅតាមព្រះរាជបណ្តាំរបស់ព្រះអង្គ៕
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com